03/03/2026
អាជ្ញាធរមីន ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់កុមាររងគ្រោះដោយសារយុទ្ធភណ្ឌសល់ពីសង្គ្រាម នៅខេត្តបាត់ដំបង
====================================
បាត់ដំបង៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោចជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនដល់កុមាររងគ្រោះដោយសារយុទ្ធភណ្ឌសល់ពីសង្គ្រាម។
កុមាររងគ្រោះមានឈ្មោះ សុខុម ឡុងឌី អាយុ ១៣ឆ្នាំ ដែលបានជួបឧប្បត្តិហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសធ្ងន់ពេញដងខ្លួន។ បច្ចុប្បន្ន កុមាររងគ្រោះកំពុងស្ថិតក្រោមការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។