Kampuchea Institute of Certified Public Accountants and Auditors-KICPAA

Kampuchea Institute of Certified Public Accountants and Auditors-KICPAA Be a recognized and trusted accountancy body in Cambodia.

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA or the Institute) is the only one independent and non-profit institution in Accounting and Auditing profession in Cambodia which was established by the 2002 Law on Corporate Accounts, Their Audits, and the Accounting Profession and subsequently the 2016 Law on Accounting and Auditing of the Kingdom of Cambodia. The Institute has been established with a view to protect the public interest and the interest of the profession; to govern its members through professional capacity development; to enhance compliance with standards, professional codes of conduct, rules and regulations; and to develop and manage professional accounting education programmes.

សេចក្តីជូនដំណឹងស្តីពីការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ANNOUNCEMENT ATQ EXAMINATION FOR SEPT...
02/09/2026

សេចក្តីជូនដំណឹងស្តីពីការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
ANNOUNCEMENT ATQ EXAMINATION FOR SEPTEMBER 2026
——————————
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដល់សិស្ស និស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការ ឱ្យបានជ្រាបថា ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ នឹងចាប់ផ្តើមការប្រឡងជារៀងរាល់ខែគិតចាប់ពីខែមករា សម្រាប់កម្រិតមូលដ្ឋានគ្រឹះ គិតចាប់ពីមុខវិជ្ជាទី១ ដល់មុខវិជ្ជាទី៤ និងកម្រិតបច្ចេកទេស គិតចាប់ពីមុខវិជ្ជាទី៥ ដល់មុខវិជ្ជាទី៨ នៅ វ.គ.ស.ក. ផ្ទាល់។ ការប្រឡងក្នុងខែកញ្ញា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨-២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦។ កាលបរិច្ឆេទបើកទទួលការចុះឈ្មោះសម្រាប់ការប្រឡងខែកញ្ញា ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទប្រឡងមានក្នុងសេចក្ដីជូនដំណឹងខាងក្រោម

ទាញយកសេចក្តីជូនដំណឹង៖ https://shorturl.at/VV86g

Kampuchea Institute of Certified Public Accountants and Auditors (KICPAA) is pleased to announce to all students, members, staff, and civil servants that the ATQ Examination will be conducted starting from January 2026 for principal level (TQ1 to TQ4) and technical level (TQ5 to TQ8) at KICPAA office. The September exams will be conducted for the principal level (TQ1 to TQ4) and technical level (TQ5 to TQ8). The September exams will take place on 25-28-29-30 September 2026. The registration for the September exams is from the date of this announcement until 15 September 2026.

The details of the examination schedule is attached in the official announcement below.

Download the official announcement: https://shorturl.at/VV86g

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”The Continuing Professional Devel...
28/08/2026

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”
The Continuing Professional Development (CPD) Program on “Financial Statement Preparation and Review”
——————————
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១២:០០ ថ្ងៃត្រង់តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក ដែលលោកបានចែករំលែកចំណេះដឹងលើ៖

ដំណើរការសរុបក្នុងការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមអនុវត្តន៍គណនីកម្ពុជា និងស្តង់ដារគណនីដែលអាចប្រើបាន។
ការបង្កើនគុណភាព ភាពត្រឹមត្រូវ និងភាពសីចង្វាក់គ្នានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
កំណត់កំហុសឆ្គង ចំណុចត្រួតពិនិត្យ និងហានិភ័យនៃការអនុវត្តតាមច្បាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
ជំរុញជំនាញពិនិត្យជាក់ស្តែងសម្រាប់ឯកសារការងារ ការបង្ហាញ និងកាលវិភាគគាំទ្រ។
​យល់ពីការទទួលខុសត្រូវសំខាន់ៗរវាងអ្នករៀបចំនិងអ្នកពិនិត្យក្នុងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦៩៤ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ វណ្ណារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA), with the support of D A S & Partners Co., LTD, successfully conducted a Continuing Professional Development (CPD) Webinar on the topic “Financial Statement Preparation and Review” on Friday, 28 August 2026, from 9:00 AM to 12:00 PM via Zoom Meeting.

The webinar featured an insightful presentation by Mr. Rous Vannara, Managing Director of D A S & Partners Co., LTD, who shared expertise on:

Understand the overall financial statement preparation and review process under Cambodia accounting practices and applicable accounting standards.
Improve the quality, accuracy, and consistency of financial statement preparation.
Identify common errors, review points, and compliance risks in financial statements.
Strengthen practical review skills for working papers, disclosures, and supporting schedules.
Understand key responsibilities between preparers and reviewers within accounting and audit firms.
The webinar attracted 694 participants, including KICPAA members, accountants, finance managers, auditors, business owners, university graduates, and trainees pursuing an accounting career

This CPD activity reflects KICPAA’s continued commitment to supporting professional accountants by providing practical learning opportunities that enhance technical knowledge and strengthen professional competencies, and keep members up to date with the latest digital developments.

KICPAA would like to express its sincere appreciation to Mr. Rous Vannara for sharing his valuable expertise and to all participants for their active engagement in making this webinar a highly successful learning experience.

⏰ Reminder! Don’t miss outចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”Reg...
27/08/2026

⏰ Reminder! Don’t miss out

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”
Register now for the webinar “Financial Statement Preparation and Review”

📅 Date: Friday, 28 August 2026 | 🕘 Time: 9:00 AM – 12:00 PM (Cambodia Time)
——————————
🚨 ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។ ដំណើរការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់គឺជាសារៈសំខាន់ដើម្បីធានាបាននូវភាពត្រឹមត្រូវ ការអនុលោមតាមច្បាប់ និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ។

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ” ដឹកនាំដោយ លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក។ លោកដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មប្រឹក្សាយោបល់។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦

🕘 ពេលវេលា៖ ៩៖០០ នាទីព្រឹក - ១២៖០០ នាទីថ្ងៃត្រង់

💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)

🎓 CPD៖ 3 ម៉ោង

📌 តំណចុះឈ្មោ៖ https://shorturl.at/dhMH0

🔎 គោលបំណងនៃសិក្ខាសាលាអនឡាញ៖

✔️ យល់ដឹងអំពីដំណើរការសរុបក្នុងការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមអនុវត្តន៍គណនីកម្ពុជា និងស្តង់ដារគណនីដែលអាចប្រើបាន។

✔️​ ការបង្កើនគុណភាព ភាពត្រឹមត្រូវ និងភាពសីចង្វាក់គ្នានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

✔️ កំណត់កំហុសឆ្គង ចំណុចត្រួតពិនិត្យ និងហានិភ័យនៃការអនុវត្តតាមច្បាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

✔️ ជំរុញជំនាញពិនិត្យជាក់ស្តែងសម្រាប់ឯកសារការងារ ការបង្ហាញ និងកាលវិភាគគាំទ្រ។

✔️​យល់ពីការទទួលខុសត្រូវសំខាន់ៗរវាងអ្នករៀបចំនិងអ្នកពិនិត្យក្នុងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។

🎯 អ្នកណាខ្លះគួរចូលរួម?

សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។

📝 ព័ត៌មានបន្ថែម៖

· សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាអង់គ្លេសនិងមានការបកប្រែជាភាសាខ្មែរ។

· សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ៣ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ

ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសំុវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។

🚨 Preparing financial statements is only the first step. A thorough review process is essential to ensure accuracy, compliance, and the reliability of financial information.

Join the KICPAA Webinar on "Financial Statement Preparation and Review", led by Mr. Rous Vannara, Managing Director of D A S & Partners Co., LTD, who brings over 20 years of experience in auditing, accounting, financial reporting, and advisory services.

📅 Date: Friday, 28 August 2026

🕘 Time: 9:00 AM – 12:00 PM (Cambodia Time)

💻 Platform: Zoom Meeting

🎓CPD: 3 Hours

📌 Register here: https://shorturl.at/dhMH0

🔎 Key Learning Outcomes:

✔️ Understand the overall financial statement preparation and review process under Cambodia accounting practices and applicable accounting standards.

✔️ Improve the quality, accuracy, and consistency of financial statement preparation.

✔️ Identify common errors, review points, and compliance risks in financial statements.

✔️ Strengthen practical review skills for working papers, disclosures, and supporting schedules.

✔️ Understand key responsibilities between preparers and reviewers within accounting and audit firms.

🎯 Who Should Attend?

KICPAA members, accountants, finance managers, auditors, business owners, university graduates, and trainees pursuing an accounting career

📝 Additional Info:

· The webinar will be conducted in English with Khmer interpretation available.

· KICPAA Members can earn 3 CPD Hours with an e-certificate upon full attendance and completion of the feedback form.

· Non-members who fully attend the webinar can request an e-certificate at KHR 42,000 per certificate.

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” The Continuing Professional Develo...
20/08/2026

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម”
The Continuing Professional Development (CPD) Program on “Audit Practice Manual”
——————————
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី​ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ និងពុធ ទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក នៅ រ៉េមី នាយកប្រតិបត្តិ នៃក្រុមហ៊ុន នៅ ​អឌីត អេន​ អ៊ែតវ៉ាយហ្សឺរី​ ឯ.ក ដែលលោកបានចែករំលែកនូវចំណេះដឹង និងការណែនាំបច្ចេកទេស ករណីសិក្សា ការពិភាក្សាជាក្រុម ដែលជាការគាំទ្រដល់ការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព។

អំឡុងពេលសិក្ខាសាលាអ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

សេចក្តីផ្តើមស្តីពីសៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម
ស្តង់ដារសវនកម្ម និងការអនុលោម
ដំណើរការសវនកម្ម (ការធ្វើផែនការ ការអនុវត្តការងារ ការបញ្ចប់សវនកម្ម និងការរាយការណ៍)
ការគ្រប់គ្រងឯកសារ និងឯកសារការងារសវនកម្ម
ការគ្រប់គ្រងគុណភាពសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
ករណីសិក្សា
ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរយៈវគ្គសំណួរ និងចម្លើយ
សិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៦ នាក់ រួមមានសមាជិក នៃ វ.គ.ស.ក. បុគ្គលិកផ្នែកសវនកម្ម​ បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ សវនករផ្ទៃក្នុង អ្នកជំនាញដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុ និងបុគ្គលពាក់ព័ន្ធដែលបានចាប់អារម្មណ៍។​

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នៅ រ៉េមី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) successfully conducted a workshop on “Audit Practice Manual” on Tuesday & Wednesday, 18–19 August 2026, from 9:00 AM to 5:00 PM at Himawari Hotel Apartments.

The workshop featured an insightful presentation by Mr. Neou Remy, CEO of NEOU Audit and Advisory Co., Ltd who provided insights into technical guidance with practical case studies and interactive discussions that support effective audit ex*****on.

During the session, participants gained knowledge on:

Introduction to Audit Practice Manual
Auditing standards and compliance requirements
Audit process (planning, ex*****on, completion, and reporting)
Documentation and working papers
Audit quality control and internal review
Practical case studies
Addressing practical challenges through an interactive Q&A session
The workshop attracted 46 participants, including KICPAA Members, audit staff, accounting and finance staff, internal auditors, professionals involved in financial audit, and other interested parties.

This CPD activity reflects KICPAA’s continued commitment to supporting professional accountants and auditors by providing practical learning opportunities that enhance technical knowledge and strengthen professional competencies, and keep members up to date with the latest regulatory and digital developments.

KICPAA would like to express its sincere appreciation to Mr. Neou Remy for sharing his valuable expertise and to all participants for their active engagement in making this workshop a meaningful and successful learning session.

សិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ”KICPAA Webinar on "T...
18/08/2026

សិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ”
KICPAA Webinar on "Tax Health Check and Common Findings"
——————————
🚨 ការត្រួតពិនិត្យសុខភាពពន្ធជាប្រចាំ អាចជួយឱ្យអាជីវកម្មកំណត់អត្តសញ្ញាណហានិភ័យពន្ធដែលអាចកើតមាន និងបញ្ហាប្រឈមទូទៅក្នុងការអនុវត្តកាតព្វកិច្ចពន្ធ។

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ” ធ្វើបទបង្ហាញដោយ លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក។ លោកជាអ្នកជំនាញ និងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មប្រឹក្សាយោបល់។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦

🕘 ពេលវេលា៖ ៩:០០ នាទីព្រឹក - ១១:៣០ នាទីព្រឹក

💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)

🎓 CPD៖២.៥ ម៉ោង

📌 តំណចុះឈ្មោ៖ https://shorturl.at/BFJoZ



🔎 គោលបំណងនៃសិក្ខាសាលាអនឡាញ៖

✔️ ការណែនាំអំពីការត្រួតពិនិត្យសុខភាពពន្ធនិងប្រភេទសវនកម្មពន្ធដារ

✔️​ ហេតុអ្វីការត្រួតពិនិត្យសុខភាពពន្ធសំខាន់?

✔️ អត្ថប្រយោជន៍ការត្រួតពិនិត្យសុខភាពពន្ធ

✔️ ដំណើរការត្រួតពិនិត្យសុខភាពពន្ធ

✔️ ការរកឃើញបញ្ហាពន្ធប្រឈមទូទៅនិងកន្លែងមានហានិភ័យ



🎯 អ្នកណាខ្លះគួរចូលរួម?

សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។



📝 ព័ត៌មានបន្ថែម៖

សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរនិងមានការបកប្រែជាភាសាអង់គ្លេស។
សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។

🚨 Regular tax health checks can help businesses identify potential tax risks and common compliance issues.

Join the KICPAA Webinar on "Tax Health Check and Common Findings", lead by Mr. Rous Vannara, Managing Director of D A S & Partners Co., LTD, an experienced professional with over 20 years of expertise in auditing, accounting, financial reporting, and advisory services.

📅 Date: Friday, 18 September 2026

🕘 Time: 9:00 AM – 11:30 AM (Cambodia Time)

💻 Platform: Zoom Meeting

🎓CPD: 2.5 Hours

📌 Register here: https://shorturl.at/BFJoZ



🔎 Key Learning Outcomes:

✔️ Introduction to tax health check and types of tax audits

✔️ Why is tax health check important?

✔️ Benefits of tax health check

✔️ Tax health check Process

✔️ Common practical tax findings and risk areas



🎯 Who Should Attend?

KICPAA members, accountants, finance managers, auditors, business owners, university graduates, and trainees pursuing an accounting career



📝 Additional Info:

The webinar will be conducted in Khmer with English interpretation available.
KICPAA Members can earn 2.5 CPD Hours with an e-certificate upon full attendance and completion of the feedback form.
Non-members who fully attend the webinar can request an e-certificate at KHR 42,000 per certificate.

More details: https://telegra.ph/KICPAA450-08-17

សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ...
14/08/2026

សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា”
The webinar on “Update on the accreditation of firm providing auditing service with Securities and Exchange Regulator of Cambodia”
——————————
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​

សិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា។ លោកបានចែករំលែកចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

អំឡុងសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

យល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទបញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
យល់ដឹងការអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។
យល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ
ការឆ្លើយតបកត្តាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ
កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ២៥៣ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ ចាន់តារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA), in collaboration with Securities and Exchange Regulator of Cambodia (SERC), successfully conducted a webinar on the topic “Update on the accreditation of firm providing auditing service with Securities and Exchange Regulator of Cambodia” on Friday, 14 August 2026, from 9:30 AM to 11:00 AM via Zoom Meeting.

The webinar featured an insightful presentation by Mr. Tann Channtara, Deputy Director of Securities Issuance Supervision Department of the Securities and Exchange Regulator of Cambodia, who shared valuable expertise on the latest SERC requirements is essential for firms seeking to provide or continue providing audit services within Cambodia's securities sector.

During the session, participants gained valuable knowledge on:

Understand the legal and regulatory framework governing accounting and auditing in Cambodia's securities market.
Navigate the accreditation requirements for audit firms and external auditors seeking recognition by the SERC.
Strengthen your understanding of auditors' roles, responsibilities, obligations
Addressing practical challenges through an interactive Q&A session
The webinar attracted 253 participants, including KICPAA members, partners, and directors, audit managers, compliance officers, internal auditors, students, and professionals interested in regulatory compliance.

This CPD activity reflects KICPAA’s continued commitment to supporting professional accountants by providing practical learning opportunities that enhance technical knowledge and strengthen professional competencies, and keep members up to date with the latest regulatory and digital developments.

KICPAA would like to express its sincere appreciation to Mr. Tann Channtara for sharing his valuable expertise and to all participants for their active engagement in making this webinar a meaningful and successful learning session.

⏰ Reminder! Don’t miss outចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ...
13/08/2026

⏰ Reminder! Don’t miss out

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា””

Register now for the webinar “Update on the Accreditation of Firms Providing Auditing Services with the Securities and Exchange Regulator of Cambodia”

📅 Friday, 14 August 2026 | ⏰ 9:30 AM – 11:00 AM (Cambodia Time)

——————————
📢 បទប្បញ្ញត្តិនានាសម្រាប់ក្រុមហ៊ុនសវនកម្មបន្តមានការវិវត្តជាបន្តបន្ទាប់។ សូមបន្តតាមដានព័ត៌មាន ដើម្បីរក្សាបាននូវការអនុលោមតាមច្បាប់ និងការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក ស្តីពី “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ដែលធ្វើបទបង្ហាញដោយ លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយ័តករមូលបត្រកម្ពុជា ដើម្បីយល់ដឹងពីបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🔗 ចុះឈ្មោះ៖ https://shorturl.at/w66mt

គោលបំណងនៃសិក្ខាសាលាអនឡាញ៖

· ស្វែងយល់អំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។

· ស្វែងយល់ និងអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។

· ពង្រឹងការយល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ និងការអនុវត្តជាក់ស្តែងតាមរយៈការសិក្សាលើករណីសិក្សា

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។

📝 សម្គាល់៖

សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។

📢 Regulatory requirements for audit firms continue to evolve. Stay informed to maintain compliance and SERC accreditation.

Join the KICPAA upcoming webinar on “Update on the Accreditation of Firms Providing Auditing Services with the Securities and Exchange Regulator of Cambodia” presented by Mr. Tann Channtara, Deputy Director of Securities Issuance Supervision Department of the Securities and Exchange Regulator of Cambodia, to Understanding the latest SERC requirements is essential for firms seeking to provide or continue providing audit services within Cambodia's securities sector.

📅 Date: Friday, 14 August 2026

⏰ Time: 9:30 AM – 11:00 AM (Cambodia Time)

💻 Platform: Zoom Meeting

🔗 Register Here: https://shorturl.at/w66mt

Session Objective:

· Understand the legal and regulatory framework governing accounting and auditing in Cambodia's securities market.

· Navigate the accreditation requirements for audit firms and external auditors seeking recognition by the SERC.

· Strengthen your understanding of auditors' roles, responsibilities, obligations, and practical application through case studies.

This session is designed for KICPAA members, partners, and directors, audit managers, compliance officers, internal auditors, students, and professionals interested in regulatory compliance.

📝Note:

The webinar will be conducted in Khmer, with English interpretation available.

ប្រកាសស្តីពីការទទួលខុសត្រូវបំណុលពន្ធ ចំពោះការផ្ទេរអាជីវកម្ម ការផ្ទេរភាគហ៊ុន ឬការរំលាយបញ្ចូលគ្នានៃសហគ្រាសឯកសារពេញ ៖ https...
13/08/2026

ប្រកាសស្តីពី
ការទទួលខុសត្រូវបំណុលពន្ធ ចំពោះការផ្ទេរអាជីវកម្ម ការផ្ទេរភាគហ៊ុន ឬការរំលាយបញ្ចូលគ្នានៃសហគ្រាស

ឯកសារពេញ ៖ https://shorturl.at/4Z1Pd

សិក្ខាសាលាអនឡាញស្តីពី “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម”Webinar “B...
11/08/2026

សិក្ខាសាលាអនឡាញស្តីពី “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម”
Webinar “Building Digital Competency in Accounting: Practical Tools for Compliance and Business Growth”
——————————
🚀 គណនេយ្យប្រកបដោយប្រសិទ្ធភាព ចាប់ផ្តើមជាមួយនឹងឧបករណ៍ឌីជីថលត្រឹមត្រូវ។

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការពង្រឹងសមត្ថភាពគណនេយ្យឌីជីថល៖ ឧបករណ៍គន្លឹះសម្រាប់អនុលោមភាពពន្ធដារ និងពង្រីកអាជីវកម្ម” ដែលធ្វើបទបង្ហាញដោយ លោកស្រី ភោគ ផណ្ណា ប្រធានគ្រប់គ្រងផ្នែកដៃគូសហការនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងវិស័យគណនេយ្យ ពន្ធដារ និងការធ្វើបរិវត្តកម្មឌីជីថល លោកស្រីនឹងចែករំលែកយុទ្ធសាស្ត្រអនុវត្តជាក់ស្តែងក្នុងការប្រើយុទ្ធសាស្រ្តបច្ចេកវិទ្យា ដើម្បីសម្រួលប្រតិបត្តិការគណនេយ្យ ពង្រឹងការអនុលោមតាមច្បាប់ពន្ធដារ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។

📅 កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១១:៣០ ព្រឹក

🎓 CPD: ២.៥ ម៉ោង

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🔗 ចុះឈ្មោះ៖ https://shorturl.at/JpYFl

ហេតុអ្វីបានជាលោកអ្នកគួរចូលរួម?

✅ ស្វែងយល់ពីរបៀបដែលឧបករណ៍គណនេយ្យឌីជីថលអាចធ្វើស្វ័យប្រវត្តិកម្មលើការអនុលោមតាមច្បាប់ពន្ធដារ និងបង្កើនភាពត្រឹមត្រូវនៃការរាយការណ៍។

✅ សិក្សាពីវិធីសាស្ត្រអនុវត្តជាក់ស្តែងក្នុងការផ្លាស់ប្តូរទិន្នន័យគណនេយ្យទៅជាព័ត៌មានយល់ដឹងអំពីអាជីវកម្មសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។

✅ ទទួលបានការណែនាំដែលអាចអនុវត្តបានក្នុងការកសាងសមត្ថភាពឌីជីថល និងការជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវសម្រាប់អង្គភាពរបស់លោកអ្នក។

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក. នាយកគ្រប់គ្រងផ្នែកគណនេយ្យ គណនេយ្យករជាន់ខ្ពស់ គណនេយ្យករ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មដែលមានបំណងចង់ធ្វើទំនើបកម្មលើដំណើរការគណនេយ្យរបស់ខ្លួន។

សម្គាល់៖

សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស
សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។

🚀 Efficient accounting starts with the right digital tools.

Register now for the webinar “Building Digital Competency in Accounting: Practical Tools for Compliance and Business Growth” presented by Ms. Phok Phanna, Partnership Manager of the Localize Tech Solution Co., Ltd. With over a decade of experience in accounting, taxation, and digital transformation, she will share practical strategies for leveraging technology to streamline accounting operations, strengthen tax compliance, and support business expansion.

📅 Date: Wednesday, 9 September 2026

⏰ Time: 9:00 AM – 11:30 AM (Cambodia Time)

🎓 CPD: 2.5 hours

💻 Platform: Zoom Meeting

🔗 Register Here: https://shorturl.at/JpYFl



Why You Should Attend?

✅ Discover how digital accounting tools can automate tax compliance and improve reporting accuracy.

✅ Learn practical approaches to transform accounting data into meaningful business insights for strategic decision-making.

✅ Gain actionable guidance on building digital competency within your accounting team and selecting the right technology for your organization.

This session is designed for KICPAA members, accounting managers, senior accountants, accountants, financial professionals, and business owners seeking to modernize accounting processes.

Note:

The webinar will be conducted in Khmer, with English interpretation available.
KICPAA members who fully attend and complete the feedback form will receive 2.5 CPD hours and a free e-certificate.
Non-members who fully attend the webinar may request an e-certificate at a cost of KHR 42,000 per certificate.

More Details: https://telegra.ph/KICPAA448-08-11

សារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកបណ្ឌិត សំ ឃង្ទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤០ - ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
10/08/2026

សារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកបណ្ឌិត សំ ឃង្ទី
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤០ - ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

Address

8th Floor, VTRUST Tower, Street 169, Sangkat Veal Vong, Khan 7 Makara, Cambodia.
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523231707

Alerts

Be the first to know and let us send you an email when Kampuchea Institute of Certified Public Accountants and Auditors-KICPAA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kampuchea Institute of Certified Public Accountants and Auditors-KICPAA:

Shortcuts

Share