គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ

  • Home
  • Cambodia
  • Phnom Penh
  • គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ National Committee for Counter Trafficking (N.C.C.T)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទ...
03/09/2026

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គជបជ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការពិនិត្យឡើងវិញនូវច្បាប់ ស្ដីពី «ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ក្រោមការផ្ដូចផ្ដើមរបស់ក្រសួងយុត្តិធម៌ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានកិច្ចសហការជាមួយអង្គការអាស៊ានអាក់ (ASEAN-ACT) ។

សិក្ខាសាលានេរះធ្វើឡើងក្នុងគោលបំណង ពិគ្រោះយោបល់ និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអនុវត្តន៍ច្បាប់ស្តីពី “ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ” កន្លងមកបន្ទាប់ពីច្បាប់នេះបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០០៨ ក្នុងបរិបទដែលបទល្មើស នៃការជួញដូរមនុស្ស មានការវិវត្តន៍ជាទម្រង់ថ្មីៗ តាមការរីកចម្រើន នៃសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបង្កភាពស្មុគស្មាញដល់មន្រ្តីអនុវត្តការងារពាក់ព័ន្ទនឹងអំពើជួញដូរមនុស្ស។ ធាតុចូលដែលនឹងប្រមូលបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ នឹងត្រូវយក់ទៅប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អច្បាប់ស្តីពី “ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ” ឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន និងនៅពេលអនាគត ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ជា ណាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ សុន សុខាលីដា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ឯកឧត្តម ឧ.ឯក ជីវ ផល្លី អគ្គស្នងការរង លោកជំទាវ សែម សន្តិកូឡា ចៅក្រម តំណាងតុលាការកំពូល លោកស្រី Setphanie Chow លេខាទី១ប្រចាំទូតអូស្ត្រាលី និងលោកជំទាវ សម្បតិ្ត សុគន្ធា អគ្គលេខាធិការរង (ក.ជ.ក) ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងតំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទីចាត់ការការងារព្រំដែន នៃក្រសួងការពារជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានកណ្តាលសន្តិសុខ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានស្រាវជ្រាវបទល្មើស និងប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក/លោកស្រី តំណាងអង្គការដៃគូរអភិវឌ្ឍ ផងដែរ៕

#គជបជ
#ក្រសួងយុត្តិធម៍
#ក្រសួងមហាផ្ទៃ
#លោកជំទាវជូប៊ុនអេង
#លោកជំទាវ ប៉ុណ្ណ សំខាន់ Ponn Samkhan

#ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស

ក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេ...
03/09/2026

ក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុណ្ណារ៉ា អគ្គលេខាធិការរង តំណាងលោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ចើញជាសហធិបតីក្នុងបិទវគ្គបណ្តុះបណ្តាលស្តីពី”ការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI)” អមដំណើរដោយ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ទោ តែ សុថារ៉េត អគ្គលេខាធិការរង ប្រធាន/អនុ ក្រុមជំនួយកិច្ចការទាំង៦ នាយ/នាយរងការិយាល័យ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុប ៣០រូប ស្រី ៦រូប នៅអគារឌីជីថល ៕

#គជបជ
#បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតai

លេខាធិការដ្ឋានគ.ខ.ប.ជខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំខែសីហា ឆ្នាំ២...
03/09/2026

លេខាធិការដ្ឋានគ.ខ.ប.ជខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមកិច្ចដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជបានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមកិច្ចដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងមានការអញ្ជើញពីសមាជិក សមាជិកា មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធសរុប៦១រូបស្រី៣៥រូប ។

កិច្ចប្រជុំបានធ្វើការពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងការវិលត្រឡប់របស់ពលករទៅក្រៅប្រទេសដោយប្រថុយប្រថាន ព្រមទាំងបានដាក់នូវវិធានការរួមដូចខាងក្រោម៖
១. បានធ្វើការពិនិត្យតាមដាន និងការធ្វើបច្ចុប្បន្នភាព លើនីតិវិធីនៃការរៀបចំទុកដាក់ទារីកា អាយុ១ខែកន្លះ ដែលអាណាព្យាបាលបោះបង់ចោល ឱ្យស្នាក់នៅជាមួយព្រះសង្ឃបណ្តោះអាសន្ន ដោយបានជំរុញ ឱ្យមន្ទីរសង្គមកិច្ចសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ចុះទៅពិនិត្យ និងសិក្សាលើការថែទាំនៅវត្ត ឬ អាចរៀបចំទុកដាក់ក្នុងមណ្ឌលថែទាំជំនួសវិញ។ កាលពីខែមិថុនា មន្ទីរសង្គមកិច្ចខេត្ត បានចុះធ្វើការប៉ាន់ប្រមាណរួចហើយ ប៉ុន្តែមិនទាន់បានយកកុមារទៅទុកដាក់ក្នុងគ្រួសារ (ដោយសារគ្រួសាររបស់កុមារនៅខាងភ្នំក្រោម មិនទទួលយកកុមារទៅចិញ្ចឹមទេ។ បន្ទាប់ពីមន្ទីរ ស្វែងរកសាច់ញាតិរបស់គ្រួសារកុមាររួចហើយ មន្ទីរបានយកទារកាទៅទុកដាក់បណ្តុះអាសន្ននៅអង្គការដៃគូ ១ មួយរយៈសិន (មណ្ឌលសុវត្ថិភាព) ដោយសារសាច់ញាតិមិនព្រមទទួលយកទៅចិញ្ចឹម ។
២-មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ត្រូវពិនិត្យ និងពង្រឹងលើការគ្រប់គ្រងទិន្នន័យ ឱ្យមានភាពច្បាស់លាស់ ពិសេសទិន្នន័យចេញចូលរបស់ពលករ (កំណត់កាលបរិបច្ឆេទឱ្យបានជាក់លាក់)។
៣. ស្នើសុំក្រុមការងារជំនួយការលេខាធិការដ្ឋានពិនិត្យមើលសមាសភាព និងការចូលរួមរបស់សមាជិក ក្នុងកិច្ចប្រជុំប្រចាំខែ និងការបញ្ជូនរបាយការណ៍ មកលេខាធិការដ្ឋាន។
៤. តាមជំនាញនីមួយៗ ត្រូវពង្រឹងលើការអនុវត្តតាមគោលដៅរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស តាមគ្រប់រូបភាព
៥. អង្គភាព ស្ថាប័ន ជំនាញត្រូវមានវិធានការចំពោះសហគ្រាស ឬ ម្ចាស់អាជីវកម្មណាដែលបានប្រើប្រាស់កុមារឱ្យបម្រើសេវាកម្មនានា ដោយមិនមានការអនុញ្ញាត ឬ យកកុមារទៅបម្រើសេវានៅតាម ក្លឹប ផាប់ ឬ ភោជនីយដ្នាន ឬកន្លែងកំសាន្តនានា។
៦.លេខាធិការដ្ឋាន ប្រមូលខ្លឹមសារពីបណ្តាអង្គភាព ដៃគូពាក់ព័ន្ធ ដើម្បីរៀបចំជាខិតប័ណ្ណសម្រាប់អប់រំផ្សព្វផ្សាយ និងពត៌មានអំពីការផ្តល់សេវាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ៕
#គជបជ

#គខបជ
#លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ជូ ប...
31/08/2026

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នៅទីស្តីការក្រសូងមហាផ្ទៃ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបើកផ្លូវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការពិនិត្យស៊ីជម្រៅទៅលើមាត្រានៃច្បាប់ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផ្អែកលើទិដ្ឋភាពជាក់ស្តែងនៃការប្រែប្រួលបទល្មើស និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់នេះ ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំដាក់ស្នើសុំធ្វើវិសោធអនកម្ម ជូនរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ ព្រមទាំង ឯកឧត្តម លោកជំទាវ និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទីចាត់ការការងារព្រំដែន នៃក្រសួងការពារជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានកណ្តាលសន្តិសុខ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានស្រាវជ្រាវបទល្មើស និងប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ៤៧រូប (ស្រី ៨រូប) ៕

#គជបជ

#លោកជំទាវជូប៊ុនអេង
#ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប...
31/08/2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ បានអញ្ជើញចូលរួម សិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ។

គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញអំពីវឌ្ឍនភាពដែលសម្រេចបានពាក់កណ្តាល អាណត្តិ នៃកម្មវិធីការងារសមរម្យប្រចាំប្រទេស (DWCP) និងចែករំលែកមេរៀនដែលទទួលបានជាមួយត្រីភាគី និងដៃគូរបស់អង្គការអន្តរជាតិខាងការងារ និងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់ត្រីភាគីរបស់អង្គការអន្តរជាតិខាងការងារ ក្នុងការរៀបចំអនុវត្ត និងតាមដានកម្មវិធីការងារសមរម្យប្រចាំប្រទេស ព្រមទាំងធានានូវនិរន្តរភាព គណនេយ្យភាព ចំពោះលទ្ធផល និងភាពជាម្ចាស់របស់ជាតិក្នុងការអនុវត្តកម្មវិធីនេះ ។

មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមនិយោជក សហជីព សមាជិកគណៈកម្មាធិការអន្តរក្រសួង ដើម្បីដឹកនាំ តាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ (IMC) និងតំណាងអង្គការអន្តរជាតិខាងការងារ សរុបប្រមាណ ៨០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ៕
#គជបជ

#លោកជំទាវ ប៉ុណ្ណ សំខាន់ Ponn Samkhan

ក្រុងបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នោត២០២៦ លោកជំទា...
28/08/2026

ក្រុងបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នោត២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋខ្មែរ និងជនបរទេស រៀបចំដោយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងដោយមានកិច្ចសហការណ៍រៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ស្តីពីការចុះពង្រឹងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ តាមបណ្តារខេត្តជាប់ព្រំដែន ជាមួយប្រទេស ថៃ ឡាវ និងវៀតណាម។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ កែវ ដាណា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធាន គ.ខ.ប.ជ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ RM5 ទិសទី១ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ ឧត្តមសេនីយ៍ត្រី អ៉ិន មាន អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគ៥ ឧត្តមសេនីយ៍ត្រី លឹម គឹមអេង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកវរសេនីយ៍ទោ ច័ន្ទ វិតូ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋានស្រាវជ្រាវ បង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំង លោក លោកស្រី តំណាង ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកភ្នំព្រឹក រដ្ឋបាលស្រុកសំពៅលូន អធិការដ្ឋាននគរបាលស្រុកកំរៀង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក អធិការដ្ឋាននគរបាលស្រុកសំពៅលូន វរៈនគរបាលការពារព្រំដែនគោកលេខ៨២៣ លេខ៣១០ លេខ៨១៩ លេខ និងលេខ៨១៧ រដ្ឋបាលខេត្ត និងមន្ត្រីនៃការិយាល័យពាក់ព័ន្ធ សរុបចំនួន ៧១រូប (ស្រី១៩រូប) ៕

#គជបជ
#លោកជំទាវជូប៊ុនអេង
#រដ្ឋបាលសាលាខេត្តបាត់ដំបង
#សាលាស្រុកកំរៀង
#មណ្ឌលទទួលពលករកំរៀង
#ពលករទេសន្តរប្រវេសន៍

ក្រុងបាត់ដំបង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ...
28/08/2026

ក្រុងបាត់ដំបង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ អមដោយ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា ឯកឧត្តម ឧត្តសេនីយ៍ទោ កែវ សុវណ្ណារ៉ា ឯកឧត្តម ឧត្តសេនីយ៍ត្រី អ៊ិន មាន អគ្គលេខាធិការរង អញ្ជើញជាអធិបតី និងដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស នៃអគ្កលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះធ្វើវេទិកាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស និងការបង្កាទប់ស្កាត់ ការឆបោក និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ដើម្បីបង្ការហានិភ័យ និងបង្ការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារតាមប្រព័ន្ធអនឡាញ ជាពិសេសការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកឆ្លងកាត់ព្រំដែនខុសច្បាប់ ឆ្លើយតបអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ កម្មវិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលខេត្ត តំណាង អយ្យកាអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក មន្ទីរអង្គភាពពាក់ព័ន្ធជំវិញខេត្ត ច្រកទ្វារព្រំដែនអន្តរជាតិដូង បុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដី រដ្ឋបាលក្រុង-ស្រុក និងអធិការដ្ឋាននគបាលក្រុង-ស្រុក សរុបចំនួនប្រមាណ ៧០នាក់ (ស្រីប្រមាណ ២០នាក់) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

#គជបជ
លោកជំទាវ ប៉ុណ្ណ សំខាន់ Ponn Samkhan
#ពលករទេសន្តរប្រវេសន៍


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការគ្រប...
26/08/2026

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋខ្មែរ និងជនបរទេសនៅខេត្តបន្ទាយមានជ័យ

ក្រុងសិរីសោភ័ណ៖ នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នោត២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋខ្មែរ និងជនបរទេស រៀបចំដោយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងដោយមានកិច្ចសហការណ៍រៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ស្តីពីការចុះពង្រឹងការគ្រប់គ្រងលំហូរឆ្លកាត់ព្រំដែនដោយខុសច្បាប់ តាមបណ្តារខេត្តជាប់ព្រំដែន ជាមួយប្រទេស ថៃ ឡាវ និងវៀតណាម។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងជាប្រធាន គ.ខ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ RM5 ទិសទី១ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ ឧត្តមសេនីយ៍ត្រី អ៉ិន មាន អគ្គលេខាធិការរង គ.ជ.ប.ជ ឧត្តមសេនីយ៍ត្រី ឡាយ គឹមហួត តំណាងទីចាត់ការព្រំដែន លោកជំទាវ មុំ ពុទ្ធិតា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ឧត្តមសេនីយ៍ត្រី លឹម គឹមអេង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកវរសេនីយ៍ទោ ចាន់ វិតូ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ស្នងការដ្ឋានស្រាវជ្រាវបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំង លោក លោកស្រី តំណាង ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ អធិការដ្ឋាននគរបាលស្រុកស្វាយចេក អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ អធិការដ្ឋាននគរបាលស្រុកថ្មពួក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត វរៈនគរបាលការពារព្រំដែនគោកលេខ ៨៩១ លេខ៩១១ និងលេខ៨០៧ រដ្ឋបាលខេត្ត និងមន្ត្រីនៃការិយាល័យពាក់ព័ន្ធ សរុបចំនួន ៦០រូប។

#គជបជ

#លោកជំទាវជូប៊ុនអេង
#ឯកឧត្តមអ៊ុំរាត្រី
#រដ្ឋបាលខេត្តបន្ទាយមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស នៃអគ្កលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះធ្វើវេទ...
26/08/2026

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស នៃអគ្កលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះធ្វើវេទិកាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស និងការបង្កាទប់ស្កាត់ ការឆបោក និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ អមដោយ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា ឯកឧត្តម ឧត្តសេនីយ៍ទោ កែវ សុវណ្ណារ៉ា ឯកឧត្តម ឧត្តសេនីយ៍ត្រី អ៊ិន មាន អគ្គលេខាធិការរង អញ្ជើញជាអធិបតី និងដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស នៃអគ្កលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះធ្វើវេទិកាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស និងការបង្កាទប់ស្កាត់ ការឆបោក និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ។ វេទិការនេះផងដែរ មានគោលបំណង ដើម្បីបង្ការហានិភ័យ និងបង្ការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារតាមប្រព័ន្ធអនឡាញ ជាពិសេសការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកឆ្លងកាត់ព្រំដែនខុសច្បាប់ ឆ្លើយតបអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ។

កម្មវិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី លោកជំទាវ មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ នាយករងរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាង អយ្យកាអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានយោធភូមិភាគ៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក មន្ទីរអង្គភាពពាក់ព័ន្ធជំវិញខេត្ត ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រដ្ឋបាលក្រុង-ស្រុក និងអធិការដ្ឋាននគបាលក្រុង-ស្រុក សរុបចំនួនប្រមាណ ៧០នាក់ (ស្រីប្រមាណ ៣០នាក់) នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ៕

#លោកជំទាវ ប៉ុណ្ណ សំខាន់ Ponn Samkhan
#គជបជ
#រដ្ឋបាលខេត្តបន្ទាយមានជ័យ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ....
24/08/2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ អមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ ឯកឧត្តម ឧត្តសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង និងលោកស្រី ឧត្តមសេនីយ៍ត្រី ថោង សុវត្តី ប្រធានក្រុមជំនួយកិច្ចការយុត្តិធម៌ បានអញ្ជើញជាគណៈអធិបតី និងធ្វើបទបង្ហាញក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការប្រយុទ្ធអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាសភាពគណៈអធិបតី ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ លោកជំទាវ សេង ផាន់និត អគ្គនាយករង លោក សុខ សូដា អគ្គនាយករង និងលោកស្រី ជា ណារិន អគ្គនាយករង និងមានសមាសភាពសមាជិក សមាជិការចូលរួមពី លោក-លោកស្រី មន្ត្រី និងសិល្បៈករ សិល្បៈការនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងលោក-លោកស្រី តំណាងមន្ទីរវប្បធម៌ទាំង ២៥រាជធានី-ខេត្ត សរុបចំនួន ១២៧នាក់ (ស្រី ៦៣នាក់) នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដែលបានរៀបចំឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារបង្ការ ទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញឱ្យឃើញថា៖ បច្ចុប្បន្ននេះ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ មនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងការតភ្ជាប់ទំនាក់ទំនងជាសកល ទោះបីជាផ្តល់ផលវិជ្ជមានជាច្រើនក៏ដោយ ក៏វាបានផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាឧបករណ៍ក្នុងការប្រព្រឹត្តបទល្មើសឆ្លងដែនកាន់តែមានល្បិចកលស្មុគស្មាញ កាន់តែស៊ីជម្រៅ និងពហុរូបភាព ។


#ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

#លោកជំទាវ ប៉ុណ្ណ សំខាន់ Ponn Samkhan

Address

National Road 1, Sangkat Nirouth, Khan Chbar Ampov
Phnom Penh
12300

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85510466326

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ:

Shortcuts

Share