អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI General Department of Immigration in Cambodia

នៅរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តរតនគិរី ឯ...
06/09/2026

នៅរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តរតនគិរី ឯកឧត្តម​ ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍​ បានដឹកនាំក្រុមចម្រុះការងារអធិការកិច្ចហត្ថពលកម្មបរទេសប្រចាំខេត្តរតនគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម​ ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ពាក់ព័ន្ធការងារចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានាក្នុងដែនសមត្ថកិច្ចខេត្ត ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

ជនជាតិចិន ៨៦នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា.....
06/09/2026

ជនជាតិចិន ៨៦នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា............................

​នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ៨៦នាក់ (ស្រី២៨នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្ញុំ)។

​ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។

​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

​ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមព...
05/09/2026

នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ៥០០០ម៉ែត្រ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

05/09/2026

ការរឹតបន្តឹងច្បាប់ចរាចរណ៍ពិតជាបានផល៖ ៣ថ្ងៃ ខែសីហា មានអ្នកដំណើរ ស្លាប់១៨នាក់ ប៉ុន្តែ ៣ថ្ងៃ ខែកញ្ញានេះ មានស្លាប់តែ ២នាក់ ប៉ុណ្ណោះ!
......
សម្រង់វីដេអូខ្លី នៃវេទិកាអ្នកនាំពាក្យ ក្រោមប្រធានបទ ការប្រើប្រាស់បណ្ណបើកបរឌីជីថល និងលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ តាមគោលការណ៍ឯកភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ...
05/09/2026

[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 5 September 2026.

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីសម្...
05/09/2026

ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំ អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអង្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នាព្រឹក ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរី...
05/09/2026

នាព្រឹក ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា ន...
04/09/2026

នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

04/09/2026
អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២...
04/09/2026

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ ដោយទទួល​បាន​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារអនុវត្តគម្រោងមេគង្គ-សាធារណរដ្ឋកូរ៉េ និងកំណត់ទិសដៅអនុវត្តការងារ។

🌐 https://www.tiktok.com/
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

Address

ផ្លូវជាតិលេខ១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
Phnom Penh

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI:

Shortcuts

Share