ក្រុមការងារយុវជន ស្រុកប្រាសាទបល្ល័ង្ក

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារយុវជន ស្រុកប្រាសាទបល្ល័ង្ក

ក្រុមការងារយុវជន ស្រុកប្រាសាទបល្ល័ង្ក Welcome to the official ក្រុមការងារយុវជន ស្រុកប្រាសាទបល្ល័ង្ក's page ! Here you'll get to hear about the latest news! Since 2019

ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីភាពក្នុង ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល...
24/05/2025

ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីភាពក្នុង ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានរៀបចំកម្មវិធី ២០ ឧសភា ដើម្បីរំលឹកខួបលើកទី៨ “ទិវាជាតិនៃការចងចាំ” ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីថ្នាក់ខេត្ត-ស្រុក-ឃុំ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្ស ចូលរួមប្រមាណជិត ៣០០ អង្គ/នាក់។

ក្នុងពិធីនេះ ឯកឧត្តម បានអាននូវសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដោយបានរំលឹកឡើងនូវប្រវត្តិនាថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា មួយចំនួនរបស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គណបក្សស្រុក គណបក្សឃុំទាំង ៧ និង សមាជិក-សមាជិកាទាំងអស់ ព្រមទាំងចំណាយផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណ ១១០ លានរៀល។

06/02/2025

សូមគោរពជូនពរលោកអ្នកឧកញ៉ាបណ្ឌិត​ ទ្រី​ ភាព លោកជំទាវ និងក្រុមគ្រួសារ​ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអគ្គនាយកនៃក្រុមហ៊ុន ទ្រី ភាព គ្រុប ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ៥៩ឆ្នាំ​ ឈានចូល​ ៦០ឆ្នាំ។

សូមគោរពជូនពរពី៖
ឯកឧត្តម ទ្រី​ ដាលុច
#៦កុម្ភៈ២០២៥

ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍...
10/12/2024

ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីជាសមាជិកសមាជិកាក្រុមការងារថ្នាក់ខេត្ត និង អនុប្រធាន សមាជិកសមាជិកាគណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ ៧០០ នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម បានរំលឹកឡើងនូវទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ជាថ្ងៃរំលឹកនូវប្រវត្តិសាស្ត្រដែលមានកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី រួបរួមគ្នានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នូល ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។
ឯកឧត្តមក៍បានសម្តែងការគោរព និងដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈអធិបតី កិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងជាប្រធានព្រឹទ្ធសភា ដែលជាអគ្គស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រើអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីប្រមូលផ្តុំអ្នកស្នេហាជាតិ ប្រយុទ្ធ ផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងបានទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះវិលត្រឡប់មកវិញបាន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បានជម្រាបជូនដល់អង្គពិធីផងដែរថា ដំណើរការសាងសង់ទីស្នាក់ការគណបក្សឃុំទាំង៧ ដែលជាអំណោយរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននិងកំពុងដំណើរតាមផែនការដោយរលូន ដោយការសាងសង់ដំណាក់កាលទី១ នេះមាន ៣ឃុំ គឺទីស្នាក់ការគណបក្សឃុំសាគ្រាម ឃុំផាន់ញើម និងឃុំទួលគ្រើល ដែលក្នុងមួយអគារចំណោយអស់ថវិកា ៣៧.០០០ ដុល្លារអាមេរិក (តំម្លៃនេះមិនត្រូវបានរាប់បញ្ចូលលើការធ្វើរបង និងថ្លៃដីនោះទេ) ហើយបានប្រគល់ប្រាក់កក់ចំនួន ១០.០០០ ដុល្លារអាមេរិកដល់អ្នកម៉ៅការសាងសង់រួចហើយ។ ដោយឡែក ចំពោះឃុំដូងវិញ ទីតាំងដីសម្រាប់សាងសង់ទីស្នាក់ការគណបក្សថ្មីក៏ត្រូវបានទិញរួចរាល់ហើយដែរ ដោយចំណាយថវិកាអស់ ១៦.៥០០ ដុល្លារអាមេរិក។
ក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយមួយចំនួនរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព មកប្រគល់ជូនផងដែរ ដែលក្នុងនោះ គណបក្សស្រុកទទួលបានអង្ករ ៣តោន ថវិកា ៥.០០០.០០០ រៀល, គណបក្សឃុំទាំង៧ ក្នុងមួយឃុំទទួលបាន អង្ករ ១តោន និងថវិកា ៤.០០០.០០០ រៀល, មន្ត្រីក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូន ពូមីងកសិករ កម្មករ ដែលមាន វត្តមានសរុបចំនួន ៦០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០ រៀល ព្រមទាំងចំណាយផ្សេងៗទៀតសរុបអស់ថវិកា ១០៥.០០០.០០០ រៀល។

ឯកឧត្តម ទ្រី ដាលុច អបអរពិធីខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ(ខេ...
29/06/2024

ឯកឧត្តម ទ្រី ដាលុច អបអរពិធីខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានរៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងសមាជិក សមាជិកា ជាច្រើនរូបទៀត។

ឯកឧត្តម ទ្រី ដាលុច លើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីរំលឹកឡើងវិញនូវការដឹងគុណរបស់យើងចំពោះអ្នកស្នេហាជាតិកន្លងមក ដែលបានបង្កើត និងបំពេញបេសសកម្ម ដើម្បីបុព្វហេតុជាតិ ហើយជាពិសេសគឺ ដើម្បីសម្តែងការដឹងគុណចំពោះ សមាជិកអង្គប្រជុំ ឯកឧត្តម លោក លោកស្រី ពូៗ មីងៗ និងបងប្អូនទាំងអស់ ដែលបានបន្តការអនុវត្តតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកប្រាសាទបល្ល័ង្កយើងនេះ។

ឯកឧត្តម ទ្រី ដាលុច បានបន្ថែមថា ស្រុកប្រាសាទបល្ល័ង្ក នាពេលនេះ មានលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដែលលះបង់ខ្ពស់ក្នុងការបន្តអនុវត្ត និងពង្រឹងបន្ថែមដល់ចលនាក្នុងមូលដ្ឋានរបស់លោកពូ អ្នកមីង និងបងប្អូនទាំងអស់គ្នា។
ដើម្បីចូលរួមកាត់បន្ថយទុក្ខលំបាករបស់សមាជិក សមាជិកាគណបក្សនៅតាមបណ្ដាឃុំ ឯកឧត្តម បាននាំមកនូវអំណោយរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលមានផ្ដល់ជូនគណបក្សស្រុកនូវអង្ករ ១០ តោន និងថវិកា ៣២ លានរៀល ដើម្បីចែកជូនទៅឃុំទាំង ៧ ទូទាំងស្រុក សម្រាប់ចូលរួមដល់ពិធីបុណ្យសពរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ ដែលក្នុងពិធីបុណ្យសពនីមួយៗ ទទួលបានអង្ករ ៥០ គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល។ សូមបញ្ជាក់ថា កម្មវិធីទាំងមូលចំណាយអស់ថវិកាសរុប ប្រមាណជា ៩០លានរៀល៕

កម្មវិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង​៧​ នៃស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំខ...
21/06/2024

កម្មវិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង​៧​ នៃស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកប្រាសាទបាល្ល័ង្ក ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញចូលរួមក្នុងកម្មពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក។

គួររំលេចផងដែរនោះ សមាសភាពដែរចូលរួមក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ រួមមាន៖ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង៧ តំណាងប្រជាការពារភូមិ ប្រធានគណៈកម្មាធិការសាខាបក្សភូមិ និងសាខាចំណុះឃុំ ដែលសរុបទាំងអស់ ៧០០រូប។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល័្លង្គ បានរៀបរាប់ពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដោយបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្ត ស្រុក និង ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំ លើកកម្ពស់ការការអនុវត្តគោលនយោបាយ ជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ជាកិច្ចបន្ទាប់ការប្រកាសនូវសេចក្តីសម្រេចសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង ឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

យោងតាមប្រសាសន៍ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ ស្រុក ឃុំ និងអាជ្ញាធរទាំងអស់ ដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឲ្យខេត្តទទួលបានជ័យជំនះត្រចះត្រចង់។ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តបម្រើមូលដ្ឋានអស់ពីចិត្តពីថ្លើម បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឲ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំងរបស់គណបក្ស។

ជាកិច្ចបិទបញ្ចប់កម្មវិធី លោកអ្នកឧកញ៉ាបណ្ឌិត ប្រធានក្រុមការងារគណបក្សស្រុកក៏បាននាំយកនូវអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសមាជិក សមាជិកាដែលអញ្ជើញចូលរួមផងដែរ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ១៤០.០០០.០០០ រៀល និង ពិសារអាហារសាមគ្គី ជាមួយប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាក្នុងស្រុកប្រាសាទបល្ល័ង្កផងដែរ។

ឯកឧត្តម ទ្រី ដាលុច អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាមួយមន្រ្តីរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សជាច្រ...
10/04/2024

ឯកឧត្តម ទ្រី ដាលុច អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាមួយមន្រ្តីរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សជាច្រើនរូប ប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីអបអរសាទរសង្រ្កាន្តរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សូមបញ្ជាក់ផងដែរថា ល្បែងប្រជាប្រិយទាំងនោះរួមមាន ចោលឈូង បោះអង្គុញ វាយក្អម លោតបាវ រាំទូលក្អម ទាញព្រ័ត្រ និងល្បែងប្រជាប្រិយជាច្រើនទៀត។

ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ចុះសំណេះសំណាលក្នុងពិធីបើកសង្ក្រានស្រុកប្រាស...
10/04/2024

ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ចុះសំណេះសំណាលក្នុងពិធីបើកសង្ក្រានស្រុកប្រាសាទបល្ល័ង្ក ដែលប្រារព្វធ្វើនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម ទ្រី ដាលុច បានលើកឡើងថា ព្រឹត្តិការណ៍សង្រ្កាន្ត ជាពេលវេលាដែលយើងបង្ហាញនូវវប្បធម៌ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្សសម្រាប់ផ្នែកសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ហើយយើងគប្បីបន្តចូលរួមរក្សា សិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។ ឯកឧត្តមបានបន្ថែមថា ការចូលរួមរៀបចំព្រឹត្តិការណ៍សង្ក្រានស្រុកប្រាសាទបល្ល័ង្ក មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយនៅក្នុងពេលប៉ុន្មានថ្ងៃនេះទេ ប៉ុន្តែ វានឹងផ្ដល់នូវផលប្រយោជន៍ និងសាមគ្គីភាពជាបន្តទៅយុវជនជំនាន់ក្រោយៗទៀត។

ឯកឧត្តម ទ្រី ដាលុច បានសំណូមពរប្អូនៗយុវជនយកចិត្តទុកដាក់ចំពោះសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ធ្វើជាគំរូល្អក្នុងការអធ្យាស្រ័យគ្នា គោរពចាស់ទុំ និងអនុវត្តសុជីវធម៌ល្អរបស់ខ្មែរយើង ក្នុងពេលលេងល្បែងប្រជាប្រិយនានា ក្នុងនោះមានដូចជា ចោលឈូង បោះអង្គញ់ វាយក្អម ចាប់កូនខ្លែង ស្តេចចង់ ដណ្តើមស្លឹកឈើ លាក់កន្សែង ទាញព្រ័ត្រ និងល្បែងពង្រាត់កូនក្រមុំ ជាដើម។

សូមបញ្ជាក់ជូនផងដែរថា​ ពិធីនេះចំណាយថវិកាអស់ប្រមាណ​ជាង​ ៤០​ លានរៀល។

03/04/2024
26/03/2024
24/03/2024

Happy Saturday! Make time for the little things that bring you joy.

21/03/2024

It all starts within yourself.

20/03/2024

កុំប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់បើអ្នកធ្វើ…..អ្នកកំពុងតែប្រមាថខ្លួនឯង

Address

T OM Accessories
Phnom Penh
8105

Telephone

+85567996949

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារយុវជន ស្រុកប្រាសាទបល្ល័ង្ក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមការងារយុវជន ស្រុកប្រាសាទបល្ល័ង្ក:

Share