នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department

នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department Ministry of Economy and Finance
General Secretariat
Personnel Department Personnel Department of General Secretariat of Ministry of Economy and Finance

ពិធីនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American...
22/06/2026

ពិធីនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University Phnom Penh) ស្ដីពីកិច្ចសហការនៃការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-------
នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា គ.ស២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញបានរួមគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកបណ្ឌិត Matthew Schenk សាកលវិទ្យាធិការស្ដីទី នៃសាកលវិទ្យាល័យអាមេរិចកាំង។ ការចុះអនុស្សរណៈយោគយល់ រវាងក្រសួង និងសាកលវិទ្យាល័យនាពេលនេះ ប្រារព្ធឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការពង្រឹងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈកម្មវិធីអាហាររូបករណ៍ផ្សេងៗដែលជាការសហការជំរុញការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ ភាពជាអ្នកដឹកនាំ នាវានុវត្តន៍ និងបរិវត្តកម្មឌីជីថលតាមបែបស្តង់ដារអន្តរជាតិ។

នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាលឯក...
05/06/2026

នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាលឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធាន​ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ កសហវ. អមដោយ ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ កសហវ. , លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ កសហវ. ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពក្រោមឱវាទក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ លោកជំទាវប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារនៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. អមដោយឯកឧត្តម លោកជំទាវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើការរៀបចំមុខងារ និងរចនាសម្ព័ន្ធរបស់ កសហវ. ក្នុងន័យធានាបាននូវអនុលោមភាពទៅនឹងគោលការណ៍ណែនាំ ទិសដៅនៃការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យបានរៀបរយ» ដែលអង្គប្រជុំបានពិនិត្យពិភាក្សាយ៉ាងផុលផុសលើមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល ព្រមទាំងរចនាសម្ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តមុខងារភារកិច្ចឱ្យកាន់តែល្អប្រសើរ។

នារសៀលថ្ងៃសុក្រទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី តំណា...
29/05/2026

នារសៀលថ្ងៃសុក្រទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី តំណាងឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលស្វាគមន៍កម្មសិក្សាការីមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន១៣រូប ដែលនឹងត្រូវធ្វើកម្មសិក្សានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឆ្លៀតក្នុងឱកាសនេះលោកប្រធានបានធ្វើការពន្យល់ណែនាំអំពីបទបញ្ជាផ្ទៃក្នុងនិងក្រមសីលធម៌មន្ត្រីរាជការ មុនពេលបែងចែកជំនាញកម្មសិក្សាការីទៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាចុងក្រោយ លោកប្រធានបានផ្ដែផ្ដាំឱ្យកម្មសិក្សាការីខិតខំយកទ្រឹស្តីដែលរៀនពីសាលាមកអនុវត្តការងារជាក់ស្តែងដើម្បីទទួលបានជោគជ័យ ក៏ដូចជាបទពិសោធន៍ល្អក្នុងពេលចុះកម្មសិក្សានេះ។

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ,ឯកឧត្...
27/05/2026

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ,ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ប.ជ) អមដោយលោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន (ក.ប.ជ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញពាក់ព័ន្ធចំនួន ៥៥៤រូប បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Online Meeting) ជាមួយ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នៃក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងចូលរូមវគ្គបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន នៅតាមក្រសួង-ស្ថាប័ន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពន្លឿនលើការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលាដែលបានកំណត់។

កិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការ!នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ...
22/05/2026

កិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការ!

នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទីល្ងាច, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋានក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងតាមរចនាសម្ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Online Meeting) ជាមួយ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពន្លឿនលើការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលាដែលបានកំណត់។

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបេក្ខជនជាProgrammer ០២រូប ដើម្បីចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបុគ្គល...
19/05/2026

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបេក្ខជនជាProgrammer ០២រូប ដើម្បីចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នៅសាលាខេត្តព្រះវិហារ, លោក...
18/05/2026

នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នៅសាលាខេត្តព្រះវិហារ, លោកស្រី ថោង វណ្ណសុជីវី អនុប្រធាននាយកដ្ឋានបុគ្គលិក និងសហការីតំណាងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ជា សុជាតិ ប្រធានរតនាគារខេត្តព្រះវិហារ ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តវិហារ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។ ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, នាយករដ្ឋបាលខេត្ត, ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ,អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់, តំណាងសាខាគយ ពន្ធដារ រតនាគារខេត្ត និងមន្ត្រីរាជការនៃអង្គភាពជំនាញជុំវិញខេត្តមួយចំនួនទៀត។

08/05/2026
នាព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហ...
08/05/2026

នាព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋានក្រុមការងារទទួលបន្ទុកការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ប.ជ) បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើវឌ្ឍនភាពនៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ កសហវ. ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាននូវវឌ្ឍនភាពដែលសម្រេចបាន និងពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់បណ្តាអង្គភាព ដើម្បីរកដំណោះស្រាយឆ្លើយតបសមស្រប ក្នុងន័យធានាបាននូវប្រសិទ្ធភាពការងារ និងអាចសម្រេចបានតាមពេលវេលាដែលបានកំណត់។

នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច...
30/04/2026

នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរតនាគារជាតិ ដឹកនាំដោយលោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើស្ថានភាពធនធានមនុស្សរបស់អគ្គនាយកដ្ឋានរតនាគារជាតិ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងវិនិច្ឆ័យបន្ថែមលើស្ថានភាពនៃធនធានមនុស្សនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានរតនាគារជាតិទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្នុងន័យគិតគូររៀបចំបំពេញមន្ត្រីឱ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អង្គភាព ព្រមទាំងអនុលោមតាមទិសដៅនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ធនធានមនុស្ស។

Address

St. 92, Sangkat Wat Phnom, Khan Daun Penh
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85523428526

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department:

Share