Ministry of Environment

Ministry of Environment The Ministry of Environment/ Royal Government of Cambodia

នៅរសៀលថ្ងៃទី៥ ខែកញ្ញា  ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្...
05/09/2026

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡាន់ វ៉ាន់ ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានទទួលមរណភាពនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ៕

ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង...
05/09/2026

ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៨.៤២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង

Editorial 39Wetlands: Where Land and Water MeetOpening Thought“Where land and water meet, life discovers a thousand ways...
05/09/2026

Editorial 39
Wetlands: Where Land and Water Meet

Opening Thought
“Where land and water meet, life discovers a thousand ways to belong.”

Editorial
A wetland may be flooded all year, wet only in certain seasons, covered with grasses, filled with trees, or spread across shallow water. Marshes, swamps, peatlands, floodplains, and other wet places differ greatly, but all are shaped by the presence of water.

Wetlands are sometimes dismissed as empty or useless land. In fact, many support remarkable biodiversity. Fish may use flooded areas for feeding or breeding. Birds rest and nest. Amphibians, insects, plants, and microorganisms find specialized habitats.

Wetlands can also slow and store water, reducing the speed of some floods. Vegetation and soils may trap sediment and transform or retain certain nutrients and pollutants. These functions have limits; a wetland is not a place to dump waste or untreated pollution.

Some wetlands store large amounts of carbon in their soils. When drained or burned, particularly carbon-rich wetlands can release greenhouse gases and lose their ecological functions. Protecting them may support climate, water, and biodiversity goals together.

People rely on wetlands for fisheries, farming, plants, transport, tourism, culture, and livelihoods. Protection should recognize these relationships and work with communities. Keeping every wetland untouched is not always possible, but treating wet places as worthless invites costly mistakes.

Wetlands change naturally with seasons and water levels. A place that looks dry at one time may still be part of a wetland system. Good decisions require observation across time and knowledge of local hydrology.

Safety is important. Wetlands may contain deep mud, dangerous animals, disease risks, or unstable ground. Students should observe only from approved places with adult guidance.

The meeting of land and water teaches flexibility. Wetlands are neither fully one nor the other, yet their in-between character creates value. Human thinking often prefers clear categories; nature reminds us that boundaries can be living spaces.

When you see reeds, shallow water, flooded forest, or a seasonal pool, pause before calling it empty. Ask who lives there, where the water comes from, and what happens when the water leaves. The answers may reveal one of Earth’s richest neighborhoods.

Wetlands can also be classrooms of change. Visit the same approved viewpoint in wet and dry periods, and the landscape may look entirely different. Long-term attention prevents us from judging a seasonal system by one brief visit.

Patience helps the wetland tell its complete story.

Buddhist Reflection
Wisdom resists quick judgment. What appears muddy or unproductive may sustain many lives. Humility allows us to learn the true nature of a place before deciding what it is worth.

Today’s Reflection
What benefit of wetlands had I previously overlooked?

Today’s Action
Find a reliable image or description of a local wetland. List three species or community benefits connected to it.

Today’s Pledge
Today I will respect the living places where water and land meet.

When we protect nature, we protect all beings—including ourselves.

05/09/2026

Episode 1 ការវាយតម្លៃពីព្រះសង្ឃ អំពីស្ថានភាពនៃការប្រតិបត្តិបរិស្ថានរបស់ពុទ្ធបរិស័ទ និងសាធារណជន

ព្រះសង្ឃមានតួនាទីសំខាន់ក្នុងការអប់រំ ផ្សព្វផ្សាយគុណធម៌ និងជំរុញស្មារតីសាធារណៈ តាមរយៈព្រះធម៌ និងការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍។ ព្រះអង្គក៏មានឱកាសបានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថ និងការចូលរួមរបស់ពុទ្ធបរិស័ទ និងសាធារណជននៅក្នុងការថែរក្សាបរិស្ថានផងដែរ។

ដូចនេះ សូមទស្សនិកជនទទួលជ្រាប អំពីទស្សនៈរបស់ព្រះសង្ឃ ចំពោះការយល់ដឹង និងការចូលរួមរបស់សាធារណជនក្នុងការថែរក្សាបរិស្ថាននាពេលបច្ចុប្បន្ននេះ ដូចតទៅ!


ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ (វិចារណកថា) - តំបន់ដីសើម៖ កន្លែងដែលដី និងទឹកជួបគ្នាគំនិតផ្តើម«នៅកន្លែងដែលដី និងទឹកជួបគ្នា ជីវិ...
05/09/2026

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ (វិចារណកថា) - តំបន់ដីសើម៖ កន្លែងដែលដី និងទឹកជួបគ្នា

គំនិតផ្តើម
«នៅកន្លែងដែលដី និងទឹកជួបគ្នា ជីវិតរកឃើញវិធីរាប់ពាន់ ដើម្បីរស់នៅជាផ្នែកមួយនៃទីនោះ។»

វិចារណកថា
តំបន់ដីសើមមួយអាចលិចទឹកពេញមួយឆ្នាំ សើមតែក្នុងរដូវខ្លះ គ្រប ដណ្ដប់ដោយស្មៅ ពោរពេញដោយដើមឈើ ឬលាតសន្ធឹង ជាទឹក រាក់ៗ។ វាលភក់ ព្រៃលិចទឹក ដីព្រៃកកើតពីរុក្ខជាតិរលួយ តំបន់ លិចទឹក តាមមាត់ទន្លេ និងទីកន្លែងសើមផ្សេងៗ មានលក្ខណៈ ខុសៗគ្នា ប៉ុន្តែទាំងអស់សុទ្ធតែត្រូវបានកំណត់រូបរាង ដោយវត្តមាន របស់ទឹក។

ពេលខ្លះ មនុស្សយល់ថាតំបន់ដីសើមជាដីទំនេរ ឬគ្មានប្រយោជន៍។ តាមការពិត តំបន់ជាច្រើនមានជីវចម្រុះដ៏សម្បូរបែប។ ត្រីអាចប្រើ តំបន់ លិចទឹកសម្រាប់ស៊ីចំណី ឬបង្កាត់ពូជ។ បក្សីមកសម្រាក និងធ្វើសំបុក។ សត្វរស់នៅបានទាំងលើគោកនិងក្នុងទឹក សត្វល្អិត រុក្ខជាតិ និងមីក្រូសរីរាង្គជាច្រើនរកឃើញទីជម្រកដែលសមស្រប នឹងជីវិតរបស់ពួកវា។

តំបន់ដីសើមក៏អាចបន្ថយល្បឿនទឹក និងស្តុកទឹក ជួយបន្ថយ កម្លាំង នៃទឹកជំនន់ មួយចំនួន។ រុក្ខជាតិ និងដីនៅទីនោះ អាចចាប់យកកំណកដី ហើយបំប្លែង ឬរក្សាទុកសារធាតុចិញ្ចឹម និងសារធាតុបំពុលខ្លះ។ ប៉ុន្តែមុខងារទាំងនេះមានដែនកំណត់។ តំបន់ដីសើមមិនមែនជាកន្លែងសម្រាប់ បោះកាកសំណល់ ឬបង្ហូរ ទឹកកខ្វក់ដែលមិនបានប្រព្រឹត្តកម្មនោះទេ។

តំបន់ដីសើមខ្លះរក្សាទុកកាបូនយ៉ាងច្រើននៅក្នុងដី។ នៅពេលទឹក ត្រូវបានបង្ហូរចេញ ឬមានការដុត ជាពិសេសតំបន់ដែលសម្បូរ កាបូន វាអាចបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបាត់បង់មុខងារ អេកូឡូស៊ី។ ដូច្នេះការការពារតំបន់ទាំងនេះអាចគាំទ្រគោលដៅ អា កាសធាតុ ទឹក និងជីវចម្រុះ ក្នុងពេលតែមួយ។

មនុស្សពឹងផ្អែកលើតំបន់ដីសើមសម្រាប់ការនេសាទ កសិកម្ម រុក្ខផល ការដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និងការចិញ្ចឹមជីវិត។ ការការពារ ត្រូវទទួលស្គាល់ទំនាក់ទំនងទាំងនេះ និងធ្វើការជាមួយសហគមន៍។ យើងប្រហែលមិនអាចទុកគ្រប់តំបន់ដីសើមឱ្យនៅដដែលទាំងស្រុងបានទេ ប៉ុន្តែការចាត់ទុកទីកន្លែងសើមថាគ្មានតម្លៃ អាចនាំទៅរក កំហុស ដែល ត្រូវចំណាយខ្ពស់។

តំបន់ដីសើមប្រែប្រួលតាមរដូវ និងកម្រិតទឹកដោយធម្មជាតិ។ កន្លែងដែលមើលទៅស្ងួតនៅពេលមួយ ប្រហែលនៅតែជា ផ្នែក នៃប្រព័ន្ធ ដីសើម។ ការសម្រេចចិត្តល្អត្រូវការ ការសង្កេតក្នុងរយៈ ពេលវែង និង ចំណេះដឹងអំពីចលនាទឹកក្នុងមូលដ្ឋាន។

សុវត្ថិភាពមានសារៈសំខាន់ណាស់។ តំបន់ដីសើមអាចមានភក់ជ្រៅ សត្វដែលអាចបង្កគ្រោះថ្នាក់ ហានិភ័យជំងឺ ឬដីដែលមិនរឹងមាំ។ សិស្សានុសិស្សគួរសង្កេតតែពីកន្លែងដែលមានការអនុញ្ញាត និងក្រោមការណែនាំរបស់មនុស្សពេញវ័យ។

កន្លែងដែលដី និងទឹកជួបគ្នាបង្រៀនយើងអំពីភាពបត់បែន។ តំបន់ដីសើម មិនមែនជាដីសុទ្ធ ហើយក៏មិនមែនជាទឹកសុទ្ធដែរ ប៉ុន្តែលក្ខណៈនៅចន្លោះទាំងពីរនេះហើយដែលបង្កើតតម្លៃដ៏ ពិសេស។ ការគិតរបស់មនុស្សច្រើន ចូលចិត្តចំណាត់ថ្នាក់ច្បាស់លាស់ ប៉ុន្តែធម្មជាតិរំឭកយើងថា ព្រំប្រទល់ ក៏អាចជាទីកន្លែង ដែល ជីវិតរី កចម្រើនបានដែរ។

នៅពេលឃើញដើមត្រែង ទឹករាក់ ព្រៃលិចទឹក ឬស្រះដែលមានទឹក តាមរដូវ សូមកុំប្រញាប់ហៅវាថាជាកន្លែងទំនេរ។ សូមសួរថា តើអ្នកណាខ្លះរស់នៅទីនោះ? ទឹកមកពីណា? ហើយមានអ្វីកើត ឡើងនៅ ពេលទឹក ចាកចេញ? ចម្លើយប្រហែលនឹងបង្ហាញថា ទីនោះ ជាសហគមន៍ជីវិត ដ៏សម្បូរបែបបំផុតមួយរបស់ផែនដី។

តំបន់ដីសើមក៏អាចជាថ្នាក់រៀនអំពីការផ្លាស់ប្តូរ។ ប្រសិនបើយើង ទៅកាន់កន្លែង សង្កេត ដែលមានការអនុញ្ញាត ដដែល នៅរដូវវស្សា និងរដូវប្រាំង ទេសភាពអាចមើល ទៅខុសគ្នាទាំងស្រុង។ ការយក ចិត្តទុកដាក់ក្នុងរយៈពេលវែង រារាំងយើង មិនឱ្យវិនិច្ឆ័យប្រព័ន្ធ តាម រដូវដោយផ្អែកត្រឹមការមើលឃើញ មួយ ភ្លែត។

ការអត់ធ្មត់ ទុកឱ្យតំបន់ដីសើមជួយនិយាយប្រាប់ពីរឿងរ៉ាវនេះ បាន ពេញលេញ។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា
ប្រាជ្ញាមិនអនុញ្ញាតឱ្យយើងវិនិច្ឆ័យអ្វីមួយដោយប្រញាប់ប្រញាល់ឡើយ។ អ្វីដែលមើលទៅមានតែភក់ ឬគ្មានផលិតភាព ប្រហែលកំពុង ទ្រទ្រង់ជីវិតជាច្រើន។ ភាពរាបទាបបើកចិត្តឱ្យយើងសិក្សាពីធម្មជាតិពិតរបស់ទីកន្លែងមួយ មុននឹងសម្រេចថាវាមានតម្លៃប៉ុណ្ណា។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា
តើខ្ញុំធ្លាប់មើលរំលងអត្ថប្រយោជន៍ណាមួយរបស់តំបន់ដីសើម?

ការពិចារណាសម្រាប់ថ្ងៃនេះ
សូមស្វែងរករូបភាព ឬព័ត៌មានដែលអាចទុកចិត្តបានអំពីតំបន់ដី សើមមួយក្នុងមូលដ្ឋាន ហើយកត់ត្រាប្រភេទសត្វ រុក្ខជាតិ ឬអត្ថប្រយោជ ន៍ចំពោះសហគមន៍ ចំនួនបី ដែលភ្ជាប់នឹងទីនោះ។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងគោរពទីកន្លែងមានជីវិត ដែលទឹក និងដីជួបគ្នា។

នៅពេលយើងការពារធម្មជាតិ យើងក៏កំពុងការពារជីវិតទាំងអស់—រួមទាំងខ្លួនយើងផងដែរ។

សេចក្តីប្រកាសព័ត៌មាន៖អបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ៖ មានសញ្ញាវិជ្ជមានសម្រាប់សត្វត្មាតនៅកម្ពុជា និងតម្រូវការពង្...
05/09/2026

សេចក្តីប្រកាសព័ត៌មាន៖
អបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ៖ មានសញ្ញាវិជ្ជមានសម្រាប់សត្វត្មាតនៅកម្ពុជា និងតម្រូវការពង្រឹងសកម្មភាពអភិរក្សដោយចីរភាព

ស្ថានភាពទូទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួនសត្វត្មាតបានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានបាត់វត្តមានទាំងស្រុងពីតំបន់ជាច្រើនដែលធ្លាប់ជាជម្រករបស់ពួកវា។ ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុងតំបន់ដែលផ្តល់ទីជម្រកដ៏សំខាន់ចុងក្រោយសម្រាប់សត្វត្មាត ដោយវត្តមាននៃសត្វត្មាតចំនួនបីប្រភេទដែលស្ថិតក្នុងស្ថានភាព ងាយរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត (Critically Endangered) រួមមាន ត្មាតផេះ​ (White-rumped Vulture), ត្មាតត្នោត (Slender-billed Vulture) និងត្មាតភ្លើង (Red-headed Vulture) សត្វត្មាតទាំងនេះកំពុងរស់រានមានជីវិតក្នុងតំបន់ព្រៃស្ងួតដាច់ស្រយាលភាគខាងជើងនិងភាគខាងកើតនៃប្រទេសកម្ពុជា។ចំនួនសត្វត្មាតដែលនៅសេសសល់ទាំងនោះ មានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សនៅកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងសម្រាប់ពិភពលោកទាំងមូល។ ដូច្នេះ ការបន្តការពារពួកវា គឺជាសកម្មភាពអាទិភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា និងដៃគូអភិរក្សផ្សេងទៀត។

ក្រមបរិស្ថាននិងធនធានធម្មជាតិបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិមាត្រា៨៥០.-ថ្នាក់ទី២ចំណុច ឈរំកិល ដកចេញ ឬបំ...
05/09/2026

ក្រមបរិស្ថាននិងធនធានធម្មជាតិ
បទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ
មាត្រា៨៥០.-ថ្នាក់ទី២
ចំណុច ឈ

រំកិល ដកចេញ ឬបំផ្លាញគោលសីមា ឬសញ្ញាសម្គាល់ព្រំប្រទល់តំបន់ការពារធម្មជាតិ។

ដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ
ពិន័យជាប្រាក់ពី១០០ ០០០ ០០០៛ ទៅ ៥០០ ០០០ ០០០៛

សារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួស...
04/09/2026

សារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

04/09/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបំពាក់ឧបករណ៍ស្វ័យប្រវត្តពិនិត្យបញ្ចេញសំណល់រាវមានចំនួន ៦៤ ក្រុមហ៊ុន នៅក្នុង...
04/09/2026

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបំពាក់ឧបករណ៍ស្វ័យប្រវត្តពិនិត្យបញ្ចេញសំណល់រាវមានចំនួន ៦៤ ក្រុមហ៊ុន នៅក្នុងថ្ងៃនេះដែរ បរិមាណសំណល់រាវដែលបានសម្អាតរួចប្រចាំថ្ងៃពីឧបករណ៍ស្វ័យប្រវត្តពិនិត្យនិងគ្រប់គ្រងទិន្នន័យមានចំនួន ៧១ ៣៩៥ ម៉ែត្រគូប
- ក្រុមហ៊ុនបញ្ចេញសំណល់រាវអនុលោមមកកម្រិតស្តង់ដារមានចំនួន ៥៦ ក្រុមហ៊ុន (ពណ៌បៃតង)
- ក្រុមហ៊ុនមានចំនួន ២ ក្រុមហ៊ុន (ពណ៌លឿង) កំពង់តាមដាន
- ក្រុមហ៊ុនមានចំនួន 0 ក្រុមហ៊ុន (ពណ៌ក្រហម) កំពង់ចុះត្រួតពិនិត្យ
- ក្រុមហ៊ុនមានចំនួន ១៤ ក្រុមហ៊ុន (ពណ៌ស) កំពង់ជួសជុល ៕......................................
ចំណាំ៖
- pH : Potential Hydrogen (ខ្នាតរង្វាស់កំហាប់អុីយ៉ុងអុីដ្រូសែននៅក្នុងទឹក មានតម្លៃចន្លោះពី0ទៅ14 វាបញ្ជាក់ពីកម្រិតអាសុីតឬបាសនៃទឹក)
- COD : Chemical Oxygen Demand (តម្រូវការអុកសុីសែនបែបគីមី ជារង្វាស់បរិមាណអុកសុីសែនដែលត្រូវការសម្រាប់បំបែកសារធាតុសរីរាង្គនៅក្នុងទឹក)
- TSS : Total Suspended Solids (សារធាតុរឹងអណ្តែតក្នុងទឹកសរុប)
---------------------------
#ក្រសួងបរិស្ថាន #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ពន្លកបៃតង #ដើមត្នោត #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន #ផ្លូវជាតិស្អាតគ្មានសំរាមប្លាស្ទិក

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Ministry of Environment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share