THENG Samnang

THENG Samnang _រស់ក្នុងសម័យសន្តិភាព ជាភ័ព្វសំណាងរបស់មនុស្សជាតិ
_គុណធម៌ សច្ចៈធម៌ ជាមូលដ្ឋានគ្រឹះនៃជីវិតរបស់មនុស្ស

30/03/2026
15/08/2025

ពលរដ្ឋម្នាក់ និយាយថា ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ ធ្វើឱ្យខ្ញុំយល់ច្បាស់ពីរសជាតិនៃទំព័រថ្មីក្នុងវិស័យយុត្តិធម៌

គណនីហ្វេសប៊ុកមួយឈ្មោះថា លេង ស៊ីណាត បានធ្វើការបង្ហោះខ្លឹមសារនៅរសៀលថ្ងៃទី១៥ខែសីហា នេះ ថា ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ ធ្វើឱ្យខ្ញុំយល់ច្បាស់ពីរសជាតិនៃទំព័រថ្មីក្នុងវិស័យយុត្តិធម៌ ។

គណនីហ្វេសប៊ុកមួយនេះ រៀបរាប់យ៉ាងលម្អិតអំពីដំណើររឿង ថា ៖

ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ ធ្វើឱ្យខ្ញុំយល់ច្បាស់ពីរសជាតិនៃទំព័រថ្មីក្នុងវិស័យយុត្តិធម៌កាលមុនធ្លាប់ភ័យ ។ ធ្លាប់ខ្លាច ធ្លាប់ស្អប់ ទាំងដែលមិនធ្លាប់មានរឿងក្តីនៅតុលាការព្រោះតែពាក្យថា «ទៅតុលាការបើគ្មានលុយកុំសង្ឃឹមឈ្នះឱ្យសោះ»។ ដោយសារពាក្យនេះ ធ្វើឱ្យខ្ញុំរួញរាមិនហ៊ានប្តឹងអាបោកលុយខ្ញុំអស់៨០លានរៀល និងខ្ចីលុយធនាគារឱ្យជាង៦ម៉ឺនដុល្លារ ហើយទុកអោយវាដើររំភើយចាយលុយឯងលេង។

ដល់និយាយរឿងនេះជាមួយពួកម៉ាក វាថាអាហ្នឹងបោកវាអស់ជាង១០០លានរៀលដែរ។ ក្តៅចិត្តពេកក៏សរសេរក្នុងហ្វេសប៊ុក ស្រាប់តែជំនួយការព្រះរាជអាជ្ញា ខលមកសួរនាំ ទើបខ្ញុំសម្រេចចិត្តសាកល្បងដាក់ពាក្យប្តឹងអាបោកនោះ ។ មានអី ខាងព្រះរាជអាជ្ញា បានកោះហៅខ្ញុំនិងអាបោកខ្ញុំមកទល់មុខគ្នាដើម្បីបញ្ជាក់ការពិត ។

ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់រួចមក ឯកឧត្តម កែវ សុជាតិ បាននិយាយថា គាត់បានយល់ច្បាស់លាស់អស់ហើយ ហើយក៏មានភស្តុតាងគ្រប់គ្រាន់ដែរ ។ ដូច្នេះគាត់ស្នើអោយអាបោកពួកខ្ញុំសងលុយមកខ្ញុំវិញ តែវាថា វាអត់មានលុយទេ។ ចប់បាត់វាអាងអីវា ឬមួយវាអាងវាមានលុយច្រើនចង់ធ្វើតាមចិត្តវាទេដឹង ។ ចុងបញ្ចប់ ឯកឧត្តម កែវ សុជាតិ បញ្ជាឱ្យឃាត់ខ្លួនអាបោកលុយបញ្ជូនទៅពន្ធនាគារ ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងភ្លឺភ្នែកយ៉ាងខ្លាំង ចំពោះភាពម៉ឺងម៉ាត់ក្នុងការសម្រេចសេចក្តីរបស់ឯកឧត្តម កែវ សុជាតិ។

ជាប្រជាជនមួយរូបដែលរស់នៅក្នុងខេត្តបាត់ដំបង ខ្ញុំពិតជាមានមោទនភាពបំផុតដែលមានថ្នាក់ដឹកនាំជាព្រះរាជអាជ្ញា ដែលមានឆន្ទៈមោះមុត ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងសច្ចៈធម៌ ដូចជាឯកឧត្តម កែវ សុជាតិ ។ ពួកខ្ញុំកក់ក្តៅណាស់ ព្រោះថាពីមុនធ្លាប់តែលឺល្បីឈ្មោះគាត់ តែពេលមានរឿងខ្លួនឯង ជួបគាត់ផ្ទាល់ទើបភ្លឺភ្នែក ។ នៅចំពោះមុខគាត់ អ្នកណាត្រូវ គឺត្រូវ អ្នកណាខុស គឺខុស ហើយគាត់មិនបានគិតពីផលប្រយោជន៍អ្វីទាំងអស់ ។

ខ្ញុំសូមជម្រាបជូនបងប្អូនថា រឿងក្តីខ្ញុំនេះ ខ្ញុំមិនបានអស់លុយសូម្បីតែ១០០រៀល។ បើនិយាយទៅប្រហែលបងប្អូនមិនជឿទេ តែនេះជាការពិត១០០% ហើយក៏គ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំក្នុងការនិយាយបែបនេះដែរ តែវាជាការពិត ។ ខ្ញុំសូមអរគុណ ឯកឧត្តម កែវ សុជាតិ ដែលបានរកយុត្តិធម៌ពិតប្រាកដដល់ពួកខ្ញុំ ។ សូមឯកឧត្តមមានសុខភាពល្អជារៀងរហូត ៕

02/08/2025

Address

Phnom Penh
120602

Website

Alerts

Be the first to know and let us send you an email when THENG Samnang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to THENG Samnang:

Share