ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

  • Home
  • Cambodia
  • Phnom Penh
  • ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP AKP គឺជាទីភ្នាក់ងារផ្លូវការតែ១គត់​ របស់រាជរដ្ឋាភិបាលកម្ពុជា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) គឺជាទីភ្នាក់ងារផ្លូវការតែមួយគត់ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលផ្សព្វផ្សាយព័ត៌មាន ពិត ទាន់ហេតុការណ៍ និងប្រកបដោយវិជ្ជាជីវៈ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» AKP ភ្ន...
01/09/2026

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»

AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នាសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីជាអ្នកនាំពាក្យមកពីបណ្តាក្រសួង និងស្ថាប័ននានា។

រូបថត៖ ខឹម សុវណ្ណារ៉ា
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse

កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន AKP ភ្នំពេញ ថ្ង...
01/09/2026

កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--

ក្រសួងព័ត៌មាន សហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

រូបថត៖ ឡាយ សារ៉ុម
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse

Cambodia Reiterates Thailand Initiated the Unprovoked Armed Attack and Cannot Claim Self-Defence to Justify Its Unlawful...
01/09/2026

Cambodia Reiterates Thailand Initiated the Unprovoked Armed Attack and Cannot Claim Self-Defence to Justify Its Unlawful Military Actions

Press Release: The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, as well as national and international media, as follows:

The Ministry of National Defence of the Kingdom of Cambodia categorically rejects the unfounded and false claims made by Air Chief Marshal Prapas Sonjaidee, Director of Thailand’s Joint Information Centre, alleging that Cambodia was the side that fired first.

Cambodia reiterates that, in fact, it was the Thai side that first launched unprovoked armed attack against Cambodia. Therefore, Thailand, who initiated the attack against Cambodian territory, cannot portray itself as the victim, while invoking self-defence as a pretext to justify and demonstrate the legality of its unlawful military actions.

At the same time, it is important to underscore that, several days before launching its unprovoked armed attack against Cambodia on 24 July 2025, Thailand announced the “Chakrabongse Bhuvanath” war-readiness plan. The introduction of this plan clearly demonstrated that Thailand’s military actions had been meticulously premeditated and deliberate, contrary to Thailand’s claim that its use of force was merely a defensive response.

In this regard, Thailand’s attempt to invoke alleged provocations, security concerns and landmine issues as grounds for obstructing or delaying the resumption of joint survey and boundary demarcation work is inconsistent with the spirit and commitments set out in the Joint Statement of 27 December 2025.

Cambodia therefore calls on Thailand to fully, effectively and immediately implement the Joint Statement of 27 December 2025, in particular by promptly resuming the survey and boundary demarcation work of the Joint Boundary Commission (JBC), in accordance with the existing agreements between the two countries.

Cambodia remains firmly committed to seeking a just, peaceful and lasting solution to the boundary issue, based on international law, as well as the existing treaties and agreements between Cambodia and Thailand. At the same time, Cambodia will categorically not accept the use of force or the creation of faits accomplis as a means of determining or altering the boundary between the two countries.
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


កម្ពុជា បញ្ជាក់សាជាថ្មីថា គឺភាគីថៃដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្...
01/09/2026

កម្ពុជា បញ្ជាក់សាជាថ្មីថា គឺភាគីថៃដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន

(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។

កម្ពុជាសូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។

ជាមួយគ្នានេះ វាមានសារៈសំខាន់ក្នុងការគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។

ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។

ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ កម្ពុជានឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត។
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


សេ​ចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of O...
01/09/2026

សេ​ចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin).....
Announcement on The Implementation of Electronic Certificate of Origin (e-Certificate of Origin)
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចកោះយ៉ ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ដោយការបាញ...
01/09/2026

AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចកោះយ៉ ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ដោយការបាញ់គ្រាប់ផ្លោងប្រភេទ76.2mm បាញ់ចេញពីនាវាចម្បាំងថៃ ជាច្រើនគ្រាប់

(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចកោះយ៉ ស្ថិតក្នុងភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ដោយការបាញ់គ្រាប់ផ្លោងប្រភេទ76.2mm បាញ់ចេញពីនាវាចម្បាំងថៃ ជាច្រើនគ្រាប់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។

ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្នៀស បានច...
01/09/2026

គ្រឹះស្ថានអង្គរ រកចំណូលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្នៀស បានចំនួន ២ ២១៩ ៨៥៥ ដុល្លារអាម៉េរិក សម្រាប់ខែសីហា ឆ្នាំ២០២៦
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


ធនធានជលផលនៅកម្ពុជា ដែលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ប្រភេទ ដែលក្នុងនោះមាន ទឹកសាប ២៩ប្រភេទ និងទឹកប្រៃ ២៩ប្រភេទ ត្រូវបា...
01/09/2026

ធនធានជលផលនៅកម្ពុជា ដែលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ប្រភេទ ដែលក្នុងនោះមាន ទឹកសាប ២៩ប្រភេទ និងទឹកប្រៃ ២៩ប្រភេទ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។

ការកំណត់នេះគឺដោយសារតែផលស្តុកប្រភេទទាំងនេះនៅក្នុងធម្មជាតិបានថយចុះពី ៥០ភាគរយ ទៅ ៨០ភាគរយ។

យោងតាមមាត្រា២១ នៃច្បាប់ស្តីពីជលផល ការចាប់ ការទិញ ការលក់ ការប្រមូលផល ការកែច្នៃ ការធ្វើសន្និធិ ការដឹកជញ្ជូន ការនាំចេញ ឬនាំចូល នូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះ ត្រូវបានហាមឃាត់ លុះត្រាតែមានលិខិតអនុញ្ញាតពីអង្គភាពជំនាញទទួលបន្ទុកជលផលប៉ុណ្ណោះ។
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បី...
01/09/2026

AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ

(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាព៕
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


ក្រសួងអប់រំ យុវជន និងកីឡា | បេក្ខជនប្រឡងជាប់បាក់ឌុប សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ក្នុងនោះនិទ្ទេស A ចំនួន ២ ០២២នាក...
01/09/2026

ក្រសួងអប់រំ យុវជន និងកីឡា | បេក្ខជនប្រឡងជាប់បាក់ឌុប សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ក្នុងនោះនិទ្ទេស A ចំនួន ២ ០២២នាក់
——————
Connect with AKP:
🌐 Website: https://www.akp.gov.kh
🌐 Telegram: https://t.me/TheAKP
🌐 Instagram: https://www.instagram.com/akp_news
🌐 Facebook: https://www.facebook.com/akp.official
🌐 YouTube: https://youtube.com/
🌐 X (Twitter): https://x.com/kampucheapresse
🌐 TikTok: https://www.tiktok.com/agencekampucheapresse


Address

#62, Preah Monivong Boulevard
Phnom Penh
(855)

Alerts

Be the first to know and let us send you an email when ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP:

Shortcuts

Share