គណៈគិលានុបដ្ឋាកកម្ពុជា - គគិក

គណៈគិលានុបដ្ឋាកកម្ពុជា - គគិក Cambodian Council of Nurses (CCN) Registered and Licensing for Nursing Professional in Cambodia

ការចូលរួមផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning Pla...
04/09/2026

ការចូលរួមផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning Platform)។
CCN3rd===

រាជធានីភ្នំពេញៈ​ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ដល់ ១២:០០ នាទីព្រឹក លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាកសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក (The E-Learning Platform for In-service Training of Nurses)» តាមប្រព័ន្ធនិម្មិត (Online)ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ​ ធា​ គ្រុយ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្នុងឱកាសនេះ លោកប្រធានបានអនុញ្ញាតឱ្យ លោក ខូវ ប្រុស អគ្គលេខាធិការនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ធ្វើបទបង្ហាញស្តីពី របាយការណ៍អនុម័ត និងគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) Approval, Report and Guidelines។

កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពី ប្រព័ន្ធ E-Learning សម្រាប់ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ ព្រមទាំងនីតិវិធីនៃការអនុម័តវគ្គបណ្តុះបណ្តាល ការទទួលស្គាល់សកម្មភាព CPD និងការផ្តល់ពិន្ទុ CPD ជូនគិលានុបដ្ឋាក។

ការអភិវឌ្ឍប្រព័ន្ធឌីជីថលនេះ គឺជាជំហានដ៏សំខាន់ក្នុងការជំរុញ ការរៀនសូត្រជាបន្តបន្ទាប់ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺ ស្របតាមតម្រូវការនៃការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។

រួមគ្នាពង្រឹង CPD | បង្កើនសមត្ថភាព | លើកកម្ពស់គុណភាពសេវាថែទាំ។



ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤​ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។CCN3rd===រាជធានីភ្នំពេញ៖ នាថ្ងៃទី ២ ខែកញ្ញា...
04/09/2026

ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤​ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
CCN3rd===

រាជធានីភ្នំពេញ៖ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ៖
🌸 «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្គ្រោះមាតា និងទារក» 🌸

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរៀបចំដោយ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ទិវានេះជាវេទិកាសំខាន់សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ ដើម្បីពង្រឹងគុណភាពសេវា និងកាត់បន្ថយហានិភ័យ ព្រមទាំងមរណភាពមាតា និងទារកដែលអាចបង្ការបាន។ “រួមគ្នា” គឺជាគន្លឹះសំខាន់ ដោយតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក និងអ្នកជំនាញសុខាភិបាលពាក់ព័ន្ធ ដើម្បីពង្រឹង Evidence-Based Practice, Quality Improvement និង Patient Safety និងធានាឱ្យស្ត្រី និងទារកទទួលបានការថែទាំប្រកបដោយ គុណភាព សុវត្ថិភាព ទាន់ពេលវេលា និងគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ។

កម្មវិធីក៏បានផ្តោតលើការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល សុវត្ថិភាពមាតា-ទារក ប្រព័ន្ធបញ្ជូនអ្នកជំងឺ ការស្រាវជ្រាវ និងនវានុវត្តន៍ ព្រមទាំងការប្រើប្រាស់លទ្ធផល MPDSR និងកូដពណ៌កម្រិតហានិភ័យស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមកាត់បន្ថយមរណភាពមាតា និងទារក។

👥 កម្មវិធីមានការចូលរួមពីស្ថាប័នសុខាភិបាល និងដៃគូពាក់ព័ន្ធជាច្រើន ដោយមានអ្នកចូលរួមផ្ទាល់ ២៧០រូប និងតាមប្រព័ន្ធនិម្មិត ៥០០រូប។


កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ Chiropractic, បច្ចេកទេសមន្ទីរពិសោធន៍, ព្យាបាលដោយចលនា និងបច្ចេកទ...
31/08/2026

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ Chiropractic, បច្ចេកទេសមន្ទីរពិសោធន៍, ព្យាបាលដោយចលនា និងបច្ចេកទេសវិទ្យុសាស្ត្រ។
CCN3rd===

រាជធានីភ្នំពេញៈនារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ Chiropractic អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកព្យាបាលដោយចលនា និងអ្នកបច្ចេកទេសវិទ្យុសាស្ត្រ​ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត មុី សំបូរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ព្រមទាំងប្រធាន និងតំណាងគណៈវិជ្ជាជីវៈទាំងប្រាំ សរុបចំនួន ១៧រូបនៅទីស្តីការក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះជាការបន្តពីការផ្តួចផ្តើមពិភាក្សាលើការងារគ្រប់គ្រងមុខវិជ្ជាវិជ្ជាជីវៈមួយចំនួនដែលបច្ចុប្បន្នមិនទាន់មានគណៈវិជ្ជាជីវៈរបស់ខ្លួន រួមមាន បច្ចេកទេសមន្ទីរពិសោធន៍ (Laboratory), Chiropractic, ព្យាបាលដោយចលនា (Physiotherapy/Kinesitherapy) និងបច្ចេកទេសវិទ្យុសាស្ត្រ (Radiology/X-ray) ដែលបានចាប់ផ្តើមពិភាក្សាក្នុងកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦។​ នៅក្នុងកិច្ចប្រជុំ បានពិភាក្សាផ្តោតសំខាន់លើ៖
🔹 ការរៀបចំឯកសារដែលមាន​ Evidence-Based Best Practice = ការអនុវត្តល្អបំផុតផ្អែកលើភស្តុតាងដើម្បីកំណត់យន្តការ និងក្របខណ្ឌច្បាស់លាស់ សម្រាប់ការគ្រប់គ្រងមុខវិជ្ជាវិជ្ជាជីវៈដែលមិនទាន់មានគណៈវិជ្ជាជីវៈរបស់ខ្លួន។
🔹 ការដាក់បញ្ចូលមុខវិជ្ជាវិជ្ជាជីវៈ ទាំងនេះទៅក្រោមការគ្រប់គ្រងរបស់គណៈវិជ្ជាជីវៈណាមួយក្នុងចំណោមគណៈវិជ្ជាជីវៈទាំងប្រាំ ដោយមានមតិគាំទ្រក្នុងការស្វែងរកដំណោះស្រាយសមស្រប និងអាចអនុវត្តបាន។
🔹 ការកំណត់តួនាទី និងយន្តការគ្រប់គ្រង ឱ្យមានភាពច្បាស់លាស់ ជៀសវាងការខ្វះចន្លោះក្នុងការគ្រប់គ្រងវិជ្ជាជីវៈ និងធានាឱ្យអ្នកប្រកបវិជ្ជាជីវៈមានការអនុវត្តការងារស្របតាមស្តង់ដារ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។
🔹 ការពិភាក្សាបន្តលើខ្លឹមសារអនុក្រឹត្យ ពាក់ព័ន្ធនឹងការដាក់បញ្ចូលមុខវិជ្ជាវិជ្ជាជីវៈទាំងនេះទៅក្នុងគណៈវិជ្ជាជីវៈដែលសមស្រប ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលមួយដែលមានប្រសិទ្ធភាព ច្បាស់លាស់ និងមានសង្គតភាព។

ក្នុងការប្រជុំខាងលេី​ លោក ជា សុភក្ត្រមុនីរ័ត្ន បានបង្ហាញការគាំទ្រចំពោះការរៀបចំយន្តការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលឱ្យកាន់តែមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ដោយផ្តោតលើ ការធានាគុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ ការអនុវត្តតាមស្តង់ដារវិជ្ជាជីវៈ និងការពង្រឹងការទទួលខុសត្រូវរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

កិច្ចប្រជុំនេះបានបង្ហាញពីកិច្ចសហការរួមរបស់ក្រសួងសុខាភិបាល និងគណៈវិជ្ជាជីវៈពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យសុខាភិបាល។

#គណៈគិលានុបដ្ឋាកកម្ពុជា

សារលិខិតរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារសព​ លោក​ មន់ បូរិន​ ដែលជាសមាជិក​ នៃគណៈគលានុបដ្ឋាកកម្ពុជា​ ដោយបានទទួល មរណៈភាពកាលពី...
30/08/2026

សារលិខិតរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារសព​ លោក​ មន់ បូរិន​

ដែលជាសមាជិក​ នៃគណៈគលានុបដ្ឋាកកម្ពុជា​ ដោយបានទទួល

មរណៈភាពកាលពីថ្ងៃទី​ ២៩ ខែ​ សីហា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនៃការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីការពារជីវិតអ្នកជំងឺសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្តCPD របស់ក្រុមប្រឹក...
29/08/2026

វគ្គបណ្តុះបណ្តាលនៃការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីការពារជីវិតអ្នកជំងឺសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្តCPD របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១​។
CCN3rd===

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីស្វាគមន៍ និងប្រកាសបើក វគ្គបណ្តុះបណ្តាលបន្ត (Continuing Professional Development – CPD) ដែលរៀបចំដោយ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ តាមប្រព័ន្ធនិម្មិតដែលមានអ្នកចូលរួមប្រមាណ​ ១០១២នាក់ ក្រោមប្រធានបទ៖
🫀 «ការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើម សម្រាប់មនុស្សពេញវ័យ»

ក្នុងឱកាសនេះ លោកប្រធានបានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់បងប្អូនគិលានុបដ្ឋាក ព្រមទាំងបានលើកឡើងថា ការគាំងបេះដូង និងការស្ទះដង្ហើម គឺជាស្ថានភាពអាសន្នដែលតម្រូវឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព ព្រោះរាល់វិនាទីមានសារៈសំខាន់សម្រាប់ជីវិតមនុស្ស។

លោកប្រធានបានផ្តល់អនុសាសន៍ឱ្យគិលានុបដ្ឋាកទាំងអស់៖
🔹 ចាត់ទុកការរៀនសូត្រ និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ជាផ្នែកសំខាន់នៃវិជ្ជាជីវៈគិលានុបដ្ឋាក។
🔹 យកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែងនៅកន្លែងការងារ។
🔹 ពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងស្ថានភាពអាសន្ន និងធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព។
🔹 ប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពអ្នកជំងឺ ក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ។
🔹 បន្តហាត់អនុវត្ត និងធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញជាប្រចាំ។

លោកប្រធានបានគូសបញ្ជាក់ថា CPD មិនគួរត្រូវបានចាត់ទុកត្រឹមជាការបំពេញពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបានចាត់ទុកជាការវិនិយោគលើសមត្ថភាពវិជ្ជាជីវៈ និងសុវត្ថិភាពអ្នកជំងឺ។ ចំណេះដឹងដែលបានរៀនថ្ងៃនេះ អាចក្លាយជាជំនាញដ៏មានតម្លៃសម្រាប់ជួយសង្គ្រោះជីវិតមនុស្សនៅថ្ងៃណាមួយ។

ជាមួយគ្នានេះ លោកប្រធានបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ ដែលបានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះ និងជាពិសេស លោក សៀង សុធា ទីប្រឹក្សាការិយាល័យបច្ចេកទេស ទទួលបន្ទុកជួយការងារបណ្តុះបណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគិលានុបដ្ឋាកឯកទេសសណ្តំ-ប្រពោធនកម្ម កម្ពុជា ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញជាក់ស្តែងដល់សិក្ខាកាម។

«រៀនដើម្បីចេះ អនុវត្តដើម្បីជួយ និងអភិវឌ្ឍជាបន្ត ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺ»។

#គណៈគិលានុបដ្ឋាកកម្ពុជា

កិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មីរបស់គណៈគិលានុបដ្ឋាកកម្ពុជាក្នុងដំណាក់កាលទី២។ CC...
28/08/2026

កិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មីរបស់គណៈគិលានុបដ្ឋាកកម្ពុជាក្នុងដំណាក់កាលទី២។
CCN3rd===

រាជធានីភ្នំពេញៈ​ នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការធ្វើបទបង្ហាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មី» ដោយមានការចូលរួមពីសមាជិក សមាជិកា មន្ត្រី និងភាគីពាក់ព័ន្ធប្រមាណ ៥០នាក់ នៅមន្ទីរពេទ្យកាល់ម៉ែតនិងតាមរយះ​ប្រពន័្ធនិមិត្ម​ Zoom មានចំនួន៤០នាក់។

​ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មការងារ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យសុខាភិបាលក្នុងសម័យឌីជីថល។​ សម្រាប់គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖
1)​ជំរុញ និងសម្រួលដំណើរការចុះបញ្ជិកាវិជ្ជាជីវៈគិលានុបដ្ឋាក ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។
2)ពង្រឹងការគ្រប់គ្រងទិន្នន័យវិជ្ជាជីវៈ ឱ្យមានភាពត្រឹមត្រូវ សុវត្ថិភាព និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។
3)កាត់បន្ថយការប្រើប្រាស់ឯកសារជាក្រដាស និងនីតិវិធីដែលចំណាយពេលវេលាច្រើន តាមរយៈការផ្លាស់ប្តូរទៅរកដំណើរការឌីជីថល។
4)ធ្វើទំនើបកម្មប្រព័ន្ធការងារ ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់អ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាក។
5)ពង្រឹងប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងគុណភាពនៃការគ្រប់គ្រងវិជ្ជាជីវៈ។
6)លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការចុះបញ្ជិកា ការគ្រប់គ្រងព័ត៌មាន និងការផ្តល់សេវាពាក់ព័ន្ធនឹងវិជ្ជាជីវៈគិលានុបដ្ឋាក។

ក្នុងឱកាសនេះ អ្នកចូលរួមបានទទួលការធ្វើបទបង្ហាញ និងការណែនាំអំពី មុខងារ រចនាសម្ព័ន្ធ ដំណើរការ និងរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មី ព្រមទាំងបានអនុវត្ត និងស្វែងយល់ពីវិធីសាស្ត្រក្នុងការបញ្ចូល កែសម្រួល ស្វែងរក និងគ្រប់គ្រងព័ត៌មានតាមប្រព័ន្ធ។

​ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានបើកឱកាសឱ្យអ្នកចូលរួមលើកឡើងនូវ សំណួរ បញ្ហាប្រឈម បទពិសោធន៍ និងសំណូមពរ ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ ដើម្បីរួមគ្នាពិនិត្យ ស្វែងរកដំណោះស្រាយ និងកែលម្អប្រព័ន្ធឱ្យកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។

​ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មី គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មការងាររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ដោយផ្តោតលើការកែលម្អគុណភាពសេវា កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី បង្កើនភាពរហ័សរហួន និងពង្រឹងតម្លាភាពក្នុងការគ្រប់គ្រងវិជ្ជាជីវៈ។

​ ជាពិសេស ប្រព័ន្ធឌីជីថលនេះនឹងចូលរួមចំណែកក្នុងការបង្កើត ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិជ្ជាជីវៈដែលមានប្រសិទ្ធភាព សុវត្ថិភាព ទំនើប និងអាចជឿទុកចិត្តបាន ព្រមទាំងបង្កើនភាពងាយស្រួលសម្រាប់គិលានុបដ្ឋាក និងអ្នកពាក់ព័ន្ធទាំងអស់។

🤝 រួមគ្នាជំរុញការផ្លាស់ប្តូរឌីជីថល ដើម្បីពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក និងលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។


⏰ សូមរំលឹក! កុំភ្លេចចូលរួមថ្ងៃនេះជាថ្ងៃទី ២៦ ហើយ! នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់កម្មវិធីសិក្សាសំខាន់ៗ សម្រាប់បងប្អូនគិល...
26/08/2026

⏰ សូមរំលឹក! កុំភ្លេចចូលរួម

ថ្ងៃនេះជាថ្ងៃទី ២៦ ហើយ! នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់កម្មវិធីសិក្សាសំខាន់ៗ សម្រាប់បងប្អូនគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកទាំងអស់គ្នា 👩‍⚕️👨‍⚕️

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) របស់គគណៈគិលានុបដ្ឋាកកម្ពុជា។
CCN3rd===

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ បានរៀបចំវគ្គបណ្ដុះបណ្ដាល បន្តក្រោមប្រធានបទ៖ "ការសង្គ្រោះបឋមចំពោះការគាំងបេះដូង ដង្ហើម សម្រាប់មនុស្សពេញវ័យ"

📅 ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
🕐 ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
📍 តាមរយៈប្រព័ន្ធនិម្មិត ZOOM
🎤 វាគ្មិន៖ លោក សៀង សុធា ទីប្រឹក្សាការិយាល័យបច្ចេកទេស ទទួលបន្ទុកជួយការងារបណ្តុះបណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគិលានុបដ្ឋាកឯកទេសសន្តំ-ប្រពោធនកម្ម កម្ពុជា

🎯 វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ផ្តល់ចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងអំពីការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើម ជូនដល់គិលានុបដ្ឋាក ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះករណីអាសន្ន និងកាត់បន្ថយហានិភ័យស្លាប់ចំពោះមនុស្សពេញវ័យ។

📚 សារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាល៖ ផ្ដល់នូវទ្រីស្ដីអំពីការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើមចំពោះមនុស្សពេញវ័យ គឺជាភាពអាសន្នផ្នែកវេជ្ជសាស្ត្រដែលទាមទារការឆ្លើយតបយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ ការចូលរួមវគ្គបណ្ដុះនេះនឹងជួយពង្រឹងសមត្ថភាពគិលានុបដ្ឋាកឱ្យអនុវត្តការសង្គ្រោះបឋមប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកកាត់បន្ថយអត្រាមរណភាព និងលើកកម្ពស់គុណភាពសេវាថែទាំព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស។

🔗 ការចូលរួម និងចុះឈ្មោះ សូមចូលក្រុម Telegram៖ https://t.me/ccn1_3rd


ការអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) របស់គគណៈគិលានុបដ្ឋាកកម្ពុជា។
CCN3rd===

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ បានរៀបចំវគ្គបណ្ដុះបណ្ដាល បន្តក្រោមប្រធានបទ៖ "ការសង្គ្រោះបឋមចំពោះការគាំងបេះដូង ដង្ហើម សម្រាប់មនុស្សពេញវ័យ"

📅 ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
🕐 ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
📍 តាមរយៈប្រព័ន្ធនិម្មិត ZOOM
🎤 វាគ្មិន៖ លោក សៀង សុធា ទីប្រឹក្សាការិយាល័យបច្ចេកទេស ទទួលបន្ទុកជួយការងារបណ្តុះបណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគិលានុបដ្ឋាកឯកទេសសន្តំ-ប្រពោធនកម្ម កម្ពុជា

🎯 វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ផ្តល់ចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងអំពីការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើម ជូនដល់គិលានុបដ្ឋាក ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះករណីអាសន្ន និងកាត់បន្ថយហានិភ័យស្លាប់ចំពោះមនុស្សពេញវ័យ។

📚 សារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាល៖ ផ្ដល់នូវទ្រីស្ដីអំពីការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើមចំពោះមនុស្សពេញវ័យ គឺជាភាពអាសន្នផ្នែកវេជ្ជសាស្ត្រដែលទាមទារការឆ្លើយតបយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ ការចូលរួមវគ្គបណ្ដុះនេះនឹងជួយពង្រឹងសមត្ថភាពគិលានុបដ្ឋាកឱ្យអនុវត្តការសង្គ្រោះបឋមប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកកាត់បន្ថយអត្រាមរណភាព និងលើកកម្ពស់គុណភាពសេវាថែទាំព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស។

🔗 ការចូលរួម និងចុះឈ្មោះ សូមចូលក្រុម Telegram៖ https://t.me/ccn1_3rd


ការជំរុញនិងបន្តពង្រឹងការប្រើប្រាស់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍវិស័យគិលានុបដ្ឋាក។ CCN3rd===ភ្នំពេញ...
21/08/2026

ការជំរុញនិងបន្តពង្រឹងការប្រើប្រាស់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍវិស័យគិលានុបដ្ឋាក។
CCN3rd===

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ បានដឹកនាំក្រុមការងារ ប្រជុំពិភាក្សា និងសម្រេចលើការរៀបចំបទបង្ហាញ ស្តីពី ការប្រើប្រាស់សាកល្បងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាមួយក្រុមការងារបច្ចេកវិទ្យាឌីជីថល ខេមហ្សាយប័រ (CamCyber)។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសាកល្បងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យមានប្រសិទ្ធភាព ស្របតាមតម្រូវការការងាររបស់គណៈគិលានុបដ្ឋាកកម្ពុជា ព្រមទាំងជំរុញការធ្វើទំនើបកម្មប្រព័ន្ធការងារ ការគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាឌីជីថល ជូនដល់សមាជិកគិលានុបដ្ឋាកទូទាំងប្រទេស។

ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព តម្លាភាព និងគុណភាពនៃការគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។ 💻📱





ការចូលរួមសន្និសីទគិលានុបដ្ឋាកអន្តរជាតិលើកទី២៩ រវាងម៉ាឡេស៊ី-សិង្ហបុរី (29th JMSNC) ២០២៦ ។ ដោយបានការអនុញ្ញាតពីលោក​ ជា​ សុភ...
16/08/2026

ការចូលរួមសន្និសីទគិលានុបដ្ឋាកអន្តរជាតិលើកទី២៩ រវាងម៉ាឡេស៊ី-សិង្ហបុរី (29th JMSNC) ២០២៦ ។

ដោយបានការអនុញ្ញាតពីលោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា​ លោក ខូវ ប្រុស អគ្គលេខាធិការ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចូលរួមក្នុងសន្និសីទគិលានុបដ្ឋាកអន្តរជាតិលើកទី២៩ រវាងម៉ាឡេស៊ី-សិង្ហបុរី ក្រោមមូលបទបទ “កម្លាំងពលកម្មគិលានុបដ្ឋាកប្រកបដោយចីរភាព៖ ភាពជាអ្នកដឹកនាំ សុខុមាលភាព ឧត្តមភាពវិជ្ជាជីវៈ និងការថែទាំផ្តោតលើអ្នកជំងឺក្នុងយុគសម័យឌីជីថល - ច្នៃប្រឌិតថ្ងៃនេះ ការថែទាំកាន់តែឆ្លាតវៃនៅថ្ងៃស្អែក”។

📅 ១២-១៤ សីហា ២០២៦
📍 ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

🎯 ចំណុចសំខាន់ៗពីសន្និសីទរួមមាន៖ ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់វិជ្ជាជីវៈ ដើម្បីរក្សាបុគ្គលិកគិលានុបដ្ឋាកឱ្យនៅបម្រើការងារយូរអង្វែង ការត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយ និងភាពធន់នៃសហគមន៍ក្នុងយុគសម័យឌីជីថល គំរូភាពជាអ្នកដឹកនាំសម្រាប់ការព្យាបាល និងសុខុមាលភាពបុគ្គលិក គំនិតផ្តួចផ្តើមមន្ទីរពេទ្យឆ្លាតវៃ និងបច្ចេកវិទ្យាកាត់បន្ថយបន្ទុកការងារគិលានុបដ្ឋាក ការស្រាវជ្រាវ និងបច្ចេកវិទ្យា AI សម្រាប់ការថែទាំច្បាស់លាស់ ការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងតួនាទីគិលានុបដ្ឋាកឯកទេស យុទ្ធសាស្ត្រកិលានុបដ្ឋាកជាតិម៉ាឡេស៊ីរយៈពេល១០ឆ្នាំ (២០២៦-២០៣៦) ព្រមទាំងទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យជាតិ ដែលបានបង្ហាញពីការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការថែទាំសុខភាព។

📚 សារៈសំខាន់៖
ការចូលរួមក្នុងសន្និសីទនេះបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗពីតំបន់អាស៊ាន និងសកលលោក ដែលនឹងជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ ២០២៦-២០៣០ របស់ CCN រួមទាំងក្របខណ្ឌសមត្ថភាពស្នូល (CCF) ប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កិច្ចការថែរក្សាវិជ្ជាជីវៈ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងគំរូភាពជាអ្នកដឹកនាំចម្រុះ នឹងត្រូវយកមកសិក្សា និងសម្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។

*** English
🏥 29th Joint Malaysia–Singapore Nursing Conference (JMSNC) 2026 🏥

With the permission of Mr. Chea Sopheak Moniroth, President of the Cambodian Council of Nurses (CCN), Mr. KHOV BROS General Secretary, Cambodian Council of Nurses (CCN) took part in the 29th Joint Malaysia–Singapore Nursing Conference (JMSNC) 2026, under the theme "Sustainable Nursing Workforce: Leadership, Well-Being, Professional Excellence, and Patient-Centred Care in a Digital Era."

📅 12–14 August 2026
📍 Kuala Lumpur, Malaysia

🎯 Key highlights from the conference included leadership and mentorship to support nurse retention, disaster preparedness and community resilience in the digital era, leadership models centred on staff healing and well-being, smart hospital initiatives and technology to reduce nursing workload, research and AI applications for precision nursing care, advancing professional standards and specialist nursing roles, Malaysia's 10-year national nursing transformation strategy (2026–2036), and a hospital visit to the Institut Jantung Negara (IJN) – National Heart Institute in Malaysia.

📚 Significance:
Participation in this conference provided valuable knowledge and experience from across the ASEAN region and beyond, which will inform the development of CCN's Strategic Plan 2026–2030, including the Core Competency Framework (CCF), the Continuing Professional Development (CPD) system, and international engagement efforts. Lessons on professional mentorship, disaster risk management, and diverse leadership models will be studied and adapted to Cambodia's specific context.


វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ CCN3rd===ត...
16/08/2026

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
CCN3rd===

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការងារថែទាំព្យាបាលលើជំងឺគ្រុនឈាម លោក ហម សុធា ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងជាគ្រូបង្គោល ចុះបង្រៀនពង្រឹងសមត្ថភាពដល់ក្រុមគិលានុបដ្ឋាក គ្រូពេទ្យ និងចុះពិនិត្យស្ថានភាពជាក់ស្តែងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកថែទាំព្យាបាល។

1)ថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
📍 មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង

2)ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
📍 មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន

គោលបំណង៖
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-យិកា ក្នុងការគ្រប់គ្រង ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព សក្តិសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា ព្រមទាំងធានាការអនុវត្តពិធីសារជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមា នូវអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអត្រាមរណភាពបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឃើញរោគសញ្ញា និងអន្តរាគមន៍ព្យាបាលទាន់ពេលវេលា ក៏ដូចជាបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាល។

ចំពោះសារៈសំខាន់៖
វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកតាមមូលដ្ឋាន ឱ្យអាចត្រួតពិនិត្យ គ្រប់គ្រង និងព្យាបាលអ្នកជំងឺគ្រុនឈាមបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយផ្អែកលើពិធីសារជាតិស្តីពីជំងឺគ្រុនឈាម។

សម្រាប់អ្នកចូលរួម៖ ចំនួន ១២០នាក់ (ចូលរួមផ្ទាល់ ជាវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាក-យិកា អញ្ជើញមកពីមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព) និងចូលរួមតាមប្រព័ន្ធនិមិត្ត Online Zoom ចំនួន ១០០នាក់។


Address

34 Preah Monivong Boulevard (93)
Phnom Penh
12201

Alerts

Be the first to know and let us send you an email when គណៈគិលានុបដ្ឋាកកម្ពុជា - គគិក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណៈគិលានុបដ្ឋាកកម្ពុជា - គគិក:

Shortcuts

Share