22/04/2026
នាព្រឹកថ្ងៃ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សាខាពន្ធដារខណ្ឌឫស្សីកែវបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមីនា ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពរបស់ លោក ច្រឹក សំរេច ប្រធានសាខានិងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាខាពន្ធដារខណ្ឌឫស្សីកែវ ។