នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism

  • Home
  • Cambodia
  • Phnom Penh
  • នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism

នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០, ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគំរូដែលមានភាពទាក់ទាញជាងគេ...
07/09/2026

តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០, ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគំរូដែលមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន!

ខេត្តក្រចេះ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ និង ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា ហូកា»។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, លោក លោកស្រី ប្រតិបត្តករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, អ្នកផលិតមាតិការព័ត៌មាន, និងសិក្ខាកាម ដែលមានអ្នកចូលរួមសរុប ប្រមាណ ៣០០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តក្រចេះ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ក្នុងរយៈពេល៥ឆ្នាំទៀត ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តក្រចេះ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តក្រចេះ និងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។ ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើត Branding របស់ខេត្តក្រចេះ ដែលផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តក្រចេះ ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រីដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរសិក្ខាកាមចំនួន ៥១ រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ, វគ្គបណ្តុះបណ្តាលជំនាញមគ្គុទេសក៍ទេសចរណ៍ ដល់សហគមន៍ទេសចរណ៍កោះទ្រង់, វគ្គបណ្តុះបណ្តាលគ្រូបង្គោល លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍រៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ, មានក្រមសីលធម៌, រក្សាស្នាមញញឹម ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមទស្សនទាន «មនុស្សម្នាក់, ជំនាញមួយ, សេវាមួយ, ស្តង់ដាមួយ» ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម បង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ និងធ្វើឱ្យខេត្តក្រចេះកាន់តែមានភាពទាក់ទាញ ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ស្តង់ដា និងភាពប្រកួតប្រជែងខ្ពស់។

សាលមហោស្រព ទីរួមខេត្តក្រចេះ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

Through the Implementation of Kratie Province's Tourism Development Plan 2026–2030, Kratie Will Become the Most Attractive Model Province in the Northeastern Region!

Kratie Province: H.E. HUOT Hak, Minister of Tourism, together with H.E. VA Than, Governor of Kratie Province, presided over the official launch ceremony of the "Tourism Development Plan for Kratie Province 2026–2030" and the certificate award ceremony for trainees who completed the HoKa Cambodia Hospitality Training Course.

This significant event was attended by Their Excellencies and Ladies representing the leadership of the Ministry of Tourism, representatives from relevant sub-national line departments and units, local authorities at all levels, armed forces, tourism operators, tourism communities, educational institutions, content creators, and trainees, totaling around 300 participants.

Speaking on this occasion, the Minister emphasized that the Tourism Development Plan for Kratie Province 2026–2030 serves as a joint roadmap and a practical action framework to mobilize all stakeholders to collaborate on developing Kratie's tourism with higher quality and enhanced attractiveness. The ultimate vision over the next five years is to transform Kratie into a paradise destination for eco-tourism and cultural tourism, as well as the most attractive model province in the northeastern region.

The Minister further highlighted that amidst intensifying regional tourism competition and evolving tourist behavior, the province must build upon its existing potential by continuously creating new tourism products, upgrading and reinforcing service quality, enhancing attractiveness, and bolstering safety and security for visitors. This ensures Kratie can meet the demands of a new generation of tourists and keep pace with the era of competition among major regional and global destinations.

Additionally, the Minister laid out key recommendations:
1. Continuous Innovation & Identity Creation: Continuously innovate and develop spots that represent Kratie’s unique identity, while exploring ways to unlock the potential of unused public spaces and locations, turning them into fresh, highly creative, and engaging tourism experiences.
2. Storytelling Integration: Establish storytelling at potential tourist sites. In the modern tourism era, destinations must sell stories, experiences, and emotions tied to history, culture, architecture, lifestyles, cuisine, and distinctive local features, rather than just "selling a location."
3. Destination Branding: Build a unique destination brand for Kratie Province that leaves a lasting impression on visitors.
4. Nighttime Tourism Expansion: Explore possibilities to expand night tourism activities to lengthen the duration of tourists' stays.

Concurrently, the Minister congratulated the 51 trainees who successfully completed training programs in Food & Beverage Services, Tour Guiding for the Koh Trong Tourism Community, and Master Trainer courses in Food & Beverage and Housekeeping. He encouraged all trainees to apply their acquired skills and knowledge professionally and ethically at their respective business establishments and communities maintaining warmth and hospitality with a smile. He urged them to continuously upgrade their capabilities under the concept of "One Person, One Skill, One Service, One Standard" to help elevate service quality, drive tourist satisfaction, and establish Kratie as a high-quality, standardized, and competitive tourist destination.

Kratie Provincial Town Theater, Afternoon of September 7, 2026.





ផ្កាលឿងចាប់ផ្តើមរីកស្គុះស្គាយវិញហើយ! នារដូវកាលបៃតងនេះ ទេសភាពជួរភ្នំ អមជាមួយវាលផ្កាពណ៌លឿង បង្កើតបានជាផ្ទាំងទស្សនីយភាពធម្ម...
07/09/2026

ផ្កាលឿងចាប់ផ្តើមរីកស្គុះស្គាយវិញហើយ!
នារដូវកាលបៃតងនេះ ទេសភាពជួរភ្នំ អមជាមួយវាលផ្កាពណ៌លឿង បង្កើតបានជាផ្ទាំងទស្សនីយភាពធម្មជាតិយ៉ាងស្រស់បំព្រងក្នុងខេត្តកំពង់ស្ពឺ។ ចុងសប្តាហ៍នេះ កុំភ្លេចបបួលមិត្តភក្តិ ឬគ្រួសារមកផ្តិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍ណា!

📍 ទីតាំង៖ ផ្លូវទៅកាន់ទឹកធ្លាក់ជ្រាវ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
#ទេសចរណ៍ដើម្បីទាំងអស់គ្នា_ទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

07/09/2026

ក្រសួងទេសចរណ៍ បានបង្ហាញពីការគាំទ្រការផលិតភាពយន្ត ដែលជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និង ទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ការគាំទ្រនេះ ដោយមើលឃើញសក្តានុពលកម្ពុជា ហើយក្រុមផលិតករ បានពិភាក្សាជាមួយក្រសួងទេសចរណ៍ អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

👉🏻 លម្អិត៖ https://kh.cc-times.com/posts/30803

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ អ្នកលក់ដូរ ប...
07/09/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ អ្នកលក់ដូរ បុគ្គលស្វ័យនិយោជន៍ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើឡើងនេះ ក្នុងពិធីជួបជុំអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លើកទី២ នៅខេត្តសៀមរាប ដែលមានអ្នកចូលរួមរហូតដល់ជាង ៣,៥០០នាក់៕

មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្ត...
06/09/2026

មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនៃជំនួប លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានភារកិច្ចសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉ុតពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍ និងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត ព្រមទាំងសិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតភាពយន្តនៅកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមាននិទានកថា (Storytelling) អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា។

ទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

Watch Films, Discover Culture, Explore Cambodia: Ministry of Tourism Supports Film Production as a Means to Promote Film Tourism, Showcase Cambodia’s Potential, and Attract International Tourists

Phnom Penh: H.E. HUOT Hak, Minister of Tourism, granted an audience to Mr. Lao Sunly, Executive Producer of Bright Film Production, and his delegation, together with Canadian actor Dave Leduc, for a courtesy call and discussions, during which they presented their film production project entitled “Bokator: Guardian of Angkor” in the Kingdom of Cambodia.

During the meeting, the Executive Producer of Bright Film Production briefed H.E. the Minister on the project and sought his recommendations, support, and coordination to facilitate its smooth production and help promote Cambodian culture and tourism destinations to wider audiences.

In response, H.E. the Minister warmly welcomed and highly commended Bright Film Production for its decision to invest in Cambodia’s film industry. He expressed strong interest in the “Bokator: Guardian of Angkor” project, which has the potential to promote Cambodia’s arts, culture, national identity, and tourism destinations through film.

H.E. the Minister reaffirmed the Ministry of Tourism’s welcome and support for film production projects in Cambodia, noting that the Ministry stands ready to facilitate relevant matters within its roles and responsibilities. Regarding production procedures and content, the company is required to seek approval from the Ministry of Culture and Fine Arts and comply with all applicable regulations.

H.E. the Minister further emphasised that the Ministry of Tourism is placing high priority on promoting film tourism as a powerful tool for showcasing Cambodia in international markets. With the high approval of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, an Inter-Ministerial Working Group for the Coordination and Promotion of Film Tourism and Night-Time Temple Visits in Cambodia has been established, chaired by the Minister of Tourism.

The Working Group’s key responsibilities include developing strategic and action plans to support film tourism; identifying and preparing potential locations for producing films, tourism songs, and commercials; promoting development and investment in the film tourism industry; and exploring incentive mechanisms to encourage film production in Cambodia.

In this regard, H.E. the Minister encouraged Bright Film Production to produce films and storytelling videos featuring Cambodia’s temples, heritage, culture, natural beauty, and potential tourism destinations, thereby presenting the country’s authentic beauty and rich diversity to international audiences.

H.E. the Minister also invited Bright Film Production to collaborate in promoting the Ministry of Tourism’s major tourism campaigns and events, particularly the “Visit Cambodia in the Green Season” campaign; the promotion of soft power through film, gastronomy, and sports tourism; night-time temple visits; international concerts; and other national and international tourism events.

Ministry of Tourism, afternoon of 5 September 20266

លោកជំទាវ សុង ធីតា ហួតហាក់ ដឹកនាំគណៈប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ទស្សនកិច្ចប្រាសាទ...
05/09/2026

លោកជំទាវ សុង ធីតា ហួតហាក់ ដឹកនាំគណៈប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ទស្សនកិច្ចប្រាសាទសែនភូវាំង ដើម្បីចូលរួមជំរុញយុទ្ធនាការទស្សនាកម្ពុជានានារដូវកាលបៃតង

ខេត្តតាកែវ៖ លោកជំទាវ សុង ធីតា ហួតហាក់ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូសាខាសមាគមនារីក្រសួងទេសចរណ៍ អញ្ជើញទស្សនកិច្ចនៅប្រាសាទសែនភូវាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងចូលរួមផ្សព្វផ្សាយ និងជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងបំផុសចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការស្គាល់ពីសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តតាកែវ។

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចក៏ជាការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យធ្វើដំណើរស្វែងយល់ពីសម្បត្តិបេតិកភណ្ឌខ្មែរ និងទស្សនាគោលដៅទេសចរណ៍នានាក្នុងរដូវកាលបៃតង ព្រមទាំងចូលរួមថែរក្សាបរិស្ថាន អនាម័យ សោភ័ណភាព និងតម្លៃបេតិកភណ្ឌនៅតាមតំបន់ទេសចរណ៍ ដើម្បីរួមគ្នាធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែស្អាត បៃតង និងទាក់ទាញ។

សកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ប្រើប្រាស់ផលិតផល និងសេវាកម្មក្នុងសហគមន៍កាន់តែច្រើន ស្របតាមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ខេត្តតាកែវ, ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦





05/09/2026
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះ...
05/09/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។

រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

H.E. HUOT Hak, Minister of Tourism, attended the Official Launch Ceremony of the “Network of Secretaries-General of Ministries and Institutions under the Executive Branch,” presided over by H.E. HUN Many, Deputy Prime Minister, Minister of Civil Service, and Permanent Vice-Chairman of the Public Administration Reform Committee (PARC).

Phnom Penh, 4 September 2026.





ប្រាសាទព្រហ្មកិល ស្ថិតក្នុងភូមិសាស្ត្រស្រុកចុងកាល់ កំពុងក្លាយជាតំបន់ទេសចរណ៍មានប្រជាប្រិយភាពខ្ពស់ សម្រាប់ខេត្តឧត្តរមានជ័យ...
05/09/2026

ប្រាសាទព្រហ្មកិល ស្ថិតក្នុងភូមិសាស្ត្រស្រុកចុងកាល់ កំពុងក្លាយជាតំបន់ទេសចរណ៍មានប្រជាប្រិយភាពខ្ពស់ សម្រាប់ខេត្តឧត្តរមានជ័យ។

#ទេសចរណ៍ដើម្បីទាំងអស់គ្នា_ទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share