អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit

  • Home
  • Cambodia
  • Phnom Penh
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit
(4)

07/09/2026

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង(fait accompli) និងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។


#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

07/09/2026

ជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ លើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាក់ស្តែងជាមួយប្រទេសថៃ កម្ពុជាបានផ្ញើកំណត់ទូតចំនួន ១១លើកហើយ ដើម្បីរៀបចំកិច្ចប្រជុំ JBC និងបន្តការងារវាស់វែងលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

07/09/2026

ឯកឧត្តម ប៉ែន បូណា៖ ចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់យ៉ាងច្បាស់ថា គណៈកម្មការ JBC គឺជាយន្តការស្នូលសម្រាប់បន្តការវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ កម្ពុជាបានបន្តបង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយជំរុញឱ្យមានកិច្ចប្រជុំពិសេស JBC និងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្តែងដោយមិនពន្យារពេល។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

07/09/2026

វីដេអូខ្លីអំពីចំណាប់អារម្មណ៍របស់មហាជនអំពីមណ្ឌលសុខភាពដារ បន្ទាប់ពីបានមកទទួលសេវាសុខាភិបាល ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ផលិតដោយ : មន្ទីរព័ត៌មានខេត្តក្រចេះ

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦.................................ថ...
07/09/2026

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦.................................

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖

ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាពិសេសកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់ និងស្នើឱ្យភាគីថៃគោរពនិងអនុវត្តគ្រប់ចំណុចដូចគ្នា ដោយមិនត្រូវមើលរំលងចំណុចណាមួយឡើយ។

ជាក់ស្តែង គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន ១១លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ សំណើរនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

យោងលើកិច្ចព្រមព្រៀងនេះ កម្ពុជានៅតែបន្តជំរុញភាគីថៃឱ្យបង្ហាញសុឆន្ទៈតាមរយៈការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងតាមសំណើររបស់កម្ពុជាដោយគ្មានការពន្យារពេលទៀតឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនានានៅលើទឹកដីកម្ពុជា ដែលខ្លួនកាន់កាប់ដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង(fait accompli) និងឈប់បង្កើតលេសដើម្បីពន្យារពេលអនុវត្តកិច្ចព្រមព្រៀង ជាពិសេសពន្យារពេលការវាស់វែងខណ្ឌសីមារវាងប្រទេសទាំងពីរតទៅទៀត។ មានតែក្រុមការងារបច្ចេកទេសចម្រុះនៃយន្តការ JBC ទេទើបមានសមត្ថកិច្ចពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃនៅមិនទាន់អនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមនេះនៅឡើយទេ ដោយព្យាយាមរកលេសជាបន្តបន្ទាប់ដើម្បីពន្យារពេល ខណៈដែលមន្ត្រីថៃតែងអះអាងថា ខ្លួនគោរពកិច្ចព្រមព្រៀងនេះ និងចង់បានដំណោះស្រាយដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ ជាពិសេសយន្តការ JBC។ ទន្ទឹមនឹងនោះ ភាគីថៃនៅតែបន្តធ្វើសកម្មភាពនានាក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់ខាត ចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង(fait accompli) ដោយកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយ៕

សូមអរគុណ!

07/09/2026

សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

07/09/2026

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

07/09/2026

បទយកការណ៍៖ «សមិទ្ធផលអគារថ្មីនៅមណ្ឌលសុខភាពគូលែន និងទស្សនវិស័យឈានទៅប្រែក្លាយជាមន្ទីរពេទ្យបង្អែកគំរូ»

ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

06/09/2026

ឯកឧត្តម ប៉ែន បូណា៖ វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងភាគីផ្សេងៗទៀតនៅតាមតំបន់ព្រំដែនពិតជាមានសារសំខាន់ក្នុងការធានាការអនុវត្តបទឈប់បាញ់ និងធានាថាគ្រប់ចំណុចដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ។

06/09/2026

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់នូវគោលជំហរយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។ ភាគីកម្ពុជាបន្តជំរុញការបើកកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) និងការបញ្ជូន ក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដើម្បីឈានទៅរកដំណោះស្រាយជាអចិន្ត្រៃយ៍។

Address

Phnom Penh
1200

Alerts

Be the first to know and let us send you an email when អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share