Veasna Iv

Veasna Iv អគ្គនាយករង​ និង​ជា​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​និង​ផ្សព្វផ្សាយ​អប់រំ​- Deputy Director General​ and Spokesperson of DTM

វិធីសាស្ត្រ ជនខិលខូចបោកប្រាស់ជនរងគ្រោះបង្កេីតគណនីធនាគារភ្នំពេញ ៖ បច្ចុប្បន្ននេះជនខិលខូចបានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះឱ្យ...
04/09/2026

វិធីសាស្ត្រ ជនខិលខូចបោកប្រាស់ជនរងគ្រោះបង្កេីតគណនីធនាគារ

ភ្នំពេញ ៖ បច្ចុប្បន្ននេះជនខិលខូចបានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះឱ្យបង្កើតគណនីធនាគារ ដើម្បីយកទៅប្រើប្រាស់ជាគណនីខ្មោច (Money Mule) សម្រាប់ទទួលប្រាក់ពីអំពើខុសច្បាប់ ឬលាងសម្អាតប្រាក់។ ដើម្បីជាការបង្កើនការប្រុងប្រយ័ត្នដល់សាធារណជន ក្រុមការងារបច្ចេកទេស សូមលើកយក ល្បិចកលទាំង៤ដែលជនខិលខូចតែងតែប្រើប្រាស់៖

១. ការទិញ-ជួលគណនីធនាគារ៖ ជនល្មើសប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយអូសទាញឱ្យជនរងគ្រោះបង្កើតគណនីធនាគារ រួចប្រគល់លេខសម្ងាត់ (PIN/OTP) លេខទូរស័ព្ទ និងកាត ATMឱ្យពួកគេ ដោយសន្យាឱ្យប្រាក់កម្រៃខ្ពស់ជាថ្នូរ។

២. ការបោកប្រាស់តាមរយៈការជ្រើសរើសបុគ្គលិក ៖ ជនល្មើសបង្កើតការងារក្លែងក្លាយដូចជា ការងារពីចម្ងាយ(Remote Job) ការងារបញ្ចូលទិន្នន័យ ការងារផ្សាយពាណិជ្ជកម្ម ដែលតម្រូវឱ្យជនរងគ្រោះបើកគណនីធនាគារដើម្បីបើកប្រាក់ប្រចាំខែ រួចជនល្មើសនឹងលួងលោម ឬទាមទារយកគណនីនោះមកគ្រប់គ្រង។

៣. ការល្បួងយកព័ត៌មានផ្ទាល់ខ្លួន (Identity Theft)៖ ជនល្មើសបោកយកព័ត៌មាន ដោយសុំរូបថតអត្តសញ្ញាណប័ណ្ណ និងរូបថតជនរងគ្រោះ ក្រោមរូបភាពជាការផ្តល់ជំនួយ កម្ចីប្រាក់ងាយៗ ឬការឈ្នះរង្វាន់ រួចយកព័ត៌មាននោះទៅបើកគណនីធនាគារអនឡាញ ឬគណនីរហ័សដោយមិនចាំបាច់ទៅដល់ធនាគារផ្ទាល់។

៤. ការបន្លំធ្វើជាសមត្ថកិច្ច ឬបុគ្គលិកធនាគារ៖ ជនល្មើសខលចូល ឬផ្ញើសារមកបំភ័យជនរងគ្រោះថា មានការពាក់ព័ន្ធនឹងបទល្មើស ឬគណនីមានបញ្ហា ដោយបង្ខំឱ្យបង្កើតគណនីថ្មី រួចផ្ទេរប្រាក់ ឬប្រគល់សិទ្ធិគ្រប់គ្រងឱ្យពួកគេដើម្បីដោះស្រាយបញ្ហា។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីវិធានការការពារខ្លួនដូចតទៅ៖

១. សូមកុំផ្តល់អត្តសញ្ញាណប័ណ្ណ រូបថត លេខសម្ងាត់ (OTP/PIN) ឬបង្កើតគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ ជាថ្នូរនឹងការទទួលបានផលប្រយោជន៍ណាមួយឡើយ។

២. សូមកុំលក់ ឬជួលគណនីធនាគាររបស់លោកអ្នក។

៣. សូមចងចាំថា មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសុីវិល និងបុគ្គលិកធនាគារ ពុំមានលក្ខខណ្ឌទាមទារសិទ្ធិគ្រប់គ្រងគណនីធនាគាររបស់លោកអ្នកឡើយ។

ប្រសិនបើមានបុគ្គលណាម្នាក់មានចេតនាជួល ជម្រុញឱ្យបង្កើតគណនី ឬលួងលោមសុំគ្រប់គ្រងគណនីធនាគាររបស់លោកអ្នក សូមមេត្តារាយការណ៍ជូនសមត្ថកិច្ចជំនាញជាបន្ទាន់៕

03/09/2026

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី ៣ខែកញ្ញា ឆ្នាំ២០២៦ កើតឡើង ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់

03/09/2026

ត្រូវរង្វាន់ធំ ? ឱកាសការងារ ប្រាក់ខែច្រើនមែនទេ ? ចាក់បាល់ ភ្នាល់មាន់ ? អ្នកទាំងអស់គ្នាកំពុងចាញ់បោកល្បែងក្នុងយុគ្គសម័យបច្ចេកវិទ្យា។ គ្មានការឈ្នះរង្វាន់ ឬឱកាសការងារណាដែលផ្តល់ប្រាក់ឲស្រួលៗនោះទេ
យុទ្ធនាការ ពីក្រោយការពិត Episode 6 Trailer “ល្បែងម៉ែ ចាញ់ទាំងកូន”

វីឌីដូពេញនឹងផ្សព្វផ្សាយនៅថ្ងៃសុក្រ វេលាម៉ោង ៧:០០ល្ងាច។

ឧបត្ថម្ភដោយ ៖ Metfone

02/09/2026

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី ២ខែកញ្ញា ឆ្នាំ២០២៦ កើតឡើង ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ០នាក់ និងរបួសធ្ងន់ស្រាល ៦នាក់

01/09/2026

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី ១ខែកញ្ញា ឆ្នាំ២០២៦ កើតឡើង ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

ព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ តំណាង ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ច...
01/09/2026

ព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ តំណាង ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់សេវារដ្ឋបាល​អេឡិចត្រូនិក​របស់ក្រសួងមហាផ្ទៃ​ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។



31/08/2026

ក្របខណ្ឌថ្មីមន្រ្តីនគរបាលជាតិ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពង្រឹងមន្រ្តីតិចនៅថ្នាក់ក្រសួង ពង្រីកមន្រ្តីច្រើននៅថ្នាក់ឃុំ-សង្កាត់!

សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT ថ្មីៗនេះក្រុមការងារបច្ចេកទេសបានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនដោយប...
31/08/2026

សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT

ថ្មីៗនេះក្រុមការងារបច្ចេកទេសបានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនដោយប្រើប្រាស់មេរោគ Spark RAT ដែលជាមេរោគបញ្ជាពីចម្ងាយ (Remote Access Trojan) អនុញ្ញាតឱ្យឧក្រិដ្ឋជនលួចគ្រប់គ្រងឧបករណ៍ លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។ មេរោគនេះត្រូវបានប្រើប្រាស់វាយប្រហារមកលើគោលដៅដែលស្ថិតនៅក្នុងប្រទេសកម្ពុជាដូចជាបុគ្គល និងរូបវន្តបុគ្គលដែលបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័នឯកជន និងសាធារណៈ តាមរយៈការប្រើប្រាស់ Phishing Email ដោយមានភ្ជាប់ជាមួយឯកសារដែលមានទម្រង់ដូចឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលរួមមាន ឯកសារសុខាភិបាល អចលនទ្រព្យ និងឯកសារជូនដំណឹងផ្សេងៗ។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមចែករំលែកវិធានការការពារអ៊ីម៉ែល របស់លោកអ្នកដូចខាងក្រោម៖

១. សូមត្រួតពិនិត្យ និងដំឡើងកម្រិតសុវត្ថិភាពគណនី អ៊ីម៉ែលលោកអ្នកដោយ កំណត់លេខកូដច្រើនខ្ទង់ និងបើកមុខងារ 2FA

២. សូមត្រួតពិនិត្យប្រភពអ៊ីម៉ែលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ទាញយកឯកសារ (files) មកប្រើប្រាស់ ដើម្បីចៀសវាងមេរោគឆ្លងចូលលួចទិន្នន័យ

៣. សូមរៀបចំវិធានការ បម្រុងទុកទិន្នន័យ (Data Backup)

៤.ប្រសិនបើអ្នកបានទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ សូមផ្ដាច់អ៊ីនធឺណិតភ្លាមៗ កុំបើកដំណើរការ (Execute/Run) ឯកសារនោះ ហើយធ្វើការលុបចេញពីឧបករណ៍របស់អ្នក។ ជាជំហានបន្ទាប់ សូមស្វែងរកជំនួយបន្ថែមពីអ្នកជំនាញបច្ចេកទេស។

31/08/2026

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី ៣១ខែសីហា ឆ្នាំ២០២៦ កើតឡើង ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាផែនការឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២៧ នៅស្រុកកំពង់ត្រប...
31/08/2026

ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាផែនការឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២៧ នៅស្រុកកំពង់ត្របែក

ព្រៃវែង ៖ ឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្សោអក និងឃុំប្រាសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សារៀបចំផែនការឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២៧ ខាងមុខនេះ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមការងារចុះមូលដ្ឋាន តាមបណ្ដាល ឃុំ-ភូមិ នៃស្រុកកំពង់ត្របែក និងមេឃុំ ទូទាំងស្រុកកំពង់ត្របែក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ក្នុងគោលបំណង ត្រៀមលក្ខណៈ និងដើម្បីធានាបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកំពង់ត្របែក។

នាឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋាន និងគណៈកម្មាធិការបក្សស្រុកទាំងអស់ បានប្តេជ្ញាចិត្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និងគោលការណ៍ណែនាំនានា របស់គណបក្ស ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោត នាពេលខាងមុខនេះ ទទួលបានជោគជ័យ៕

Address

Phnom Penh
120101

Alerts

Be the first to know and let us send you an email when Veasna Iv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share