ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ https://t.me/mptcgovkh

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្...
05/09/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង-ស្ថាប័ននានា ឱ្យប្រទាក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។ ការដាក់ឱ្យប្រើប្រាស់ថ្នាលបាយ័ននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។

ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និតស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ «ថ្នាលបាយ័ន» និងនិយាមនីតិប្រតិបត្តិសម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។

05/09/2026
សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាបើកសម្ពាធកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិម្មិត VR (Vir...
04/09/2026

សហភាពអឺរ៉ុប បារាំង និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមគ្នាបើកសម្ពាធកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិម្មិត VR (Virtual Reality) សម្រាប់និស្សិត ដើម្បីជំរុញជំនាញឌីជីថលនិងនវានុវត្តន៍បៃតង
---
រាជធានីភ្នំពេញ៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរួមគ្នាបើកសម្ពោធកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ផ្នែកបច្ចេកវិទ្យានិម្មិត VR សម្រាប់និស្សិត នៅ CADT។

ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោង “Sustainability Issues Multiverse for Building Participatory Learning Environments” (SIMPLE) ដែលសហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តគម្រោងដោយវិទ្យាស្ថានជាតិស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IRD) និង CADT។ កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ឱ្យចូលរួមទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។ ជាជាងការចាត់ទុកបច្ចេកវិទ្យានិម្មិត VR ជាឧបករណ៍ជំនួយផ្នែករូបភាពតែមួយមុខ កម្មវិធីប្រកួតប្រជែងនេះផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតខ្ពស់ទៅនឹងសកម្មភាពការពារបរិស្ថាន ដែលអនុញ្ញាតឱ្យនិស្សិតបំប្លែងទិន្នន័យពាក់ព័ន្ធនឹងបរិស្ថានដែលមានភាពស្មុគស្មាញ ឱ្យទៅជាសេណារីយូបែបវិទ្យាសាស្ត្រដែលមានសកម្មភាពអន្តរកម្មនៅក្នុងពិភពនិម្មិត (virtual world) ដែលជំរុញការគិតគូរអំពីបញ្ហាប្រឈមជាក់ស្ដែងពាក់ព័ន្ធនឹងចីរភាពនៅក្នុងតំបន់។

គំនិតផ្តួចផ្តើមនេះគាំទ្រដោយផ្ទាល់លើយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលផ្ដល់អាទិភាពលើការអប់រំកម្រិតឧត្តមសិក្សា បរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ តាមរយៈការគាំទ្រពីដៃគូអឺរ៉ុប យុវជនរបស់យើងនឹងដើរឈានមុខគេលើការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ដែលជាការចូលរួមចំណែកដល់របៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថាតាមរយៈយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបប្តេជ្ញាចិត្តក្នុងពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលជំនាញ។ ការបើកសម្ពោធកម្មវិធីនាថ្ងៃនេះ ជាការត្រួសត្រាយផ្លូវឱ្យនិស្សិតអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាធំៗនៅក្នុងសកលលោក ដូចជាការប្រែប្រួលអាកាសធាតុជាដើម។

បន្ថែមលើនេះ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបន្ថែមថា ក្រុមការងាររបស់ប្រទេសបារាំង និងវិទ្យាស្ថាន IRD មានមោទនភាពក្នុងការជួយគាំទ្រនិស្សិតពី CADT ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខ។ ការជំរុញធនធានមនុស្សក្នុងស្រុកលើផ្នែកបច្ចេកវិទ្យានិម្មិត VR បង្កើតតម្លៃរយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។

បន្ទាប់ពីការដាក់តាំងបង្ហាញបច្ចេកវិទ្យានិម្មិត VR និងទស្សនកិច្ចនៅក្នុងបរិវេណសាលា អ្នករៀបចំកម្មវិធីបានបើកសម្ពោធកម្មវិធីប្រកួតប្រជែងជាផ្លូវការ ដោយផ្តល់ជូននិស្សិតនូវសេចក្តីណែនាំលម្អិតនិងជំហានបន្ទាប់ផងដែរ។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

04/09/2026

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ប្រព័ន្ធ UMS នេះរួមមានមុខងារស្នូលចំនួន ៣ ៖
១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (SIS)
២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)
៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (LS)


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅវិទ្យាស្ថានជាតិកសិកម្មព្រែ...
04/09/2026

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក.ស.ក.)មានកិត្តិយសសូមជម្រាបជូនសាធារណជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. និង ក.ស.ក. បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System - UMS)” នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការប្រព័ន្ធគ្រប់គ្រងសកលវិទ្យាល័យតាមបច្ចេកវិទ្យាឌីជីថល របស់ ក.ស.ក. សម្រាប់វិទ្យាស្ថានទាំងពីរ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ ធនធានមនុស្ស ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងការកសាងមូលធនមនុស្សឌីជីថល និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្រសួងទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការតាមដាន វាយតម្លៃ និងពង្រឹងការអនុវត្តប្រព័ន្ធ UMS នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឱ្យដំណើរការទៅដោយរលូនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។

ប្រព័ន្ធ UMS នេះ ត្រូវបានអភិវឌ្ឍឡើងដោយរួមបញ្ចូលនូវមុខងារស្នូលចំនួន ៣ រួមមាន៖
១. ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត (Student Information System - SIS)៖ សម្រាប់គ្រប់គ្រងទិន្នន័យ
និស្សិត ការចុះឈ្មោះចូលរៀន ប្រវត្តិសិក្សា និងការគ្រប់គ្រងរដ្ឋបាលទូទៅ។
២. ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System - LMS)៖ ជាថ្នាលគាំទ្រដល់ការសិក្សា
ការចែករំលែកឯកសារមេរៀន ការដាក់កិច្ចការ និងការវាយតម្លៃលទ្ធផលសិក្សាតាមបែបឌីជីថល។
៣. ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ (Library System - LS)៖ សម្រាប់សម្រួលដល់ការគ្រប់គ្រងធនធានឯកសារ
សៀវភៅ និងការស្រាវជ្រាវរបស់និស្សិតតាមប្រព័ន្ធអេឡិចត្រូនិក។

បន្ថែមពីលើមុខងារស្នូលទាំងនេះ ប្រព័ន្ធ UMS ក៏ត្រូវបានធ្វើសមាហរណកម្មតភ្ជាប់ជាមួយថ្នាល verify.gov.kh ដែលជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផងដែរ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ ជ្រាបជាព័ត៌មានតាមការគួរ។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

03/09/2026

សូមរួសរាន់ចុះឈ្មោះចូលរួមប្រកួតប្រជែង “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge )” ដែលផុតកំណត់នៃការចុះឈ្មោះត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះហើយ
---
សិស្ស-និស្សិត (ទាំងសាលារដ្ឋ និងឯកជន ថ្នាក់វិទ្យាល័យដល់មហាវិទ្យាល័យ) ដែលមានចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ ការសរសេរកូដ រ៉ូបូត និងបច្ចេកវិទ្យាលំហអាកាស អាចចុះឈ្មោះចូលរួមប្រកួតដោយបង្កើតជាក្រុម ដែលមានសមាជិកពី ៣ ទៅ ៦នាក់ ក្នុងមួយក្រុម តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/kibo-pro

អត្ថប្រយោជន៍នៃការចូលរួមប្រកួតប្រជែង បេក្ខជននឹងទទួលបានវគ្គបណ្តុះបណ្តាលឥតគិតថ្លៃពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក្រុមជ័យលាភីនឹងទទួលបានលិខិតសរសើរនិងរង្វាន់ដូចខាងក្រោម៖
១. សម្រាប់កម្រិតដំបូង (Basic Level)
- ក្រុមជ័យលាភីលេខ១៖ ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ (ប្រាំមួយលាន) រៀល
- ក្រុមជ័យលាភីលេខ២៖ ទទួលបានប្រាក់រង្វាន់ចំនួន ៣,០០០,០០០ (បីលាន) រៀល
- ក្រុមជ័យលាភីលេខ៣៖ ទទួលបានប្រាក់រង្វាន់ចំនួន ១,៤០០,០០០ (មួយលានបួនសែន) រៀល។

២. សម្រាប់កម្រិតមធ្យម (Regular Level)
- ក្រុមជ័យលាភីលេខ១៖ ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ (ប្រាំបីលាន) រៀល ព្រមទាំងទទួលបានឱកាសតំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅប្រទេសជប៉ុន
- ក្រុមជ័យលាភីលេខ២៖ ទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០,០០០ (បួនលាន) រៀល
- ក្រុមជ័យលាភីលេខ៣៖ ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ (ពីរលាន) រៀល។

រង្វាន់លើកទឹកចិត្តពិសេស៖ ក្នុងករណីក្រុមតំណាងកម្ពុជាអាចជាប់ក្នុងលំដាប់ Top 5 ក្នុងថ្នាក់តំបន់ នឹងទទួលបានការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត ចំនួន ១២,០០០,០០០ (ដប់ពីរលាន) រៀល។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ 015 586 002
ព័ត៌មានលម្អិតសូមចុចអានសេចក្តីជូនដំណឹង https://go.gov.kh/mptc/7th-kibo-rpc


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

03/09/2026

🎓 បាក់ឌុបចប់ហើយ! គួរជ្រើសរើសរៀនជំនាញអ្វីសម្រាប់អនាគត? 💻✨

«ហេតុអ្វីគួរជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល?» (ភាគទី១)

តស់! មកស្គាល់ជំនាញឌីជីថល និងកំពុងមានតម្រូវការទីផ្សារខ្ពស់ ដូចជា៖ Computer Science, Data Science, Cybersecurity, AI, Fintech, E-Commerce និងជំនាញសំខាន់ៗជាច្រើនទៀត! 🚀

ទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីជំនាញដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក ហើយកុំភ្លេចរង់ចាំតាមដានភាគបន្ទាប់!


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់បណ្ដាញសង្គម!---មេរោគនេះអាចត្រូវបានបង...
02/09/2026

⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់បណ្ដាញសង្គម!
---
មេរោគនេះអាចត្រូវបានបង្កប់ក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលចែកចាយតាម Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកទាញយក និងបើកឯកសារទាំងនោះ ជនខិលខូចអាច៖
- លួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ
- ថតអេក្រង់ និងតាមដានសកម្មភាពរបស់អ្នក
- គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ
- ដំណើរការបញ្ជា ឬដំឡើងមេរោគបន្ថែម
- បិទ ឬរំខានកម្មវិធីការពារមេរោគ។

ដើម្បីការពារខ្លួន សូម៖
- កុំចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពមិនស្គាល់
- ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើ មុនពេលទាញយកឯកសារ
- ប្រុងប្រយ័ត្នឯកសារ .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z
- កុំបិទកម្មវិធីការពារមេរោគ
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីឱ្យបានជាប្រចាំ

ចំណាំ៖ ឯកសារ .zip, .rar, .7z និង .z មិនមែនសុទ្ធតែជាមេរោគទេ ប៉ុន្តែអាចត្រូវបានជនខិលខូចប្រើប្រាស់ដើម្បីបង្កប់ ឬចែកចាយមេរោគ។ សូមផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់មុនពេលចុចបើក។

#សុវត្ថិភាពឌីជីថល
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ប្រមាណ ១៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ...
02/09/2026

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ប្រមាណ ១៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ខេត្តតាកែវ ដោយ​មានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១៤៨០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ជារួម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បងនិងពូមីងអតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានកសាងនិងពូនជ្រុំបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំលើគ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសយើង រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពាន ថ្នល់គ្រប់ទីកន្លែង ដែលបានជួយសម្រួលការធ្វើដំណើរនិងការប្រកបរបររកស៊ីផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលក៏ដូចជាវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ ជាពិសេសការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ព្រមទាំងការពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល ដោយបានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការចាប់យកបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ និងពង្រីកការទទួលបានការអប់រំស្រាវជ្រាវតាមអ៉ីនធឺណិតរបស់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយរហូតទទួលបានលទ្ធផលជាផ្លែផ្កាដូចសព្វថ្ងៃ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន អំពីអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលតែងតែគិតគូរ រួមមានការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់ ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន និងអតីតយុទ្ធជន ព្រមទាំងគ្រួសារកងទ័ពពលី និងសូមឱ្យលោកយា លោកតា អ៊ុ ពូ មីង ត្រូវផ្តល់ចំណេះដឹងបទពិសោធការងារដល់យុវជនជំនាន់ក្រោយ។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំកិច្ចប្រជុំពិភាក្សាលើ “ប្រកាសអន្តរក្រសួងស្តីពី ការកំណត់តួនាទី ភារកិច្ច និងយន្តការសម...
02/09/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំកិច្ចប្រជុំពិភាក្សាលើ “ប្រកាសអន្តរក្រសួងស្តីពី ការកំណត់តួនាទី ភារកិច្ច និងយន្តការសម្របសម្រួលក្នុងការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនិងគ្រឿងសម្ភារៈបរិក្ខាវិទ្យុសម្រាប់សេវាសោតទស្សន៍”
---
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាលើ “ប្រកាសអន្តរក្រសួងស្តីពីការកំណត់តួនាទី ភារកិច្ច និងយន្តការសម្របសម្រួលក្នុងការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនិងគ្រឿងសម្ភារៈបរិក្ខាវិទ្យុសម្រាប់សេវាសោតទស្សន៍” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញផ្នែកច្បាប់ មន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. និង និយ័តករទូរគមនាគមន៍កម្ពុជា។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

Address

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
120210

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Alerts

Be the first to know and let us send you an email when ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications:

Shortcuts

Share