14/10/2022
របៀបនៃការថែទាំ និង ការត្រួតពិនិត្យ ជំងឺទឹកនោមផ្អែមប្រភេទទី២
ដែលកូនចៅត្រូវដឹង៖
១- ត្រូវនាំគាត់ទៅពិនិត្យកំរិត HbA1c ៤ដងក្នុង មួយឆ្នាំ និងត្រូវស្គាល់កំរិតជាតិស្ករជាមធ្យមរបស់គាត់។
២- ត្រូវនាំគាត់ទៅពិនិត្យភ្នាសបាតភ្នែក ម្តងក្នុងមួយឆ្នាំ។
៣-ត្រូវនាំគាត់ទៅពិនិត្យបេះដូងដោយ ECG ម្តងក្នុងមួយឆ្នាំ។
៤- ការធ្វើតេស្ត សរសៃសាច់ដុំ ROT Achilles និង ពិនិត្យជើងម្តងក្នុងមួយឆ្នាំ។
៥- ត្រូវពិនិត្យមើលកំរិត albumin ក្នុងទឹកនោម និង creatinine ក្នុងឈាមជារៀងរាល់ឆ្នាំ។
៦- តុល្យភាពនៃសារជាតិខ្លាញ់ ប្រចាំឆ្នាំ។
៧- ការពិនិត្យមាត់ធ្មេញប្រចាំឆ្នាំ។
**បន្ថែម: ប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ គឺ ត្រូវវាយតម្លៃលើកំរិតជាតិស្ករប្រចាំថ្ងៃដែលវាស់ដោយខ្លួនគាត់បូកជាមួយនឹង កម្រិត HbA1c រៀងរាល់៣ខែម្តង។
~វេជ្ជ. លី ឫទ្ធីគុណ