09/04/2026
សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!
ក្នុងឱកាស ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នេះ ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ សិរីមង្គល និងវិបុលសុខគ្រប់ប្រការ ជូនដល់បងប្អូន និងញាតិមិត្តទាំងអស់។ សូមឱ្យទទួលបាននូវសុខភាពល្អ បញ្ញាភ្លឺថ្លា និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ!