ខ្មែររួមគ្នា "សង្គ្រោះ បម្រើ ការពារ" ជាតិមាតុភូមិកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • ខ្មែររួមគ្នា "សង្គ្រោះ បម្រើ ការពារ" ជាតិមាតុភូមិកម្ពុជា

ខ្មែររួមគ្នា "សង្គ្រោះ បម្រើ ការពារ" ជាតិមាតុភូមិកម្ពុជា "សង្គ្រោះ បម្រើ ការពារ"

-វាជាសត្យានុម័តរបស់សង្គមមនុស្សដែលថា “ទីណាមានភាពអយុត្តិធម៌! ទីណាមានការជិៈជាន់! ទីនោះត្រូវតែមានការរើបម្រះ!” យ៉ាងណាម៉ិញប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់ស្រទាប់វណ្ណៈ “ជាពិសេសយុវជនខ្មែរសម័យថ្មីនេះ” មិនបណ្តោយឲមេដឹកនាំនៃរបបផ្តាច់ការ, មេដឹកនាំរណប និង បម្រើប្រយោជន៍បរទេស ធ្វើព្យុះធ្វើភ្លៀង បំផ្លិចបំផ្លាញសង្គមខ្មែរ និង ធ្វើទុក្ខបុកម្នេញមកលើភាពសុខសាន្តរបស់ខ្មែរយើង ទាំងអស់គ្នាតទៅទៀតបានឡើយ ត្រូវតែរួបរួមគ្នាដើម្បី “

សង្គ្រោះ បម្រើ ការពារ” ជាតិមាតុភូមិយើង។ ពីព្រោះច្រើនទសវត្សរ៍ ច្រើនរបបកន្លងមកហើយ ប្រជាពលរដ្ឋខ្មែរត្រូវបានមេដឹកនាំ និង អ្នកមានអំណាច “សម្លុត! គម្រាមកំហែង! បំបាក់ស្មារតី” ធ្វើឲពួកគាត់បាក់បបខ្លប់ខ្លាច រាងចាល់លែងហ៊ានទាមទារតវ៉ារកខុស រកត្រូវទោះបីដឹងថា “ពួកអ្នកមានអំណាចរំលោភបំពារបំពាន់ទាំងកម្រោល,ទាំងអយុត្តិធម៌” យ៉ាងណាក៏ដោយ។ប៉ុន្តែគួរឲយើងកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះចាប់តាំងពី “មុនកំឡុងពេលបោះឆ្នោតសកលនិតិកាលទី៥នេះ” សន្ទុះទឹកចិត្តដ៏ក្លាហានរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ទាំងក្មេងទាំង ទាំងចាស់ផុសឡើងនូវ “សតិសម្បជញ្ញៈ, មនសិការ, ឧត្តមគតិ និងសេចក្តីក្លាហាន” ប្រៀបបីដូចជា “ព្រលឹង, វិញ្ញាណ” របស់មហាវីរៈបុរសខ្មែរនាសម័យមហាអាណាចក្រខ្មែរ មកចូលសណ្ឋិតនៅក្នុងបេះដូងរបស់ពួកគាត់យ៉ាងដូច្នេះដែរ! នេះគឺជាមោទនភាព និងជាក្តីសង្ឃឹមរបស់អនាគតប្រទេសជាតិខ្មែរយើងទាំងមូល ដែលធ្លាប់តែអភ័ព្វកន្លងមក។ ជយោមហាសាមគ្គីប្រជាជាតិខ្មែរ! ជយោព្រះរាជាណាចក្រកម្ពុជា!!!

17/11/2025

តើ​កិត្តិយស​របស់​ជាតិ​សាសន៍​ថៃស្ថិត​នៅ​ឯណា?

​ សួរ​ខ្លួនឯង​មើល៍​! តើ​អ្នក​នៅមាន​សារជាតិ​ជា​មនុស្ស​ដែរ​
ឬទេ? ពេលនេះឈ្មោះ​ថា​ "ថៃ" ត្រូវ​បាន​ប្រឡាក់​ដោយ​
ឈាមនិងទឹក​ភ្នែក​ជូរចត់​នៃ​ស្រ្តី​ខ្មែរ​ម្នាក់​។ អ្នក​កំពុង​តែ​ឈរ​
លើ​គំនរ​អំពើ​ថោកទាប​របស់​យោធា​អ្នក​! ខ្ញុំមិន​និយាយ
ពី​ជម្លោះ​ព្រំដែន​ដី​ឡេីយ។ ខ្ញុំ​និយាយ​ពីការ​រំលោភ​បំពាន​
ព្រំដែន​មនុស្សធម៌ ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​ ដែល​ប្រព្រឹត្ត​ឡេីង
ដោយ​យោធា​អ្នក។ តើ​ការ​មាន​ឯកសណ្ឋាន​កងទ័ព​ អាចផ្ដល់
សិទ្ធិ​ឱ្យ​យោធា​ទាំង​៧នាក់​ ប្រែក្លាយ​ខ្លួន​ទៅជា​សត្វ​តិរច្ឆាន​
ស្ទាក់​ប្លន់​កិត្តិយស​ និង​ព្រលឹង​នៃ​ពលការិនីខ្មែរ​ក្រីក្រ​ម្នាក់​
ក្បែរ​របង​ព្រំដែន​មែនទេ?
​ នេះ​គឺ​ជា​ស្នាម​ប្រឡាក់​ដ៏​ថោកទាប​​បំផុត​លើ​សំពត់​
ប្រវត្តិសាស្ត្រ​ទំនើប​របស់​ប្រទេស​ថៃ​! វា​បង្ហាញ​យ៉ាង​ច្បាស់​ពី​
​ការ​មើលងាយ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ជនជាតិ​ខ្មែរ​ ដែល​ត្រូវ​បាន​អនុវត្ត​
ដោយ​កងកម្លាំង​ដែល​គួរ​តែ​ជាអ្នកការពារ​សណ្ដាប់ធ្នាប់។
​ តេីប្រជារាស្ត្រ​ និង​មេដឹកនាំ​ថៃអាច​គេង​លក់​ស្រួល​ដែរ​ទេ
ខណៈ​ដែល​ឈ្មោះ​របស់​ជាតិ​សាសន៍​អ្នក​ត្រូវ​បាន​ប្រឡាក់​
ដោយ​អំពើ​ព្រៃផ្សៃ​​ដ៏​ខ្មៅ​ងងឹត​នេះ?​ ពលការិនី​ខ្មែរ​ទៅទឹកដី​អ្នក​
ដេីម្បី​ស្វែងរក​តម្លៃ​ពលកម្ម​ដ៏​ស្មោះត្រង់​ ប៉ុន្តែ​អ្វី​ដែល​នាង​
ទទួល​បាន​ គឺ​ការឈឺចាប់​អស់មួយ​ជីវិត​​។ រាល់​តំណក់​ឈាម​
និង​ទឹក​ភ្នែក​របស់​នាង​ ជា​បណ្ដាសា ដែល​នឹងដិតដាម​លើ​
កិត្តិយស​នៃស្ថាប័នយោធាថៃ​ជារៀងរហូត​។
​ ឱ! ជាតិ​សាសន៍​ដ៏​ថ្លៃ​ថ្នូរ​អេីយ​ បើ​អ្នក​ពិត​ជា​នៅមាន​សេចក្ដី​
អៀនខ្មាស​មែន​នោះ​ សូម​កុំ​នៅ​ស្ងៀម​! កុំ​លាក់​បាំង​! ចូរ​ដាក់
ទោស​ជនដៃដល់​ទាំង​ប្រាំពីរ​នាក់​នោះ​ ឱ្យ​ធ្ងន់ធ្ងរ​បំផុតដេីម្បី​ឱ្យ​​
ពិភពលោកមេីល​ឃេីញ​ថា​ អ្នក​នៅ​មាន​ភាព​ជា​មនុស្ស​នៅ​ឡេីយ​!
បើ​មិន​ដូច្នោះ​ទេ​ អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក
សមគំនិតក្នុង​អំពើ​អមនុស្សធម៌​ដ៏គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ។
១៧​ វិច្ឆិកា​ ២០២៥
ស៊ូ​ ខេមរិន្ទ​ កវី​និពន្ធ​ខ្មែរ​ឯករាជ្យ

05/10/2025
01/09/2025
27/08/2025

អត្ថបទខ្លីៗ ៖ ​អ្នក​សារ​ព័ត៌មាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ដោយសារ​ផ្សាយ​ផ្ទាល់​តាម​វីដេអូ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​

ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥
------------------------
កាលពី​ថ្ងៃអង្គារ​ ​អាជ្ញាធរ​រដ្ឋ​បាន​ចាប់ខ្លួន​អ្នក​សារ​ព័ត៌មាន​ម្នាក់​ឈ្មោះ​ ​មាស​ ​សា​រ៉ា​ ​ហើយ​នៅ​ព្រឹកនេះ​ ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​បាន​សម្រេច​ចោទប្រកាន់​លោក​ ​ពី​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​។​ ​លោក​ ​សា​រ៉ា​ ​អាច​នឹង​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ​៦​ខែ​ ​ដល់​ ​២​ឆ្នាំ​ ​ប្រសិនបើ​តុលាការ​ផ្តន្ទាទោស​លើ​រូបលោក​ ​ដោយ​យោង​តាម​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​

​លោក​ ​សា​រ៉ា​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​ក្រោយពេល​ដែល​លោក​បាន​ផ្សាយ​ផ្ទាល់​តាម​វីដេអូ​ ​សម្ភាស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជោគជ័យ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ដែល​ជា​ភូមិ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ​និង​ជា​កន្លែង​កំពុង​ ​មានការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​កងទ័ព​ថៃ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ ​កាលពី​ថ្ងៃ​ច័ន្ទ ​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​មុន​ ​អង្គភាព​សារ​ព័ត៌មាន​របស់​លោក​ ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ ​ដក​អាជ្ញា​ប​ណ្ណ ​ក្រោយពេល​លោក​ចេញផ្សាយ​វីដេអូ​មួយ​ ​ដែល​លោក​បាន​សម្ភាស​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ ​ហើយ​ពលរដ្ឋ​ទាំងនោះ​បាន​អះអាង​ថា​ពួកគេ​មិន​អាច​ចូល​ទៅ​ផ្ទះសម្បែង​របស់​ពួកគេ​បានទេ​ ​ដោយសារ​កងទ័ព​ថៃ​រារាំង​ ​។​ ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់សារ​ព័ត៌មាន​ខេ​ម​បូ​ចា ​ ​នៅ​ពេល​នោះ​ថា​ ​ករណី​នេះ​ជា​ការ​ “​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​” ​។​ ​លោក​ ​សា​រ៉ា​ ​បាន​និយាយ​ថា​ ​ទោះ​មានការ​ដកហូត​អាជ្ញា​ប​ណ្ណ​អង្គភាព​សារ​ព័ត៌មាន​របស់​លោក​ក៏ដោយ​ ​ក៏​លោក​នៅតែ​បន្ត​រាយការណ៍​ព័ត៌មាន​ ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដដែល​ ​៕​

គណនីតិកតុក ៖ https://www.tiktok.com/
តេឡេក្រាម ឆានែល៖ https://t.me/licadho
ភាសាខ្មែរ ៖ https://www.licadho-cambodia.org/flashnews.php?perm=458&khmer
English: https://www.licadho-cambodia.org/flashnews.php?perm=458

រូបភាព លោក មាស​ សារ៉ា ដកស្រង់ចេញទំព័រហ្វេសប៊ុករបស់លោកដែលបង្ហោះកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ខ្មែររួមគ្នា "សង្គ្រោះ បម្រើ ការពារ" ជាតិមាតុភូមិកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share