02/09/2026
[English Below]
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមជាវាគ្មិនជាមួយអភិបាលក្រុង ដុងហ្គុ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពី “ផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួម - អានុភាពនៃបណ្តាញទំនាក់ទំនង”។
កិច្ចពិភាក្សានេះ ឯកឧត្តមអភិបាលបានចែករំលែកបទពិសោធន៍មួយចំនួនក្នុងនាមជាថ្នាក់ដឹកនាំនៅមូលដ្ឋាន និងជាសមាជិកបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដូចជា៖ ការជំរុញសកម្មភាពលើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ ដែលរដ្ឋបាលរាជធានីភ្នំពេញផ្តោតការយកចិត្តទុកដាក់លើវិស័យស្នូលមួយចំនួនទន្ទឹមនឹងការលើកកម្ពស់វិស័យសុខាភិបាល ដោយក្នុងនោះរួមមាន៖ ការអប់រំ ការរៀបចំដែនដីនគរូបនីយកម្ម ការថែរក្សាបរិស្ថានអនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងការពង្រឹងយន្តការតាមដានជីវភាពប្រជាពលរដ្ឋចាប់តាំងពីថ្នាក់ខណ្ឌ សង្កាត់ រហូតដល់ថ្នាក់ភូមិ ដើម្បីធានាបាននូវការផ្តល់នូវតម្រូវការជូនប្រជាពលរដ្ឋដែលជូបបញ្ហាលំបាកបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមជាសមាជិករបស់បណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយភាពធន់ មានសុខុមាលភាព និងភាពសុខុដុមរមនា តាមរយៈការរៀនសូត្រពីបណ្តាទីក្រុងជឿនលឿន និងវិធីសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ជាពិសេសគឺយន្តការក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីក្លាយជាធាតុចូលក្នុងការអនុវត្ត និងពង្រឹងគុណភាពរស់នៅជាក់ស្តែងផងដែរ។ លើសពីនេះ តាមរយៈការចូលរួមជាសមាជិករបស់បណ្តាញ បាននាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញនូវវិធានការអនុវត្តដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។
ទីក្រុងសុីដនី ប្រទេសអូស្រ្តាលី, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
His Excellency Khuong Sreng, Governor of the Phnom Penh Capital Administration, participated as a panelist alongside the Mayor of Dong-Gu, Republic of Korea, and the Mayor of Penang, Malaysia, in a panel discussion entitled “From Local Action to Collective Impact – The Power of Networks,” which the leaders shared experiences and perspectives on the role of local action and international cooperation in advancing urban well-being.
During the discussion, His Excellency Governor shared key experiences from his role as a local government leader and as a member of the Partnership for Healthy Cities network. He emphasized the importance of promoting close cooperation and engagement with all relevant stakeholders to safeguard and enhance the well-being of citizens.
In addition to strengthening the health sector, the Phnom Penh Capital Administration continues to give priority to a number of key areas, including education, land use, urban planning, environmental protection, sanitation, and the development of physical infrastructure. The Administration has also strengthened mechanisms for monitoring the living conditions and needs of residents at all levels, from districts and communes, sangkats to villages, with the aim of ensuring that vulnerable people and those facing difficulties receive timely and appropriate support.
His Excellency Governor further highlighted the significant value of Phnom Penh’s membership in the Partnership for Healthy Cities network, which has contributed meaningfully to the Capital’s efforts to become a more resilient, healthy, inclusive, and harmonious city.
Through participation in the network, Phnom Penh has benefited from the exchange of knowledge, experiences, and good practices with advanced cities, as well as from learning about practical approaches to addressing urban challenges. In particular, these exchanges have provided valuable insights into mechanisms for promoting community well-being and have served as important inputs for strengthening practical implementation and improving the quality of life of Phnom Penh residents.
Membership in the network has contributed to strengthening the institutional capacity of the Phnom Penh Capital Administration to identify emerging challenges, formulate appropriate solutions, and implement effective measures to respond to the evolving needs of the city and its residents.
Sydney Australia, 02 September 2026.
#រាជធានីភ្នំពេញ