National Center for HIV/AIDS,Dermatology and STD, Cambodia

National Center for HIV/AIDS,Dermatology and STD, Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from National Center for HIV/AIDS,Dermatology and STD, Cambodia, Government Organization, , National Road 6A, Phum Kean Khlang, Sangkat Prek Leap, Khan Chroy Changvar, Phnom Penh.

04/09/2026
04/09/2026

សម័យនេះហើយ អ្នកត្រូវតែឆ្លាត និងត្រូវយល់ដឹងពីវិធីការពារខ្លួនពីការឆ្លងមេរោគអេដស៍។ ថ្នាំប្រឹព និងស្រោមអនាម័យ ​គឺ​​អាចជួយការពារអ្នកបាន។ ដូច្នេះ សូមមកទទួលសេវាប្រឹពនៅថ្ងៃនេះ ដោយមិនគិតថ្លៃ! ❤🥰
____________________________
ស្វែងរកការប្រឹក្សាយោបល់បន្ថែមដោយមិនគិតថ្លៃ តាមរយៈតំណរខាងក្រោមនេះ៖
✅IG: https://www.instagram.com/
🎯Telegram: https://t.me/kapeakh
👑TikTok: https://www.tiktok.com/

កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមជ្ឈមណ្ឌលត្រួតពិ...
03/09/2026

កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC)
- - - - -
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានរៀបចំកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស ជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) នៅបន្ទប់ប្រជុំ នៃមជ្ឈមណ្ឌលជាតិ ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិ និងលោកវេជ្ជបណ្ឌិត លី វ៉ាន់ធី អនុប្រធាន US CDC ប្រចាំប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិ ក្រុមការងារ US CDC តំណាង USG និងប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានគោលបំណងដូចខាងក្រោម៖
១- ពិនិត្យវឌ្ឍនភាព នៃការអនុវត្តសកម្មភាពក្រោមកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាង NCHADS និង US CDC ក្នុងត្រីមាសទី៣។
២- ពិភាក្សាអំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្ត។
៣- កំណត់សកម្មភាពអាទិភាពសម្រាប់ត្រីមាសបន្ទាប់។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា បានថ្លែងស្វាគមន៍អ្នកចូលរួម និងគូសបញ្ជាក់អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការឆ្លើយតបចំពោះមេរោគអេដស៍ ជាពិសេសការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ របស់ប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ពីអង្គការ UNAIDS ព្រមទាំងថ្លែងអំណរគុណចំពោះ US CDC និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។

ខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖
១- បទបង្ហាញអំពីសកម្មភាពការងារបង្ការ និងព្យាបាលជំងឺកាមរោគ និងការសិក្សា Enhanced Gonococcal Antimicrobial Surveillance Programme (EGASP)។
២- បទបង្ហាញស្តីពីសមិទ្ធផលការងារថែទាំ និងព្យាបាលជំងឺអេដស៍ រួមទាំងបញ្ហាប្រឈម និងទិសដៅការងារបន្ត។
៣- បទបង្ហាញស្តីពីលទ្ធផលការងារ Boosted Integrated Active Case Management (B-IACM), Master Patients Index (MPI) និងការធ្វើតេស្តរកមេរោគអេដស៍លើកុមារប្រឈម។
៤- ការបង្ហាញអំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រាជធានី ខេត្តទាំង៤។

កិច្ចប្រជុំបានឯកភាពលើសកម្មភាពអាទិភាពមួយចំនួន រួមមាន៖
- ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ Health Provider-Initiated HIV Testing and Counseling (HPITC)
- ការពង្រឹង និងតាមដានសកម្មភាព MPI
- ការត្រៀមសម្រាប់ការពិនិត្យឡើងវិញនៃការវាយតម្លៃទទួលស្គាល់គុណភាពមន្ទីរពិសោធន៍តាមស្តង់ដារ ISO 15189
- ការពង្រឹងកិច្ចសហការជាមួយវិស័យឯកជន។

03/09/2026

រាជធានីភ្នំពេញ៖ ដោយមិនជូនដំណឹងជាមុន ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ន...

03/09/2026
02/09/2026

Address

#245H, National Road 6A, Phum Kean Khlang, Sangkat Prek Leap, Khan Chroy Changvar
Phnom Penh

Opening Hours

Monday 08:00 - 12:00
14:00 - 17:00
Tuesday 08:00 - 12:00
14:00 - 17:00
Wednesday 08:00 - 12:00
14:00 - 17:00
Thursday 08:00 - 12:00
14:00 - 17:00
Friday 08:00 - 12:00
14:00 - 17:00
Saturday 08:00 - 12:00
14:00 - 17:00
Sunday 08:00 - 12:00
14:00 - 17:00

Alerts

Be the first to know and let us send you an email when National Center for HIV/AIDS,Dermatology and STD, Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National Center for HIV/AIDS,Dermatology and STD, Cambodia:

Shortcuts

Share