សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨

សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨, Government Organization, អគារលេខ ៥៤ មហាវិថីព្រះនរោត្ដម សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ, Kâmpóng Cham.
(513)

សារលិខិតអំពាវនាវរបស់ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. គ៧៨) ក្នុងការចូលរួម...
12/03/2026

សារលិខិតអំពាវនាវរបស់ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. គ៧៨) ក្នុងការចូលរួមអនុវត្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត” ឆ្នាំ២០២៦ ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ជាពិសេសប្រសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការចួលរួមបំផុសស្មារតីសាមគ្គីភាពជាតិ និងការលើកស្ទួយទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក.គ៧៨) បានអញ្ជើញ ចូលរួមក្នុងពិធីប្រកាសដ...
23/02/2026

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក.គ៧៨) បានអញ្ជើញ ចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក. គ៧៨) នៅព្រ...
21/01/2026

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក. គ៧៨) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស.ស.យ.ក. គ៧៨ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "ការបង្កើតមាតិកាក្នុងបណ្ដាញសង្គម-Content Creator in Social Media” ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សម្បត្តិ ហ៊ូណា អនុប្រធានក្រុមការងារ ស.ស.យ.ក. គ៧៨។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ស្របទៅតាមនិន្នាការឌីជីថលនាពេលបច្ចុប្បន្ន ដែលបណ្ដាញសង្គមកម្ពុជាបានក្លាយជាវេទិកាសំខាន់មួយ សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ការទំនាក់ទំនងជាមួយសាធារណជន និងការកសាងភាពជឿជាក់របស់ស្ថាប័ន។ ដូច្នេះ ការបង្កើតមាតិកាដែលមានគុណភាព មានភាពច្នៃប្រឌិត និងមានទិសដៅច្បាស់លាស់ គឺជាកត្តាចាំបាច់សម្រាប់ការងារទំនាក់ទំនងសាធារណៈ និងការងារផ្សព្វផ្សាយរបស់ក្រសួង–ស្ថាប័ន។

សូមជម្រាបជូនថា ស.ស.យ.ក. គ៧៨ រៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងដល់យុវជនដែលអាចមានសមត្ថភាពពាក់ព័ន្ធនឹងការធ្វើផែនការ ការផលិត និងការគ្រប់គ្រងមាតិកានៅលើបណ្ដាញសង្គម ឱ្យសមស្របតាមបរិបទ និងតម្រូវការរបស់ស្ថាប័ន។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

នារសៀលម៉ោង ៣៖០០ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារ ស.ស.យ.ក. គ៧៨ បានចាត់តាំងក្រុមក...
23/12/2025

នារសៀលម៉ោង ៣៖០០ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារ ស.ស.យ.ក. គ៧៨ បានចាត់តាំងក្រុមការងារដឹកនាំដោយ ឯកឧត្តម ជា សំអាត អនុប្រធាន ក្រុមការងារ ស.ស.យ.ក. គ៧៨ ដឹកនាំក្រុមការងារ រួមមាន លោក គង់ សារ៉េត លោកស្រី អោម សុជាតា និង លោក អ៊ុ ច័ន្ទដារ៉ា នាំយកថវិកា និងគ្រឿងឧភោគបរិភោគ របស់ក្រុមការងារ ស.ស.យ.ក. គ៧៨ ប្រគល់ជូនលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. សម្រាប់ជួយដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមតំបន់ព្រំដែន។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

23/12/2025

សូមសំណាងល្អបងៗកងទ័ពកម្ពុជា!

យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅសម្រាប់ក្តីស្មោះត្រង់ និងការលះបង់របស់បងៗកងទ័ពទាំងអស់ក្នុងការការពារជាតិ មាតុភូមិ ដើម្បីប្រឆាំងនិងចោរឈ្លានពានថៃមកលើទឹកដីកម្ពុជា។ ទោះបីបងៗកងទ័ពនៅសមរភូមិ ឬនៅទីលានណា ការរួមចំណែករបស់បងៗគឺមានតម្លៃដ៏អស្ចារ្យសម្រាប់សន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយើង។

កុំភ្លេចថា យើងខ្ញុំ និងប្រជាពលរដ្ឋកម្ពុជា ទាំងអស់នៅគាំទ្រលើកកម្លាំងចិត្តបងៗជានិច្ច និងសូមលំឱនកាយគោរព ចងចាំ ដឹងគុណ ចំពោះវិរភាពដ៏អង់អាចក្លាហាន ចំពោះបងៗកងទ័ពកម្ពុជាយើងជាប់ក្នុងបេះដូងជារៀងរហូត និងក្នុងនាមសមរភូមិក្រោយប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីតបស្នងចំពោះការលះបង់ដ៏ធំធេងបំផុតនេះ។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

23/12/2025

«ជូនចំពោះបងៗកងទ័ពនៅសមរភូមិមុខ!»

ក្រោយពីបានឃើញភាពដ៏អង់អាចក្លាហាន ឈរតតាំងរបស់វីរកងទ័ពខ្មែរ ប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃ ខ្ញុំពិតជាមានមោទនភាពចំពោះ វីរកងទ័ពដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ និងសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះភាពដ៏ក្លាហាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ចំពោះជាតិមាតុភូមិ ដើម្បីការពារប្រជាជនជន និងការពារទឹកដី។

ក្នុងនាមសមរភូមិក្រោយ ខ្ញុំសូមគោរពដឹងគុណដ៏ប្រសើរក្រៃលែងនេះមួយជីវិត និងសូមរំលែកទុក្ខចំពោះបងៗកងទ័ពដែលបានពលី និងសូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិ ព្រះវីរក្សត្រ មេទ័ពគ្រប់ជំនាន់ទាំងអស់ សូមជួយតាមថែរក្សាវីរកងទ័ពកម្ពុជាឱ្យបានសុខសុវត្ថិភាព ទទួលបានជ័យជម្នះលើសត្រូវ និងត្រឡប់មកផ្ទះវិញបានជួបជុំគ្រួសារដោយស្នាមញញឹមគ្រប់ៗគ្នា។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

23/12/2025

«ជូនចំពោះវីរយុទ្ធជន និងវីរយុទ្ធនារី នៅសមរភូមិមុខ ជាទីគោរព....»

ពេលនេះ ម៉ោងនេះ... នៅតាមព្រំដែន ក្នុងព្រៃជ្រៅ កណ្តាលភ្លៀងផ្គរ បងប្អូនកងទ័ពកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិប្រឆាំងជាមួយចោរឈ្លានពានថៃ។ ក្នុងនាមយើងខ្ញុំជាសមរភូមិក្រោយ សូមលំឱនកាយគោរព និងដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ចំពោះបងៗកងទ័ពនៅសមរភូមិមុខ និងក្នុងនាមសមរភូមិក្រោយប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីតបស្នងចំពោះការលះបង់ដ៏ធំធេងបំផុតនេះ។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

23/12/2025

ជូនចំពោះបងៗកងទ័ពនៅសមរភូមិជួរមុខ!

ស្របពេលដែលប្រជាជនជាច្រើនម៉ឺននាក់ បាននឹងកំពុងរត់ចេញដើម្បីភៀសខ្លួនទៅទីតាំងសុវត្ថិភាព បងៗកងទ័ពជួរមុខបានរត់ចូលយ៉ាងអង់អាច ប្រយុទ្ធតស៊ូនឹងការវាយប្រហាររបស់យោធាថៃ ការពារអាយុជីវិតប្រជាជន និងការពារដែនអធិបតេយ្យភាពកម្ពុជា។ ក្នុងនាមសមរភូមិក្រោយ សូមគោរពដឹងគុណយ៉ាងស្ម័គ្រស្មោះចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់បងៗ ក្នុងបុព្វហេតុដើម្បីជាតិ និងប្រជាជន។

សូមបួងសួងដល់បារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ ជួយរក្សាការពារកងទ័ពជួរមុខឱ្យទទួលបានសុវត្ថិភាព ឈ្នះអស់មារសត្រូវទាំងឡាយ និងជួយឃុំគ្រងប្រទេសកម្ពុជាឱ្យរួចផុតពីភ្លើងសង្គ្រាម មានសុខសន្តិភាពឡើងវិញ។ ក្នុងនាមសមរភូមិក្រោយប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីតបស្នងចំពោះការលះបង់ដ៏ធំធេងបំផុតនេះ។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

23/12/2025

«សូមកុំមានអារម្មណ៍ថាឯកា បងប្អូនវីរយុទ្ធជន និងវីរយុទ្ធនារីជួរមុខ!»

ដូចប្រសាសន៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច។ ក្នុងនាមយើងជាសមរភូមិក្រោយ សូមលំឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងៗកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំប្រឆាំងនិងចោរឈ្លានពានថៃ និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះនៅក្នុងក្រអៅបេះដូងជារៀងរហូត។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។
#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

23/12/2025

យើងរួមគ្នាដើម្បីជាតិ🇰🇭 «ខ្មែររួបរួម ខ្មែរខ្លាំង»

#សសយកគ៧៨ #ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨

ក្រុមការងារ ស.ស.យ.ក .គ៧៨ នៅលើកទី៥នេះ បាននាំយក អង្ករចំនួន ២០០បេតូច ស្មើនឹង ១តោន មកទីស្នាក់ការកណ្ដាល ស.ស.យ.ក. ដើម្បីឧបត្ថម...
19/12/2025

ក្រុមការងារ ស.ស.យ.ក .គ៧៨ នៅលើកទី៥នេះ បាននាំយក អង្ករចំនួន ២០០បេតូច ស្មើនឹង ១តោន មកទីស្នាក់ការកណ្ដាល ស.ស.យ.ក. ដើម្បីឧបត្ថម្ភជូនដល់ វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹករងគ្រោះដោយការឈ្លានពានរបស់ប្រទេសសៀម។
=========================
កាលពីវេលាម៉ោង ១៦:០០ នាទីរសៀល ថ្ងៃសុក្រ​ ១៤​ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានចាត់តំណាងលោក ថន បូរ៉ាវិជ្ជា ដឹកនាំក្រុមការងារ ស.ស.យ.ក .គ៧៨ រួមមានមាន លោក​ ឆាន មុន្នីរស្មី និងលោក​ សុន ប៉ារ៉ាឌី ដើម្បីនាំយក អង្ករចំនួន ២០០បេតូច សរុបស្មើនិង ១តោន របស់ឯកឧត្តមប្រធានក្រុមការងារ ស.ស.យ.ក. គ៧៨ ឧបត្ថម្ភជូនដល់ វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹករងគ្រោះដោយសារ
ការឈ្លានពានរបស់ប្រទេសសៀម នៅទីស្នាក់ការកណ្ដាលសហភាពសហ័ន្ធយុវជនកម្ពុជា​ ដែលសម្ភារទាំងនេះតាមការកៀរគររបស់ ឯកឧត្តម ម៉ឹង សូដាឫទ្ធិ ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារ ស.ស.យ.ក .គ៧៨ បានចាត់តាំងក្រុមការងារ  នាំយកសម្លៀកបំពាក់កុមារសម្រាប់អាយុ ១ ដ...
19/12/2025

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារ ស.ស.យ.ក .គ៧៨ បានចាត់តាំងក្រុមការងារ នាំយកសម្លៀកបំពាក់កុមារសម្រាប់អាយុ ១ ដល់ ១១ ឆ្នាំចំនួន 200កំប្លេ មកឧបត្ថម្ភជូនដល់បងប្អូនជនភៀសសឹក នៅស្នាក់ការកណ្ដាល ស.ស.យ.ក.។
==================================
វេលាម៉ោង ១០:០០ នាទីព្រឹកថ្ងៃសុក្រ ១៤ រោច ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានចាត់តំណាងលោកស្រី លៀង ស៊ីណែត ដឹកនាំក្រុមការងារ ស.ស.យ.ក .គ៧៨ ដែលមានសមាសភាព៖
1-លោក គង់ សារ៉េត
2-លោក ព្រំ សុខរិទ្ធី
3- លោក ឈៅ សុខា
4-លោក អាន អត្តរ៉ូ
5-លោក សុខ វ៉ាន់សុក
6-លោក យឹម អធិសក្តិ
7-លោក យឹម អធិជេដ្ឋា
ដើម្បីនាំសម្លៀកបំពាក់កុមារសម្រាប់អាយុ ១ ដល់ ១១ ឆ្នាំចំនួន 200 កំប្លេ របស់ឯកឧត្តមប្រធានក្រុមការងារ ស.ស.យ.ក. គ៧៨ ឧបត្ថម្ភជូនដល់បងប្អូនជនភៀសសឹករងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសសៀម នៅស្នាក់ការកណ្ដាល ស.ស.យ.ក.។

#សសយក

Address

អគារលេខ ៥៤ មហាវិថីព្រះនរោត្ដម សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
Kampong Cham
12000

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share