22/02/2026
កម្មវិធី Cine Sharing នៅថ្ងៃសុក្រ សប្តាហ៍នេះ!
"សិល្បៈនៃការដឹកនាំរឿងខ្នាតវែង និងសមត្ថភាពក្រុមការងារ"
លោក ចាប សោមច័ន្ទរិទ្ធិ នាំយកនូវបទពិសោធន៍រាប់ឆ្នាំពីការផលិតភាពយន្តខ្នាតខ្លី វីដេអូចម្រៀង និងពាណិជ្ជកម្ម មកសម្រិតសម្រាំងក្នុងស្នាដៃភាពយន្តខ្នាតវែងដំបូងរបស់លោកគឺរឿង "ចាស់កំព្រា" សម្ដែងដោយលោកទេព រិនដារ៉ូ។លើសពីនេះទៅទៀត កាលពីឆ្នាំ២០១៥ ភាពយន្តខ្នាតខ្លីរឿង «ដុំក្រួសមួយក្តាប់» ឬជាភាសាអង់គ្លេសហៅថា «A Fistful of Pebbles» ដឹកនាំដោយ ច័ន្ទរិទ្ធិ ក៏ទទួលបានពាននៅមហោស្រពភាពយន្តថ្នាក់តំបន់ Tropfest SEA ផងដែរ។
ភាពជោគជ័យនៃខ្សែភាពយន្តមួយ មិនមែនកើតឡើងដោយចៃដន្យឡើយ អ្នកដឹកនាំត្រូវមានសិល្បៈក្នុងការច្នៃប្រឌិតខ្ពស់និងសមត្ថភាពក្នុងការសម្របសម្រួលជាមួយក្រុមការងារឱ្យក្លាយជាធ្លុងមួយ។
The Art of Directing a Feature Film and Building Creative Collaboration
Mr. Chap Somchanrith brings extensive experience in producing short films, music videos, and commercials to his first feature film, The Old Man, starring Mr. Tep Rindaro. In 2015, his short film A Fistful of Pebbles received an award at the Tropfest SEA regional film festival, marking an early recognition of his directorial work.
The success of a film is never accidental. It requires a director’s creative vision and the ability to unify the entire team under a shared artistic direction.
ចូលរួមដោយសេរី (ជាភាសាខ្មែរ) 🇰🇭
សូមចុះឈ្មោះតាមរយៈ https://forms.gle/VtvPkfGVnqXD4hjC9
🗓ថ្ងៃសុក្រ ទី២៧ ខែកុម្ភះ ឆ្នាំ២០២៦
⏰ម៉ោង៖ ៦:០០ល្ងាច ដល់ ៨:០០យប់
📞Telegram: https://t.me/cinehubkh
📍ទីតាំង៖ CINE HUB-ស៊ីណេហាប់ (ជាន់ទី២ នៃអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា) https://maps.app.goo.gl/ukE7VeZeAUMoYPpG9