វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum

  • Home
  • Cambodia
  • Phnom Penh
  • វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum

វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum, Public & Government Service, 13 Preah Monivong Boulevard, Phnom Penh.

💡ពាក្យ “ជំនាន់ទីបី (ជ៣) (អ.Third- Generation (3G) បារ.Troisième génération (3G))”សំដៅដល់ បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័ត...
31/08/2026

💡ពាក្យ “ជំនាន់ទីបី (ជ៣) (អ.Third- Generation (3G) បារ.Troisième génération (3G))”សំដៅដល់ បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តឌីជីថលវិវឌ្ឍចេញពីជំនាន់ទីពីរ (ជ២) ដែលអាចអនុញ្ញាតឱ្យទូរសព្ទចល័តឬឧបករណ៍ចល័តប្រើប្រាស់សេវាសន្ទនាជាសំឡេងនិងរូបភាព សេវាសារខ្លី (SMS) សេវាសារពហុមេឌា (MMS) ទិន្នន័យ និងឆ្នូលអ៉ីនធឺណិតល្បឿនលឿន។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីបី (ជ៣) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ២០០០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU)។ ជ៣ មកពីពាក្យ ជំនាន់ទីបី ដែលប្រែមកពីពាក្យភាសាអង់គ្លេស Third Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 3G ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “ជំនាន់ទីពីរ (ជ២)  (អ.Second- Generation (2G) បារ.Deuxième génération (2G))”សំដៅដល់ បរិវត្តកម្មនៃបច្ចេកវិទ្យាប្រព...
28/08/2026

💡ពាក្យ “ជំនាន់ទីពីរ (ជ២) (អ.Second- Generation (2G) បារ.Deuxième génération (2G))”សំដៅដល់ បរិវត្តកម្មនៃបច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តពីអាណាឡូកទៅឌីជីថល។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីពីរ (ជ២) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ១៩៩០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍ អន្តរជាតិ (International Telecommunication Union-ITU) និងអាចអនុញ្ញាតឱ្យទូរសព្ទចល័តមិនត្រឹមតែប្រើប្រាស់សេវាសន្ទនាជាសំឡេងប៉ុណ្ណោះទេ តែថែមទាំងផ្តល់លទ្ធភាពឆ្នូលទៅប្រើប្រាស់អ៉ីនធឺណិត (Internet Access) ក្នុងល្បឿនកម្រិតទាប និងសេវាសារខ្លី (SMS) ទៀតផង។ ជ២ មកពីពាក្យជំនាន់ទីពីរ ដែលប្រែមកពីពាក្យភាសាអង់គ្លេស Second Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 2G ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

27/08/2026

Quantum Computing គឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវស្គាល់បច្ចេកវិទ្យាថ្មីមួយនេះ?

👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh



#ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល

💡ពាក្យ “ជំនាន់ទីមួយ (ជ១)  (អ.First- Generation (1G)  បារ.Première génération (1G))”សំដៅដល់ បច្ចេកវិទ្យាទូរគមនាគមន៍អាណាឡូ...
26/08/2026

💡ពាក្យ “ជំនាន់ទីមួយ (ជ១) (អ.First- Generation (1G) បារ.Première génération (1G))”សំដៅដល់ បច្ចេកវិទ្យាទូរគមនាគមន៍អាណាឡូក ដែលត្រូវបានបង្កើតជាប្រព័ន្ធទូរសព្ទចល័តដំបូងគេ ហើយផ្តល់សេវាសន្ទនាត្រឹមតែជាសំឡេងប៉ុណ្ណោះ។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីមួយ (ជ១) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ១៩៨០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU)។ ជ១ មកពីពាក្យ ជំនាន់ទីមួយ ដែលប្រែមកពីពាក្យភាសាអង់គ្លេស First Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 1G ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “ឆ្នូលអនានុញ្ញាត/អាក់សេសអនានុញ្ញាត (អ.Access Without Permits បារ.Accès sans permis)”សំដៅដល់ ការចូលប្រើប្រាស់ឬការភ...
25/08/2026

💡ពាក្យ “ឆ្នូលអនានុញ្ញាត/អាក់សេសអនានុញ្ញាត (អ.Access Without Permits បារ.Accès sans permis)”សំដៅដល់ ការចូលប្រើប្រាស់ឬការភ្ជាប់ធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយគ្មានការអនុញ្ញាត។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “ឆ្នូល/អាក់សេស (អ.Access  បារ.Accès)”សំដៅដល់   ការចូលប្រើឬការភ្ជាប់បណ្តាញដើម្បីធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទ...
19/08/2026

💡ពាក្យ “ឆ្នូល/អាក់សេស (អ.Access បារ.Accès)”សំដៅដល់ ការចូលប្រើឬការភ្ជាប់បណ្តាញដើម្បីធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ការភ្ជាប់ចូលប្រើអ៉ីនធឺណិតបណ្តាញប្រព័ន្ធផ្សេងទៀតឬសកម្មភាពអានទិន្នន័យពីអង្គចងចាំឬការសរសេរទិន្នន័យទៅអង្គចងចាំ ជាឧទាហរណ៍មួយនៃឆ្នូល។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “ឆាត (អ.Chat បារ.Chatte)”សំដៅដល់   ការប្រាស្រ័យទាក់ទងគ្នាជាសំឡេង វីដេអូ រូបភាព ឬសេវាសារខ្លីៗតាមរយៈកម្មវិធីបណ្តាញស...
17/08/2026

💡ពាក្យ “ឆាត (អ.Chat បារ.Chatte)”សំដៅដល់ ការប្រាស្រ័យទាក់ទងគ្នាជាសំឡេង វីដេអូ រូបភាព ឬសេវាសារខ្លីៗតាមរយៈកម្មវិធីបណ្តាញសង្គមផ្សេងៗ ដោយភ្ជាប់ផ្ទាល់តាមបណ្តាញទូរគមនាគមន៍ឬតាមរយៈកម្មវិធីទំនាក់ទំនងផ្សេងៗជាអាទិ៍ មេស្សិនជើ (Messenger) តេឡេក្រាម (Telegram) ឡាញ (Line) វីឆាត (WeChat) វ៉ាយប័រ (Viber) សេវាសារខ្លី (SMS) វ៉តអាប់ (WhatsApp) អ៉ីនស្តាក្រាម (Instagram)។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

16/08/2026
15/08/2026

📱 លេខកូដតែមួយ ប្រើបានគ្រប់ប្រព័ន្ធទូរសព្ទនៅកម្ពុជា! 🇰🇭

លែងពិបាកចំណាំលេខកូដផ្សេងៗគ្នាសម្រាប់ប្រព័ន្ធ Cellcard, Metfone, Smart, និង Yes Seatel ទៀតហើយ! ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់លេខកូដរួម សម្រាប់ជួយដល់ការប្រើប្រាស់ប្រព័ន្ធទូរសព្ទប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួល និងឥតគិតថ្លៃ

🚫 *1200 # ៖ ផ្តាច់សេវាទូរសព្ទបន្ថែម (VAS) ដែលមិនត្រូវការប្រើប្រាស់ ឬកាត់លុយមិនដឹងមុខ

💰 *1201 # ៖ ពិនិត្យសមតុល្យទឹកប្រាក់

👤 *1202 # ៖ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ (ថាស៊ីមនេះចុះឈ្មោះត្រឹមត្រូវហើយឬនៅ)

💳 *1203*លេខកូដកាតកោស # ៖ បញ្ចូលទឹកប្រាក់

🎧 1204 ៖ ទូរសព្ទទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុននីមួយៗ (ដោយឥតគិតថ្លៃ)

✈️ *1206 # ៖ បើកដំណើរការសេវាគោចរ (Roaming) ពេលធ្វើដំណើរទៅក្រៅប្រទេស

📌 កុំភ្លេច៖ រក្សាទុក (Save) រូបភាពនេះ ឬចែករំលែក (Share) ទៅកាន់មិត្តភក្តិ ព្រមទាំងក្រុមគ្រួសាររបស់អ្នកឱ្យបានដឹង ដើម្បីឱ្យកាន់តែងាយស្រួលទាំងអស់គ្នា! ⬇️

#1200 #1201 #1203 #1204 #1206
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android

💡ពាក្យ “ចំណុចឆ្នូល/ចំណុចអាក់សេស (អ.Access Point បារ. Point d'accès)”សំដៅដល់   ឧបករណ៍មានខ្សែឬឥតខ្សែសម្រាប់ភ្ជាប់ឱ្យអ្នកប្...
14/08/2026

💡ពាក្យ “ចំណុចឆ្នូល/ចំណុចអាក់សេស (អ.Access Point បារ. Point d'accès)”សំដៅដល់ ឧបករណ៍មានខ្សែឬឥតខ្សែសម្រាប់ភ្ជាប់ឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយប្រព័ន្ធឬបណ្តាញទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

Address

13 Preah Monivong Boulevard
Phnom Penh
23000

Alerts

Be the first to know and let us send you an email when វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share