03/09/2026
សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញធុរកិច្ចនិងវិនិយោគ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោក គីម សឹង ស៊ូ (Kim Seong Su) ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងប្រព្រឹត្តទៅក្រោមអតិបតីភាពរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីអនុប្រធាន និង សមាជិកនៃសភាពាណិជ្ជកម្មទាំងពីរផងដែរ។
ថ្លែងក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា កម្ពុជាមានបរិយាកាសធុរកិច្ចល្អប្រសើរ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអំណោយផលសម្រាប់វិនិយោគិន និងមានគោលនយោបាយលើកទឹកចិត្ត និង គាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង សង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាដំណាក់កាលដ៏សំខាន់មួយឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏ រឹងមាំរវាងសភាពាណិជ្ជកម្មទាំងពីរ ដែលត្រូវបានរៀបចំឡើងដើម្បីការពារ និងទាក់ទាញការវិនិយោគពីកូរ៉េ។
លោក គីម សឹង ស៊ូ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃអនុស្សរណៈយោគយល់នេះ និងចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនេះ មិនត្រឹមតែជួយទាក់ទាញវិនិយោគិនកូរ៉េប៉ុណ្ណោះទេ ថែមទាំងជួយការពារការវិនិយោគដែលមានស្រាប់ផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតក្របខ័ណ្ឌប្រតិបត្តិកាសំខាន់ៗរួមមាន៖ ការចែករំលែកទិន្នន័យពាណិជ្ជកម្ម ព័ត៌មានបច្ចុប្បន្នភាពបទប្បញ្ញត្តិ គោលនយោបាយសេដ្ឋកិច្ច ការផ្គូផ្គងធុរកិច្ច ការរៀបចំទស្សនកិច្ចពាណិជ្ជកម្ម វេទិកាធុរកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការជួយគាំទ្រគ្នាទៅវិញទៅមក។
Cambodia Chamber of Commerce (CCC) and Korean Chamber of Commerce in Cambodia (KOCHAM) Sign MoU to Boost Business and Investment
Phnom Penh: On Thursday morning of September 3, 2026, Cambodia Chamber of Commerce (CCC) and Korean Chamber of Commerce in Cambodia (KOCHAM) signed Memorandum of Understanding (MoU) to establish a framework for promoting economic, business, and investment cooperation between the Republic of Korea and the Kingdom of Cambodia. The MoU was signed by Neak Oknha Kith Meng, President of CCC and Chair of the ASEAN Business Advisory Council Cambodia, and Mr. Kim Seong Su, Chairman of Korean Chamber of Commerce in Cambodia (KOCHAM). The signing ceremony was presided over by H.E. Kong Vibol, Minister Attached to the Prime Minister and Royal Government Delegate in charge as Director General of the General Department of Taxation, with the participation of Vice-presidents and Members of both Chambers of Commerce.
Speaking at the MoU signing ceremony, Neak Oknha Kith Meng highlighted that Cambodia offers good business environment, favorable macroeconomic stability for investors, and pro-business incentive policies implemented by the Royal Government under the wise leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Neak Oknha Kith Meng emphasized that this MoU marks a significant milestone toward robust cooperation between the two chambers, designed to protect and attract Korean investment.
Mr. Kim Seong Su underscored the strategic importance of the MoU, considering it a historic event in the relations between KOCHAM and CCC. This memorandum will not only help attract Korean investors but also safeguard existing investments.
The MoU establishes key operational frameworks, including the sharing of trade data, updates on regulatory and economic policy information, business matching, the organization of trade missions and business forums, the resolution of challenges, and mutual support.