27/12/2023
ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
នាងខ្ញុំ មានកិត្តិយស ដោយបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវទំនុកចិត្ត និងសម្រេចតែងតាំងនាងខ្ញុំ ជាទីប្រឹក្សា របស់សម្តេចតេជោ។
ជាការតបស្នង ចំពោះសម្តេចតេជោ នាងខ្ញុំ សូមប្រកាសយ៉ាងឱឡារឹកថា នឹងខិតខំបំពេញការងារឲ្យបានល្អប្រសើរ ជូនគណបក្ស និងប្រទេសជាតិ ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សូមគោរពជូនពរសម្តេចតេជោ ឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បី ជាម្លប់ត្រជាក់ត្រជំ ដល់ភាពសុខដុមរមនារបស់ប្រជាជន និងការរីកចម្រើនលើគ្រប់វិស័យ នៃមាតុភូមិកម្ពុជា ជាទីស្នេហា។
សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ស្រី ដ៏ជាទីស្រលាញ់ ពើបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី នាងខ្ញុំ វង រុន្នី