07/09/2026
⚽️ សាលា ស្ទេបហ្វរវើដ អន្តរជាតិ ដឹកនាំក្រុម «ផ្ការីកគ្រប់រដូវ» ឆ្ពោះទៅកាន់ឆាកអន្តរជាតិចូលរួមក្នុង កម្មវិធី ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ «ភូមិសាកល» លើកទី៣ (Guizhou “Village Super League”) នឹងប្រព្រឹត្តទៅនៅខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។
🇨🇳 Guizhou “Village Super League” គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៏ល្បីមួយនៅខេត្តគួយចូវ ប្រទេសចិន ដែលផ្តោតលើការលើកកម្ពស់កីឡា វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជន និងកីឡាករមកពីតំបន់ផ្សេងៗ។
នេះមិនមែនគ្រាន់តែជាការប្រកួតបាល់ទាត់នោះទេ ប៉ុន្តែជាឱកាសសម្រាប់ កីឡាករកម្ពុជា ក្នុងការបង្ហាញអត្តសញ្ញាណ ស្មារតី និងសមត្ថភាពរបស់ខ្មែរ ទៅកាន់ពិភពលោក ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យកីឡា និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។
🙏 កម្មវិធីការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ «ភូមិសាកល» លើកទី៣ ទទួលបានការគាំទ្រ និងឧបត្ថម្ភពី ក្រុមហ៊ុន ភោជនីយ ដែលបានចូលរួមចំណែកក្នុងការគាំទ្រវិស័យកីឡា និងការផ្លាស់ប្តូរមិត្តភាពអន្តរជាតិ។