Cambodian Halal Secretariat

Cambodian Halal Secretariat លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន នៅក្...
13/06/2025

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ
នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ និងសាធារណជន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានសហការជាមួយតំណាងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ លើករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលមិនមានភាពអនុលោម បានចំនួន៣ ទីតាំង ដែលមន្ត្រីជំនាញបានទទួលព័ត៌មានពីសាធារណជនលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលមានភាពមិនប្រក្រតី ជាលទ្ធផលមន្ត្រីជំនាញ បានណែនាំ និងធ្វើកិច្ចសន្យាតម្រូវឱ្យម្ចាស់ភោជនីយដ្ឋានទាំង៣បញ្ឈប់ការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយមិនអនុលោមលើបញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចការហាឡាល និងបានជំរុញឱ្យភោជនីយដ្ឋានដែលមានបំណងប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាមកដាក់ពាក្យស្នើសុំនៅនាយកដ្ឋានកិច្ចការហាឡាល អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានចែកខិតប័ណ្ណផ្សព្វផ្សាយ ស្តីពីកិច្ចការហាឡាលកម្ពុជាជូនម្ចាស់អាជីវកម្ម និងសាធារណជន ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការហាឡាលជូន ម្ចាស់អាជីវកម្ម និងសាធារណជនទូទៅ អំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ប្រកបដោយភាពអនុលោម បង្កើនការលក់ និងកសាងទំនុកចិត្តជូនអតិថិជនដែលជាសាសនិកឥស្លាមផងដែរ។

07/06/2025
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សៅ សប្តស័ក ព.ស ២...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សៅ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សៅ សប្តស័ក ព.ស ២...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សៅ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ លោកជំទាវ ប៊ុន ណារ៉ាត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ជាសមាជិក និងសមាជិកា នៃគ.ត.ផ.ហ.ក. ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងជាលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និងជាប្រធានលេខាធិការដ្ឋាន នៃគ.ត.ផ.ហ.ក. និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងជាលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងជាលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងជាលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស...
12/04/2025

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥ សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំជាមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងជាលេខាធិការ នៃគ.ត.ផ.ហ.ក. 🙏🙏🙏🙏

24/03/2025

កាតព្វកិច្ចបួសខែរ៉ាម៉ាឌន​ គឺជាសសរស្តម្ភទី៤ នៃសាសនា​ឥស្លាម ក្នុងចំណោមសសរស្តម្ភទាំង ៥ ។ ខែរ៉ាម៉ាឌន គឺជាខែទី៩ និងត្រូវបានប្រសិទ្ធនាមជាខែដ៏ពិសិដ្ឋនៃសាសនាឥស្លាមផងដែរ ដែលជាខែជំរុញឱ្យជនម៉ូស្លីមទាំងឡាយ ខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន​ ពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព ។ បន្ថែមពីនេះ មូលហេតុសំខាន់ចម្បងមួយទៀត ក្រៅការបួស ឬតមអាហារ អំណត់នាពេលថ្ងៃ សាសនាឥស្លាម ក៏បានជំរុញ និងលើកទឹកចិត្តដល់សាសនិកទាំងអស់ ក្នុងការសូត្រគម្ពីរអាល់គូរអានឱ្យបានច្រើនផងដែរ ព្រោះថា ខែរ៉ាម៉ាឌន គឺជាខែដែលអល់ឡោះ បានបញ្ចុះគម្ពីរអាល់គូរអានជាលើកដំបូង តាមរយៈ ព្យាការីម៉ូហាំម៉ាត់ ដើម្បីផ្សព្វផ្សាយដល់ជនម៉ូស្លីមទាំងអស់ ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបង...
06/03/2025

សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម។ សូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងបងប្អូនម៉ូស្លីម លើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៥ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

ផលិតផលហាឡាលកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប (ខេត្តសៀមរាប)៖ ន...
28/02/2025

ផលិតផលហាឡាលកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ នៅខេត្តសៀមរាប

(ខេត្តសៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្ម មន្ទីរអង្គភាពក្រោមឱវាទខេត្ត-ជុំវិញខេត្ត បងប្អូនអាជីវករ ផលិតករ តំណាងក្រុមហ៊ុន សហគ្រាស សមាគម និងសិស្សនិស្សិត ប្រមាណ២០០នាក់។ ជាមួយគ្នានេះផងដែរ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានចូលរួមការតាំងបង្ហាញផលិតផលហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ខាងលើ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ដោយមានស្តង់ពិព័រណ៍ចំនួន ១១១ស្តង់។

ជាមួយនឹងការយកចិត្តទុកដាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលហាឡាលកម្ពុជាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា ដែលស្របតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងច្បាប់សាសនាឥស្លាម។

ជាមួយគ្នានេះ លេខាធិការដ្ឋាន នៃគ.ត.ផ.ហ.ក. ដោយទទួលបានការសហការពីក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ចំនួន៥៦ បានយកផលិតផលហាឡាលកម្ពុជារបស់ខ្លួន មកតាំងបង្ហាញក្នុងព្រឹិត្តិការណ៍ខាងលើ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់ខ្លួននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ការនាំចេញទៅកាន់ទីផ្សារដែលជាប្រទេសកាន់សាសនាឥស្លាម។

Address

Phnom Penh

Telephone

+855 16 899 849

Website

Alerts

Be the first to know and let us send you an email when Cambodian Halal Secretariat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Halal Secretariat:

Share