21/08/2026
#នាយកដ្ឋានអង្គរក្ស៖ នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ដោយទទួលបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និង ឯកឧត្ដម LI Xiangming តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទវគ្គនៅនឹងកន្លែង បណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦ ជូនដល់សិក្ខាកាមកងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស ដែលបង្ហាត់បង្រៀនដោយ លោកសាស្ត្រាចារ្យ, សាស្ត្រាចារ្យរង និងក្រុមគ្រូជំនាញ ដែលអញ្ចើញមកពីសកលវិទ្យាល័យនគរបាលប្រជាជនចិន។
ពិធីនេះក៍មានការអញ្ចើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ប្រមាណចំនួន ៩០ រូប។