ឯម ច័ន្ទមករា Em Chan Makara

ឯម ច័ន្ទមករា Em Chan Makara Secretary of State of MoJ, Member of the Central Committee of the CPP

«ករណីសាលាដំបូងខេត្តស្ទឹងត្រែង៖ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប...
04/09/2026

«ករណីសាលាដំបូងខេត្តស្ទឹងត្រែង៖ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត» នេះបើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង។

ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា ករណីបុគ្គលឈ្មោះ ស្លេះ វ៉ើត ដែលសាធារណជនយល់ថាមានការចាប់ច្រឡំឈ្មោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចសេចក្តីឱ្យរួចផុតពីបទចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញរួចរាល់ហើយ ក្រោយពីបានបញ្ចប់សវនាការផ្លូវច្បាប់។"

ករណីនេះ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" នោះទេ បើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ដែលក្រសួងយុត្តិធម៌ទទួលបាននៅថ្ងៃនេះ គឺគ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ, សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន (ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ) នៅចំពោះមុខស្ថាប័នតុលាការឡើយ ដូច្នេះ តុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់៕

ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ការដែលតុលាការសម្រេចឱ្យបុគ្គលរូបនេះរួចផុតពីការចោទប្រកាន់ គឺ មិនមែនដោយសារតែតុលាការរកឃើញថាមានការចាប់ច្រឡំមនុស្សនោះទេ ប៉ុន្តែដោយសារតែនៅក្នុងសវនាការ ក្រោយពីបានស្តាប់ចម្លើយតទល់ជាមួយសាក្សី ភាគីពាក់ព័ន្ធ និងមេធាវីការពារក្ដី ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ឡើយ ដូច្នេះផ្អែកលើអង្គហេតុ និងអង្គច្បាប់ ទើបក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចសេចក្តីឱ្យរួចផុតពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រឺដើម្បីយកធ្វើជាកម្មសិទ្ធិ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតាដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើ៕
══━━━✥◈✥━━━═
https://t.me/emchanmakara9
https://channel.coolapp.com.kh/

តាមគោលការណ៍សន្មតថាគ្មានទោស បុគ្គលនោះត្រូវបានសន្មតថាគ្មានទោស រហូតដល់តុលាការរកឃើញពិរុទ្ធភាព និងមានសាលក្រមផ្តន្ទាទោសជាស្ថាព...
04/09/2026

តាមគោលការណ៍សន្មតថាគ្មានទោស បុគ្គលនោះត្រូវបានសន្មតថាគ្មានទោស រហូតដល់តុលាការរកឃើញពិរុទ្ធភាព និងមានសាលក្រមផ្តន្ទាទោសជាស្ថាពរ។

ដំណើរការនីតិវិធីព្រហ្មទណ្ឌមាន៣ដំណាក់កាលសំខាន់ៗ៖
១. ដំណាក់កាលអយ្យការ
ព្រះរាជអាជ្ញាពិនិត្យអង្គហេតុ និងភស្តុតាងដែលប្រមូលបាន ហើយសម្រេចថា អាចធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ឬតម្កល់រឿងឥតចាត់ការ។ ការចោទប្រកាន់របស់ព្រះរាជអាជ្ញា គឺជាការបន្តនីតិវិធីព្រហ្មទណ្ឌ មិនមែនជាការសម្រេចថាជនណាមានទោសនោះទេ។

២. ដំណាក់កាលស៊ើបសួរ
ចៅក្រមស៊ើបសួរបំពេញកិច្ចស៊ើបសួរដោយឯករាជ្យដើម្បីស្វែងរកការពិត ដែលការស៊ើបសួរត្រូវធ្វើទាំងលើភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក។ ក្រោយបញ្ចប់ការស៊ើបសួរ ចៅក្រមស៊ើបសួរអាចសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់ ប្រសិនបើគ្មានមូលដ្ឋាន ឬភស្តុតាងគ្រប់គ្រាន់។

៣. ដំណាក់កាលជំនុំជម្រះ
តុលាការពិនិត្យ និងវាយតម្លៃអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលបានដាក់ជូនក្នុងពេលសវនាការ។ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីពិរុទ្ធភាព តុលាការអាចសម្រេចផ្តន្ទាទោស។ ផ្ទុយទៅវិញ ប្រសិនបើគ្មានភស្តុតាងគ្រប់គ្រាន់ ឬនៅមានមន្ទិលសង្ស័យ តុលាការអាចសម្រេចឱ្យជនជាប់ចោទរួចខ្លួន។

ដូច្នេះ ដំណាក់កាលនីមួយៗមានតួនាទី និងសមត្ថកិច្ចដាច់ដោយឡែកពីគ្នា។ សាធារណជន និងអ្នកផ្សព្វផ្សាយព័ត៌មានគួរជៀសវាងការសន្និដ្ឋានជាមុនថា បុគ្គលណាម្នាក់មានទោស ខណៈនីតិវិធីកំពុងបន្ត និងមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ។

ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដ...
03/09/2026

ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ»។ យើងខ្ញុំបានឃើញសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៦ និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌។

ករណីនេះ ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។

ក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ ឬដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់ក្រសួង៕

01/09/2026
01/09/2026

សូមឱ្យរឿងអព្វមង្គលទាំងពួងទាំងឡាយរលាយបាត់ទៅតាមខែចាស់ និងសូមជូនពរញាតិមិត្តជួបតែសំណាងល្អក្នុងខែថ្មី 🌹🌹🌹

31/08/2026

អរុណសួស្តី, រីករាយថ្ងៃចន្ទ ដើមសប្តាហ៍!
សូមមានសំណាងល្អគ្រប់ៗគ្នា 🌹

29/08/2026

អរុណសួស្តី! រីករាយថ្ងៃចុងសប្តាហ៍ 🌹🌹🌹

26/08/2026

មនុស្សគិត ខុសពីទេវតាគិត 😂

មាត្រា ២១៧._បទហិង្សាដោយចេតនាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី)...
24/08/2026

មាត្រា ២១៧._បទហិង្សាដោយចេតនា

អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០
(ប្រាំមួយលាន) រៀល ។

21/08/2026

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ឯម ច័ន្ទមករា Em Chan Makara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ឯម ច័ន្ទមករា Em Chan Makara:

Shortcuts

Share