04/09/2026
នៅព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៦ នេះលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ និងសហការីបានចុះសាកសួរសុខទុក្ខគ្រួសារលោក ប៉ោ ហ៊ន វីរៈកងទ័ពជួរមុខប្រចាំនៅទិសឧត្តរមានជ័យ
ដែលមានជំងឺត្រូវមកសម្រាកព្យាបាលនៅផ្ទះ ក្នុងក្រុមទី៤ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះលោក ជា សុខៃ ក៏បានឧបត្ថម្ភដល់គ្រួសារលោក ប៉ោ ហ៊ន នូវ ថវិកា ព្រមទព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួន
ដើម្បីជួយសម្រាលជីវភាពផងដែរ ។