02/06/2026
លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦ (2026 Meeting of Francophone Governors) និងពិភាក្សាអំពីបញ្ហាប្រឈមសេដ្ឋកិច្ចសកល។
ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រីប្រធានធនាគារកណ្តាលអឺរ៉ុប បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្តាលដទៃទៀត ព្រមទាំងបានចំណាយពេលស្វែងយល់ពីប្រវត្តិសាស្ត្រហិរញ្ញវត្ថុរបស់កម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ផងដែរ។
ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់នេះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងរវាងអឺរ៉ុប និងកម្ពុជា។
European Central Bank President Christine Lagarde recently visited Phnom Penh to attend the 2026 Meeting of Francophone Governors and discuss global economic challenges.
Alongside ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia Governor H.E. Dr. Chea Serey, she engaged with fellow central bank leaders and took time to explore Cambodia's financial history at the SOSORO Museum.
The EU Delegation to Cambodia welcomes this high-level exchange, which further strengthens economic cooperation and ties between Europe and Cambodia.
Photo Credit to the photographers.