អេង បញ្ញា- Eng Panha

អេង បញ្ញា- Eng Panha Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អេង បញ្ញា- Eng Panha, 364, Phnom Penh.
(1)

អគារសិក្សាជាច្រើនខ្នងទូទាំងប្រទេស ជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស...
05/09/2026

អគារសិក្សាជាច្រើនខ្នងទូទាំងប្រទេស ជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើវិស័យអប់រំសិក្សាធិការ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ រហូតមកដល់បច្ចុប្បន្ន ដើម្បីបន្តទុកអោយប្រើប្រាស់ជាប្រយោជន៍ក្នុងការបណ្ដុះបណ្ដាលចៅៗ ជាសិស្សានុសិស្ស បន្តវេនរបស់សម្ដេចទាំងទ្វេ។

ដើម្បីលើកកម្ពស់លើវិស័យអប់រំសិក្សាធិការនេះ អោយកាន់តែមានប្រសិទ្ធភាព គុណភាព និងមាននិរន្តរភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញ អគារសិក្សាដែលជាអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមាន ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាប្រធានក្រុមការងារ និងមាន លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ជាអនុប្រធាន។

ទើបនាថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អនុប្រធានទទួលបន្ទុក ការងារស្រាវជ្រាវ ប្រមូលទិន្នន័យ និងវាយតម្លៃ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃ អាគារសិក្សានៅក្នុង ស្រុកស្អាង,ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចំនួន៣ខ្នង និងស្រុកសំរោង ខេត្តតាកែវ មានចំនួន ១ខ្នង។

សូមជម្រាបថា អាគារសិក្សា ដែលត្រូវបានចុះពិនិត្យ សិក្សា និងវាយតម្លៃទាំង៤នោះ រួមមាន៖

១. សាលាបឋមសិក្សា ភ្នំធនមន្ត ឋិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
២. សាលាបឋមសិក្សា សាលាអណ្តែត ឋិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
៣. សាលាបឋមសិក្សា ហ៊ុន សែន មង្គលវ័ន
ឋិតស្រុកស្អាង ខេត្តកណ្តាល។
៤ សាលាបឋមសិក្សា ប្រាសាទ ឋិតក្នុងស្រុកសំរោង ខេត្តតាកែវ៕

លោកប្រធានក្រុមការងារ បាននាំនូវការផ្ដាំសួរសុខទុក្ខ និងការនឹករឭករបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ព្រមទាំងបានបញ្ជាក់អំពីគោលបំណងរបស់ក្រុមការងារ ក្នុងការចុះសិក្សា ពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង នៃអគារសិក្សា ដើម្បីកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ ឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោកប្រធានក្រុមការងារ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការគាំទ្រ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា ឱ្យកាន់តែមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។

05/09/2026

០៤ កញ្ញា ២០២៦ ៖ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់អនុសាសន៍លើកិច្ចការមនុស្សធម៌ ។

រដ្ឋបាលខណ្ឌឫស្សីកែវ៖ ​នៅថ្ងៃ​សុក្រ​ ៧រោច​ ខែ​ ស្រាពណ៍​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងែទី​ ០៤​ ខែ​ កញ្ញា​ ឆ្នា...
05/09/2026

រដ្ឋបាលខណ្ឌឫស្សីកែវ៖ ​នៅថ្ងៃ​សុក្រ​ ៧រោច​ ខែ​ ស្រាពណ៍​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងែទី​ ០៤​ ខែ​ កញ្ញា​ ឆ្នាំ២០២៦​

រដ្ឋបាលសង្កាត់​គីឡូម៉ែត្រលេខ៦ បានរៀបចំកិច្ចប្រជុំ​ពិភាក្សា​ ស្តីពីការគ្រប់គ្រងបន្ទប់ជួលស្នាក់នៅ​ ជាមួយម្ចាស់ផ្ទះជួល​ ចំនួន​ ២៧ទីតាំង​ ស្ថិតនៅភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ក្រោមអធិបតីភាព​ លោក​ ម៉ៅ​ វណ្ណា​ ចៅសង្កាត់គីឡូម៉ែត្រលេខ៦។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ២០២៦ ...
05/09/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ២០២៦

ក្រុមការងារនៃគណ:បញ្ជាការឯកភាពខណ្ឌ និងសង្កាត់គីឡូម៉ែត្រលេខ៦ ដឹកនាំដោយ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរង និងជាប្រធានក្រុមចុះសង្កាត់គីឡូម៉ែត្រលេខ៦,លោក ឡេង ចាន់វិសិដ្ឋ អនុប្រធានក្រុមកាងារ និងមានការចូលរួមពី លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦, មន្ត្រីតំណាង ប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦, មន្ត្រីតំណាងកងរាជអាវុធហត្ថខណ្ឌ, មន្ត្រីរដ្ឋបាលខណ្ឌ, លោក មេភូមិ និងប្រជាការពារសង្កាត់បានចុះធ្វើរដ្ឋបាលបង្ការទប់ស្កាត់ រាល់ បទល្មើស ផ្សេងៗដែលអាចកើតឡើងនិងអនុវត្តផែនការគ្រប់គ្រងសុវត្ថិភាព នៅទីតាំង ប្រមូលផ្ដុំ ដោយបានធ្វើការផ្សព្វផ្សាយព្រះរាជក្រម នស/រកម/០៤២៦/០០៦ ប្រកាសអោយប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង អនុក្រឹត្យលេខ ០៣ អនក្រ.បក និងការងារសន្តិសុខ មូលដ្ឋាន នៅទីតាំង បន្ទប់ជួលចំនួន ១២ទីតាំង ដែលមានបន្ទប់ជួលសរុបចំនួន ១២៤បន្ទប់ ក្នុងនោះបន្ទប់មានអ្នកស្នាក់នៅចំនួន ១១៣បន្ទប់ អ្នកស្នាក់នៅសរុបចំនួន ២៥៣នាក់ ស្រីចំនួន ១១១នាក់ កូនក្មេង ១៣នាក់ ស្ថិតនៅក្រុមទី៤ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦៕

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាពេលព្រឹក ថ្ងៃសុក្រទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី រាជ ផាវឿន ចៅសង្កាត់និងជាប្រធានគណៈបញ្ជាការឯក...
05/09/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាពេលព្រឹក ថ្ងៃសុក្រ
ទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ

លោកស្រី រាជ ផាវឿន ចៅសង្កាត់និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ បានចាត់ឱ្យលោក ប៉ែន ស៊ីមាន អនុប្រធានប្រចាំការក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដឹកនាំ មន្ត្រីសង្កាត់ មេភូមិទាំង ៦ភូមិ ក្រុមសណ្តាប់ធ្នាប់សង្កាត់ រួមទាំងកម្លាំងប្រជាការពារភូមិ ចុះសម្របសម្រួលណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដេប៉ូលក់អំពៅ មកលើនៅផ្លូវសាធារណៈ សូមឱ្យពួកគាត់រៀបអំពៅចូលក្នុងឱ្យផុតពីចំណីផ្លូវ ដើម្បីទុក្ខផ្លូវថ្មើជើងជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមក និងបញ្ជៀសការកក់ស្ទះចរាចរណ៍នៅលើដងផ្លូវបេតុងថ្មី(អតីតផ្លូវរថភ្លើង)។

កម្លាំងក៏បានបន្តចុះសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដែល ចាក់ខ្សាច់ មកលើផ្លូវសាធារណៈ សូមឱ្យគាត់ចូកខ្សាច់ចូលក្នុងឱ្យផុតពីចំណីផ្លូវ ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍ទៅវិញទៅមក ជាយថាហេតុ ស្ថិតនៅលើផ្លូវ បេតុងថ្មី ក្នុងភូមិទួលសង្កែ+ភូមិចុងខ្សាច់។

+កម្លាំងសណ្តាប់ធ្នាប់សង្កាត់ បានបន្តចុះពង្រឹងសណ្ដាប់ធ្នាប់នៅលើដងផ្លូវ ៩០០,ផ្លូវ៦៨ ,ផ្លូវ ៩០៧ ,ផ្លូវជាតិលេខ៥, មុខអគ្គិសនីកម្ពុជា និងមុខសាលារៀនទួលសង្កែ ស្ថិតនៅ ភូមិចុងខ្សាច់+ភូមិទួលសង្កែ។

+កម្លាំងបន្តចុះសម្រួលចរាចរណ៍ នៅលើដងផ្លូវ បេតុងថ្មី(អតីតផ្លូវរថភ្លើង) ព្រមទាំងកម្លាំងឈរជើងនៅទីនោះ ។

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាព្រឹកថ្ងៃសុក្រ ៧រោច​ ​​ខែស្រាពណ៍ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦ នៅ...
05/09/2026

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាព្រឹកថ្ងៃសុក្រ ៧រោច​ ​​ខែស្រាពណ៍ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦ នៅសាលាខណ្ឌឫស្សីកែវ​ តបតាមការណែនាំរបស់លោក​ ជិន​ ប៊ុនធឿន​ អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ

លោក សន​ សោភ័ណ្ឌ​ អភិបាល​រង​ខណ្ឌ បានបេីកកិច្ចប្រជុំពិភាក្សាសម្របសម្រួលលើបណ្តឹង៖
-លិខិត​លេខ១៤៥​ របក​ ចុះថ្ងៃទី​១៨​ ខែឧសភា​ ​ ឆ្នាំ២០២៦​ របស់ការិយាល័យ​ ដ​ ន​ ស​ ភ​ ខណ្ឌ​ ស្តីពី​ សំណេីបាត់ឯកសារស្នេីសុំកែតម្រូវទំហំដី​ និងទីតាំងក្បាលដីរបស់ឈ្មោះ​ គង់​ សាម៉ុល​ និងឈ្មោះ​ សួង​ រ័ត្ន​សិមា​ ដែលមានទីតាំងស្ថិតនៅ​ ភូមិឃ្លាំងសាំង សង្កាត់​ប្ញស្សីកែវ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​៕

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះគណៈ...
05/09/2026

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ (ក្រុមទី១៣) ដឹកនាំដោយ លោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាល និងមានការចូលរួមពីលោក អ៊ុត បូរិន្ទ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក,លោក ផាន ហួត ចៅសង្កាត់ស្វាយប៉ាក,លោកចៅរងទី១សង្កាត់ស្វាយប៉ាក, លោក នី ថាហ្សី មេប៉ុស្តិ៍ស្វាយប៉ាក, ស្មៀន, លោកនាយប៉ុស្តិ៍នគរបាល ,មេភូមិ បានចុះអនុវត្តផែនការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំ,ចុះផ្សព្វផ្សាយព្រះរាជក្រម លេខ នស/រកម/០៤២៦/០០៦ អំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានផ្សព្វផ្សាយណែនាំបន្ថែមដល់ម្ចាស់ផ្ទះជួល-បន្ទប់ជួល ត្រូវធ្វើកិច្ចសន្យាជាមួយអ្នកជួលទាំងអស់ដោយមានការដឹងឮពីអជ្ញាធរសង្កាត់ នៅផ្ទះជួល-បន្ទប់ជួលចំនួន ០១ទីតាំង ម្ចាស់ផ្ទះជួលឈ្មោះ ប៊ុន បារាំង មានបន្ទប់ជួល ១០០បន្ទប់ (មិនមានអ្នកជួល ១២បន្ទប់) អ្នកស្នាក់នៅសរុបមានចំនួន ១៨៧នាក់ ស្រី ៩៦នាក់ ស្ថិតនៅក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ក...
05/09/2026

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ, លោក តុំ សម្បត្តិ នាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌ, លោក តាន់ សុភ័ក្ត្រ អនុប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ ព្រមទាំងមន្ត្រីការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ដឹកនាំដោយ លោក ហួត ហៀង ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ លោកនាយប៉ុស្តិ៍ នាយរងនគរបាលប៉ុស្តិ៍ និងប្រធាន-អនុប្រធានភូមិ ក, ខ១, ឃ និងខ២ សរុបចំនួន ១៤នាក់ បានចុះអនុវត្តផែនការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំ នៅ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​អនុវត្តផែនការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំ ជាពិសេសតាមផ្ទះជួល និងបន្ទប់ជួល។ ចុះផ្សព្វផ្សាយ ព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ស្តីពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ម្ចាស់ផ្ទះជួល-បន្ទប់ជួល ឱ្យធ្វើកិច្ចសន្យាជាមួយអ្នកជួលទាំងអស់ឱ្យបានត្រឹមត្រូវ និងមានការដឹងឮពីអាជ្ញាធរសង្កាត់ ព្រមទាំងត្រូវរៀបចំ និងបំពេញឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ស្របតាមការណែនាំរបស់អាជ្ញាធរ។

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ...
05/09/2026

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក អ៊ាន សុឃីម អភិបាលរង នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានក្រុមការងារដឹកនាំចុះរដ្ឋបាលនៅ ក្នុងសង្កាត់ច្រាំងចំរេះទី ១និងមានការចូលរួមពី ការិយាល័យសង្គមកិច្ច ,ការិយាល័យច្រកចេញចូលតែមួយ, កងកម្លាំង PM , លោក ជា សុផល អធិការរង ,រដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ , លោកនាយប៉ុស្តិ៍នគរបាល , មេភូមិ,បានអនុវត្តផែនការគ្រប់គ្រងសុវត្ថិភាពនៅទីតាំងប្រមូលផ្ដុំដោយបានធ្វើការផ្សព្វផ្សាយព្រះរាជក្រម នស/រកម/ ០៤២៦/០០៦ ប្រកាសឲ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អន ក្រ.បក និងបានចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល ចំនួន២ទីតាំង៕

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាថ្ងៃសុក្រ​ ៧រោច​ ខែស្រាពណ៍​ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០​ ត្រូវនឹងថ្ងៃទី ០៤​ ខែ​ កញ្ញា​ ២០២៦  សាលាសង...
05/09/2026

រដ្ឋបាលខណ្ឌឫស្សីកែវ៖ នាថ្ងៃសុក្រ​ ៧រោច​ ខែស្រាពណ៍​ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០​ ត្រូវនឹងថ្ងៃទី ០៤​ ខែ​ កញ្ញា​ ២០២៦

សាលាសង្កាត់គីឡូម៉ែត្រលេខ៦ បានបើកកិច្ចប្រជុំប្រចាំខែ កញ្ញា​ ឆ្នាំ២០២៦​នរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ក្រោមអធិបតីភាព
លោក ម៉ៅ វណ្ណា ចៅសង្កាត់ និងជាប្រធានគ.ក.ន.ក
ក្រោមរបៀបវិរៈ
១. ពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុប្រជ៉ំប្រចាំខែ សីហាឆ្នាំ២០២៦
២. ពិនិត្យពិភាក្សា និងអនុម័ របាយការណ៍រីកចំរើន ខែ កញ្ញាឆ្នាំ២០២៦
៣-ផ្សេងៗ(រាយការណ៍តាមផ្នែកនីមួយៗ)
​ -រាយការណ៍ពិភាក្សាផ្នែកសុខភាព
​ -រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
​ -រាយការណ៍ និងពិភាក្សាផ្នែកចុះបញ្ជីកំណើត
​ ​-រាយការណ៍ និងពិភាក្សាផ្នែកបញ្ហាចម្បង ពាក់ព័ន្ធ នារីនឹងកុមារ
​ -រាយការណ៍ និងពិភាក្សាផ្នែក សន្តិសុខសណ្ដាប់ធ្នាប់
​ -រាយការណ៍ និងពិភាក្សាអំពី ប្រើប្រាស់ថវិការបស់ គកនក៕

Address

364
Phnom Penh
12309

Telephone

+85590775757

Website

Alerts

Be the first to know and let us send you an email when អេង បញ្ញា- Eng Panha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អេង បញ្ញា- Eng Panha:

Shortcuts

Share