07/09/2026
នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជិន ភារម្យ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែសីហា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អគ្គាធិការដ្ឋាន៕
សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home
ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/