អគ្គនាយកដ្ឋានភស្តុភារកម្ម General Department of Logistics

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានភស្តុភារកម្ម General Department of Logistics

អគ្គនាយកដ្ឋានភស្តុភារកម្ម General Department of Logistics We commit ourselves to modernize & improve the public services related to logistics with the aim of facilitating daily lives of our people Thank you!

Welcome to អគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ចូន General Department of Logistics, Ministry of Public Works and Transport! First of all I would like to express my sincere thanks for your support and your follow-up to our activities through អគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ​ និងដឹកជញ្ចូន General Department of Logistics, Ministry of Public Works and Transport’s page. We commit ourselves to modernize and improve the public services related to ភស្តុភារកម្ម logistics with the aim of facilitating daily lives of our people and trade in Cambodia. Please invite your friends to click LIKE on our page at www.facebook.com/logistics.mpwt.gov.kh to support and become a part of the solution. We would like to request all of you that if you have any concern or any comment related to public logistics service in order to send to our page your message and we will do our utmost best to address your concerns.

07/09/2026

កម្ពុជាទទួលបានកាលានុវត្តភាពថ្មីៗ ក្នុងវិស័យឡូជីស្ទិក និងដឹកជញ្ជូននៅក្នុងមហាសន្និបាត APSF
https://btv.com.kh/article/114744

វគ្គផ្សព្វផ្សាយអំពី អនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេ...
07/09/2026

វគ្គផ្សព្វផ្សាយអំពី អនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចមហាបវរធិបតី និងច្បាប់ពាក់ព័ន្ធមួយចំនួន នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃសុក្រ ទី៤ កញ្ញា ឆ្នាំ២០២៦ ដោយមានការចាត់តាំងពីលោកជំទាវអគ្គនាយក លោកស្រី លាង វណ្ណឌី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការភស្តុភារកម្ម បានចូលរួមអមលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម សុខតូ អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយអំពី អនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់ពាក់ព័ន្ធមួយចំនួន កម្មវិធីនេះ មានការចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំតាមអង្គភាពក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ស្ពឺ ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យ រួមទាំង គ្រូឧទ្ទេសជាតំណាងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សរុបអ្នកចូលរួមប្រមាណជិត ១០០ នាក់។

វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុហការលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថាប័នរាប់តាំងពីក្រុម ភូមិ ឃុំ សង្កាត់ខណ្ឌ ស្រុក រាជធានីខេត្ត ក្រសួងមន្ទីរ និងក៏បានផ្សារភ្ជាប់ជាមួយអង្គការអន្តរជាតិ ដើម្បីជាការចូលរួមគោរពច្បាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាសកលដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាព សុខមាលភាព និងសិទ្ធិពេញលេញរបស់ប្រជាពលរដ្ជ ជាពិសេសស្ត្រី និងកុមារ។

06/09/2026

(សេអ៊ូល)៖ តបតាមការអញ្ជើញរបស់ សហព័ន្ធប្រព័ន្ធផាឡែតអាស៊ី (APSF) និង សមាគមផាឡែតកុងតែន័រកូរ៉េ តាមរយៈអគ្គនាយកដ្ឋាន....

06/09/2026
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក...
04/09/2026

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសានៅកម្ពុជា ចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (APSF) នៅសាធារណរដ្ឋកូរ៉េ

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូបានចូលរួម កម្មវិធីទស្សនកិច្ចសិក្សា នៅ LogisALL Icheon Complex Logistics Center និង KCP Dong-Anseong Cold Chain Center ដើម្បីស្វែងយល់ពីការរៀបចំ និងប្រតិបត្តិការមជ្ឈមណ្ឌលភស្តុភារកម្ម ការគ្រប់គ្រងទំនិញ ប្រព័ន្ធខ្សែច្រវាក់ត្រជាក់ ព្រមទាំងការអនុវត្តបច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មទំនើប។

ការចូលរួមកម្មវិធីទស្សនកិច្ចសិក្សា នេះ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ និងជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម​ រួមជាមួយថ្នាក់ដឹកនាំសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គ...
03/09/2026

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម​ រួមជាមួយថ្នាក់ដឹកនាំសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសានៅកម្ពុជា ចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (APSF) នៅសាធារណរដ្ឋកូរ៉េ

ទីក្រុងសេអ៊ូល៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សន សុភាវត្តី អគ្គនាយកភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីអគ្គនាយកដ្ឋានភស្តុភារកម្ម ចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (Asia Pallet System Federation – APSF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២–៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមបន្ថែមពី លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសានៅកម្ពុជា និងសមាជិករបស់សមាគមមួយចំនួនផងដែរ។

មហាសន្និបាតនេះ រៀបចំដោយ សមាគមកុងតឺន័រប៉ាឡែតកូរ៉េ (KPCA) ដោយមានការចូលរួមពីប្រទេសសមាជិក APSF ដូចជា សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន បណ្ដាប្រទេសសមាជិកអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងថៃ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពី APSF Roadmap 2030, ប្រព័ន្ធ Unit Load System (ULS), ការធ្វើស្តង់ដារូបនីយកម្មក្នុងវិស័យភស្តុភារកម្ម និងកម្មវិធី ASEAN Smart ULS School ព្រមទាំងចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ប្រទេសសមាជិក។

ក្នុងឱកាសនេះ ប្រទេសកម្ពុជាបានធ្វើបទបង្ហាញ អំពីវឌ្ឍនភាពនៃ APSF Roadmap 2030 របស់កម្ពុជា និងស្ថានភាពពាក់ព័ន្ធនឹងវិស័យប៉ាឡែត និងភស្តុភារកម្មនៅកម្ពុជា។

ការចូលរួមនេះ ជាឱកាសដ៏សំខាន់សម្រាប់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ និងជំរុញការធ្វើស្តង់ដារូបនីយកម្មប្រព័ន្ធភស្តុភារកម្ម ស្របតាមទិសដៅអភិវឌ្ឍវិស័យភស្តុភារកម្មរបស់កម្ពុជា

03/09/2026
02/09/2026
ជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Lydia Marine Trading Inc. និង VEGA Registerទីស្តីការក្រសួង៖ នាថ្ងៃទី១ ខែក...
02/09/2026

ជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Lydia Marine Trading Inc. និង VEGA Register

ទីស្តីការក្រសួង៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានអញ្ជើញចូលរួមអម ឯកឧត្តម អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក Uwe Zirbes និងប្រតិភូ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងកំពង់ផែស្វយ័តភ្នំពេញ និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជំនួបនេះ មានគោលបំណងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការដែលអាចមានក្នុងវិស័យនាវាចរណ៍កម្ពុជា ជាពិសេសការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថលនៃប្រព័ន្ធចុះបញ្ជីនាវា។

Address

Street 598 (H. E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo
Phnom Penh
12000

Opening Hours

Monday 07:30 - 12:00
13:30 - 17:00
Tuesday 07:30 - 12:00
13:30 - 17:00
Wednesday 07:30 - 12:00
13:30 - 17:00
Thursday 07:30 - 12:00
13:30 - 17:00
Friday 07:30 - 12:00
13:30 - 17:00

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានភស្តុភារកម្ម General Department of Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share