04/09/2026
📍តើប្រជាពលរដ្ឋខ្មែរអាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ ខូចខាត និងកែតម្រូវ) នៅទីកន្លែងណាខ្លះ ?
📍ចុះប្រសិនបើប្រជាពលរដ្ឋខ្មែរ ដែលបានចំណាកស្រុក តើអាចស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ និងខូចខាត ) នៅទីកន្លែងណាខ្លះ ?
👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងរួមមាន ៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ។
👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (ក្នុងករណីអស់សុពលភាព) រួមមាន ៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ (៦ខែ)
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ( ក្នុងករណីផ្លាស់ប្តូរលំនៅឋានអចិន្រ្តៃយ៍ថ្មី ) ។