04/09/2026
[English below]
សិក្ខាសាលាបណ្តុះបណ្តាល និងពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិចារណាផ្នែកបរិស្ថាន និងក្របខណ្ឌច្បាប់ដែលត្រូវអនុវត្តសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃការដឹកជញ្ជូនតាមផ្លូវទឹក រួមទាំងការពិនិត្យបច្ចេកទេសលើសេចក្តីព្រាងឯកសារយោងថ្នាក់តំបន់ដែលមិនមានលក្ខណៈចងជាកាតព្វកិច្ច
===============
កំពង់ចាម៖ នាថ្ងៃទី ៣-៤ ខែ កញ្ញា ឆ្នាំ២០២៦, ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គ.ជ.ទ.ម.ក និងឯកឧត្តម ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាល និងពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិចារណាផ្នែកបរិស្ថាន និងក្របខណ្ឌច្បាប់ដែលត្រូវអនុវត្តសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃការដឹកជញ្ជូនតាមផ្លូវទឹក រួមទាំងការពិនិត្យបច្ចេកទេសលើសេចក្តីព្រាងឯកសារយោងថ្នាក់តំបន់ដែលមិនមានលក្ខណៈចងជាកាតព្វកិច្ច។ សមាសភាពចូលរួម មានមន្ត្រីតំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន មន្រ្តីពី លេខាធិការដ្ឋានMRC ជំនាញការជាតិ និងមន្ត្រីពី គ.ជ.ទ.ម.ក សរុបអ្នកចូលរួម ចំនួន ១៩ រូប (ស្រី ១ រូប)។
គោលបំណងសំខាន់នៃសិក្ខាសាលាបណ្តុះបណ្តាល គឺដើម្បី (១)ពង្រឹងចំណេះដឹង និងការយល់ដឹងជាក់ស្តែងអំពីការពិចារណាបរិស្ថានដែលពាក់ព័ន្ឋនឹងគម្រោងវិនិយោគលើការដឹកជញ្ជូនតាមផ្លូវទឹកក្នុងប្រទេសកម្ពុជា (២)លើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទបញ្ញាតិ្តជាធរមានរបស់កម្ពុជា ដែលគ្រប់គ្រងលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការបរិស្ថានថ្នាក់តំបន់ និងឆ្លងដែនដែលពាក់ព័ន្ឋ (៣)លើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការបរិស្ថានថ្នាក់តំបន់ និងឆ្លងដែនដែលពាក់ព័ន្ឋគណៈកម្មការទន្លេមេគង្គ (MRC) និង (៤) ពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើសេចក្តីព្រាងឯកសារយោងថ្នាក់តំបន់ដែលមិនចងជាកាតព្វកិច្ច និងមិនធ្វើឱ្យប៉ះពាល់ដល់ច្បាប់ បទប្បញ្ញត្តិនីតិវិធី ឬស្ថាប័នជាតិរបស់កម្ពុជាឡើយ ។
National Workshop on Environmental Considerations and Applicable Legal Frameworks for Environmental Impact Assessment (EIA) of Inland Waterway Transport (IWT) Investment Projects, including Technical Review of Draft Regional Non-Binding Reference Materials
================
Kampong Cham: On September 3-4, 2026, H.E. Mr. Te Navuth, Permanent Vice-chairman of Cambodia National Mekong Committee (CNMC), as the high representative of H.E Mr. Thor Chetha, Minister of Water Resources and Meteorology and Chairman of CNMC and H.E. HENG Suthy
General Director, General Department of Waterway-Maritime Transport and Port of Ministry of Public Works and Transport, co-chaired the National Workshop on Environmental Considerations and Applicable Legal Frameworks for Environmental Impact Assessment (EIA) of Inland Waterway Transport (IWT) Investment Projects, including Technical Review of Draft Regional Non-Binding Reference Materials in Kampong Cham province. Participants included representative officials from Ministry of Water Resources and Meteorology, Ministry of Public Works and Transport, Ministry of Environment, official from MRCS, National Consultant and officials from the CNMC, with a total of 19 participants (1 female).
The main objectives of the meeting were to (1) strengthen participants’ knowledge and practical understanding of environmental considerations relevant to Inland Waterway Transport (IWT) investment projects; (2) enhance understanding of the applicable Cambodian legal and regulatory framework governing environmental impact assessment, environmental management, review, approval, and implementation of IWT investment projects in Cambodia; (3) enhance understanding of relevant MRC regional and transboundary environmental cooperation frameworks, where applicable; and (4) provide an opportunity for Cambodian participants and relevant national institutions to review and provide technical comments on the draft regional non-binding reference materials, without prejudice to Cambodia’s national laws, regulations, procedures, institutional mandates, or national position.