LDP IDEA

LDP IDEA Official page for LDP IDEA, of League for Democracy Party (LDP)

យន្តការ៨ចំណុច
យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖

១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)
ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋ

ពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។

៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ
គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។

៤. ត្រូវបង្កើតតុលាការរដ្ឋបាល
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។

៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល
វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។

៦. អព្យាក្រឹត្យមន្ដ្រីរាជការ
ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។

៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)
គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ
ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។

01/04/2020

ល័ក្ខខណ្ឌក្នុងការជ្រើសរើសគូរជីវិត
ពន្យល់ដោយ លោកពូ ខឹម វាសនា

27/02/2020

នៃការអភិវឌ្ឍប្រទតេីសន្តិភាព ឯកភាព និងស្ថិរភាព ពិតជាបាតគ្រឹះេសមែនដែរឬទេ?
បកស្រាយដោយ លោកពូ ខឹម វាសនា

25/01/2020

ូនផ្តាំមុនលា
គឺជាបទដែលពីរោះនិងមានអត្ថន័យខ្លឹមសាជ្រាលជ្រៅបំផុត
បទនេះ និព័ន្ធដោយលោកពូ ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

17/08/2019

#ខ្លឹមសារយន្តការ៨ចំណុច
ស្តាប់ គិត ត្រិះរិះពិចារណា ដកពិសោធន៍ ជាប្រចាំអ្នកនឹងកើនចំណេះដឹងជារៀងរាល់ថ្ងៃ។ កាលណាអ្នកចេះដឹងហើយ គ្មានអ្នកណាអាចបោកប្រាស់អ្នកបានទៀតទេ។

"ភាពល្ងង់ខ្លៅរបស់ពលរដ្ឋ គឺជាឋានសួគ៌របស់ពួកបោកប្រាស់ទាំងឡាយ!..."។

17/08/2019

លោក ខឹម វាសនា ប្រមុខបក្សជួង ហៅប្រជាជនចិនថាកូនអត់ពូជ និងបានប្រាប់ពីមូលហេតុដែលខ្មែរជំពាក់លុយរាប់ពាន់លានដុល្លារទៀតផង ។ សូមស្ដាប់និងពិចារណាទាំងអស់គ្នា!

អ្វីជាការសង្គ្រោះខ្មែរពិតប្រាកដ? មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅ...
09/08/2019

អ្វីជាការសង្គ្រោះខ្មែរពិតប្រាកដ? មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជាបន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតម្លៃជាមនុស្សទេ គេមិនគួរបានទទួលនូវជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្ថយភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះអោយកាន់តែយូរនោះទេ។ សម្រាប់ខ្ញុំ មនុស្សប្រភេទនេះមិនទាំងមានតម្លៃសមរស់នៅលើផែនដីនេះផង។

មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិនហោចដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិការជាមនុស្សប្រាប់យើងថាពួកមនុស្សប្រភេទនេះមិនមានតម្លៃដើម្បីរស់នៅទេ។ ជួយអោយមនុស្សបែបនេះមានហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យដើម្បីផ្ដល់ភាពងាយស្រួល និងបន្ថយការរស់នៅអោយមនុស្សធុននេះសុទ្ធតែជារឿងមិនគួរធ្វើទាំងអស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិទាំងអស់។

មានរបស់តែមួយគត់ ដែលយើងគួរផ្ដល់អោយដល់់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សម្រាប់ការរស់នៅសុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕__Veasna Khem

03/05/2019

នេះគឺស្នេហ៍ខ្ញុំ , This is my love - យុវជនសម្ព័ន្ធ | [Lyrics Video] LDP Song

07/01/2019

ញាក់សាច់ លោក​ ខឹម វាសនា និយាយលម្អឹតពីផែនការរបស់យួន

07/01/2019

ឈឺចាប់ណាស់វីរបុរសខ្មែរស្លាប់ក្រោមរូបភាពជាអ្នកក្បត់ជាតិ។

🌱🌹 ដូចម្ដេចដែលហៅថាអ្នកចេះដឹង?ពាក្យនេះមិនសំដៅដល់មនុស្សទាល់តែរៀនបានខ្ពស់ឬមានសញ្ញាតិប័ត្រធំឡើយ, ពាក្យថាអ្នកចេះដឹងមួយម៉ាត់នេ...
25/10/2018

🌱🌹 ដូចម្ដេចដែលហៅថាអ្នកចេះដឹង?ពាក្យនេះមិនសំដៅដល់មនុស្សទាល់តែរៀនបានខ្ពស់ឬមានសញ្ញាតិប័ត្រធំឡើយ, ពាក្យថាអ្នកចេះដឹងមួយម៉ាត់នេះគឺសំដៅដល់មនុស្សដែលមានគុណធម៌សុជីវធម៌ប្រកបដោយព្រហ្មវិហាធម៌៤យ៉ាងទើបហៅថាអ្នកចេះដឹងពិតប្រាកដ។

18/07/2018

រស៉ដឹងការពិត​​ (Final Song )

18/07/2018

បែកដេាយការយល់ចិត្ត ទូច ស្រីល័ក្ខនិងជា សុភា [OFFICAL LYRIC VIDEO] Beik Daoy Ka Yul Chet

Address

Phnom Penh

Alerts

Be the first to know and let us send you an email when LDP IDEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share