07/09/2026
នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ
លោក ជិន ប៊ុនធឿន អនុប្រធានក្រុមការងារទទួលបន្ទុកស្រាវជ្រាវ ប្រមូលទិន្នន័យ និងវាយតម្លៃ អគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា តំណាង ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន៣ទីតាំង សរុប៧ខ្នង ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សាលារៀនដែលបានចុះពិនិត្យ និងវាយតម្លៃ រួមមាន៖
-សាលាបឋមសិក្សាឈើទាល ឋិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ
-សាលាបឋមសិក្សាក្រោលគោ ឋិតក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
-វិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ ឋិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
គួរបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃនេះ មានគោលបំណងប្រមូលព័ត៌មាន ទិន្នន័យ និងធាតុចូលពាក់ព័ន្ធនឹងស្ថានភាពជាក់ស្តែងនៃអគារសិក្សា ដើម្បីរៀបចំរបាយការណ៍ជូន ឯកឧត្តមអ្នកឧកញ៉ាប្រធានក្រុមការងារ សម្រាប់ពិនិត្យ ពិចារណា និងកំណត់អាទិភាពក្នុងការជួសជុល និងកែលម្អអគារសិក្សាឱ្យសមស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។