កម្ពុជានិងពិភពលោក

កម្ពុជានិងពិភពលោក we are a group of youth working to educate young students. We are a group of youth who works for the country. We are non-profit team.

07/02/2025

ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន ដោយលើកឡើងពីការព្រួយបារម្ភអំពីអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន។ កាណាដា និងម៉ិកស៊ិកប្រកាសសងសឹកដោយយកពន្ធនាំចូលលើទំនិញរបស់អាមេរិក។ អ្នកអត្ថាធិប្បាយនយោបាយននៅទីក្រុងតូរុនតូ ប្រទេសកាណាដា លោក Sean Mallen ពិភាក្សាអំពីសក្តានុពលសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយ។ តើពន្ធទាំងនេះនឹងបង្កជាសង្គ្រាមពាណិជ្ជកម្មទេ? សូមទស្សនាការវិភាគទាំងស្រុងនៅក្នុងវីដេអូនេះ។

#កម្ពុជានិងពិភពលោក

22/12/2024

សិក្សាស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលបានឱ្យមានការផ្លាស់ប្ដូរ និងការរីកចម្រើនខាងការតភ្ជាប់ ការធ្វើពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ចិនជាប្រទេសឈានមុខគេខាងបច្ចេកវិទ្យា ។ ទស្សនាវីដេអូ ថាតើចិនមានសារៈសំខាន់អ្វីខ្លះចំពោះប្រទេសនៅក្នុងតំបន់អាសាន និងអាមេរិកឡាទីន?

29/11/2024

ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន
លោកបណ្ឌិតJeffrey Sachs “ ស្ថាប័នLobby របស់អ៊ីស្រាអែលផ្ដល់ថវិការាប់រយលានសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅអាម៉េរិកជាថ្នូរនឹង​ការដាក់ចេញគោលនយោបាយការបរទេសអាម៉េរិកដែលផ្ដល់ប្រយោជន៍ដល់អីុស្រាអែល” លោកបានបន្ថែមទៀតថា អ្នកដែលរារាំងដល់ផែនការសន្ដិភាពគឺអាម៉េរិក។
#កម្ពុជានិងពិភពលោក

12/11/2024

លោក Luong Coung អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមត្រូវបានតែងតាំងជាប្រធានរដ្ឋថ្មី។ ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ មុខតំណែងកំពូលនេះមានការប្រែប្រួលសមាសភាពដល់ទៅ៤នាក់។ តើហេតុផលអ្វីនៅពីក្រោយការតែងតាំងនេះ? តើនេះនឹងអាចដោះស្រាយបញ្ហាផ្ទៃក្នុងវៀតណាមបានដែរឬទេ?

#នយោបាយវៀតណាម #កម្ពុជានិងពិភពលោក

05/11/2024

លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានបញ្ចេញផែនការថវិកាចំណាយសម្រាប់ឆ្នាំ ២០២៥ ដែលមានដល់ជិត ៩៨ប៊ីលានដុល្លារ ដែលជាកញ្ចប់ច្រើនបំផុតមិនធ្លាប់មាននៅម៉ាឡេស៊ី។ រដ្ឋាភិបាលនឹងបែងចែកប្រមាណ ៣ប៊ីលានដុល្លារ អាម៉េរិក សម្រាប់កម្មវិធីជំនួយសង្គម តាមរយៈការផ្ទេរសាច់ប្រាក់ ដែលនឹងផ្ដល់ផលដល់ប្រជាជនប្រមាណ ៩លាននាក់។







• +1Policy

03/11/2024

សេដ្ឋកិច្ចម៉ាឡេស៊ីកំពុងទទួលស្គាល់នូវកំណើនឡើងវិញ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំណាយគ្រួសារ អត្រាមានការងារធ្វើខ្ពស់ និងកម្លាំងនាំចេញខ្លាំងក្លា។
វីដេអូនេះ នឹងបកស្រាយលំអិតអំពីវិស័យស្នូលដែលជំរុញកំណើនសេដ្ឋកិច្ចម៉ាឡេស៊ី ក្នុងនោះរួមមាន ឲ៖ វិស័យប្រេងដូង កម្មន្តសាល សេវាកម្ម និងវិស័យប្រេងនិងឧស្ម័ន។

25/09/2024

ស្វែងយល់ពីវិធីដែលរដ្ឋាភិបាលសិង្ហបុរីគ្រប់គ្រងទ្រព្យសម្បត្តិរាប់ទី្រលានដុល្លារសិង្ហបុរី តាមស្ថាប័ន៣ដែលជាក្រុមហ៊ុនរដ្ឋ។ ការវិនិយោគនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក និងសិង្ហបុរីមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនទេ ថែមទាំងបានជួយជំរុញសេដ្ឋកិច្ចប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានផងដែរ។ ស្វែងយល់ពីរបៀបដែលនាំឱ្យសិង្ហបុរីក្លាយជាមណ្ឌលនៃកំណើននិងមជ្ឈមណ្ឌលហិរញ្ញវត្ថុលើពិភពលោក។

16/09/2024

វិបត្តិប្រជាសាស្ត្រនៅអ៊ុយក្រែន

សង្គ្រាមនៅតែអូសបន្លាយ សេដ្ឋកិច្ចអ៊ុយក្រែនកាន់តែដុនដាប ហើយ​ពេលនេះកំពុងប្រឈមនឹង​វិបត្តិប្រជាសាស្ត្រទៀត។ អ្នកមានអាយុក្រោម៣០ឆ្នាំ​ ជាក្រុមមនុស្សតិចជាងគេនៅអ៊ុយក្រែន ស្ត្រីៗចាប់ផ្ដើមទទួលការងារដែលបុរសធ្លាប់ធ្វើកន្លងមក។

#កម្ពុជានិងពិភពលោក #សង្គ្រាម #សន្ដិភាព

01/09/2024

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកចៃហ្សានការ ដាក់អ្នកសារព័ត៌មានBBC ស្ងាត់មាត់។
ខណៈដែលឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់អ្នកសារព័ត៌មានBBC អំពីការស្វាគមន៍ និងភាពល្អូកល្អឺនរវាងលោកនាយករដ្ឋមន្ត្រីម៉ូឌី និងលោកពូទីន លោកចៃហ្សានការបានលើកឡើងថា “នៅលើពិភពលោកយើងនេះ នៅពេលយើងជួបគ្នា យើងស្វាគមន៍ និងរាក់ទាក់គ្នា តែនេះអាចប្រហែលជាមិនមែនជាវប្បធម៌របស់លោក តែនេះជាវប្បធម៌របស់ឥណ្ឌា”។

#ភូមិសាស្ត្រនយោបាយ

31/08/2024

លោកលីក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី នៅក្នុង​កិច្ចសម្ភាសន៍ជាមួយ Charlie Rose កាលពីឆ្នាំុះ២០០០។ លោកបានគូសបញ្ជាក់អំពីលក្ខណៈសម្បត្តិដែលត្រូវក្លាយជាមេដឹកនាំល្អម្នាក់។

#ភាពជាអ្នកដឹកនាំ #សិង្ហបុរី #លីក្វាន់យូ

14/08/2024

សមរភូមិក្រោមបាតសមុទ្រ៖ ការប្រជែងឥទ្ធិពលរវាងអាមេរិកនិងចិន
ស្វែងយល់អំពីការប្រជែងឥទ្ធិពលរវាងអាមេរិកនិងចិន ពាក់ព័ន្ធនឹងការរាយបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ។ បណ្ដាញខ្សែកាប កំពុងតែក្លាយជាសមរភូមិនៃភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច ដើម្បីក្ដោបក្ដាប់និងនាំមុខផ្នែកបច្ចេកវិទ្យា។ ក្នុងនោះមានការចោទប្រកាន់និងការព្រួយបារម្ភអំពីការលួចទិន្នន័យ ការធ្វើចារកម្មរបស់ទីក្រុងប៉េកាំង ដែលកំពុងចាក់លុយរាប់ពាន់លានដុល្លារលើគម្រោងខ្សែកាបក្រោមបាតសមុទ្រ

07/08/2024

អ្វីជាហេតុផលដែលរុញច្រានកំណើនសេដ្ឋកិច្ចរុស្ស៊ីខណៈខ្លួនកំពុងរងទណ្ឌកម្មជុំទិស?
សេដ្ឋកិច្ចរុស្ស៊ីបានលោតចូលក្នុងបញ្ជីជាប្រទេសមានចំណូលខ្ពស់ម្ដងទៀត ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។ ខណៈដែលប្រទេសនេះកំពុងលង់ក្នុងសង្គ្រាមអ៊ុយក្រែន ជាមួយនឹងការដាក់ទ័ណ្ឌកម្មជុំទិសពីបស្ចិមលោក តែឆ្នាំ២០២៤នេះបែចំណូលជាតិសរុបរបស់រុស្ស៊ីកើនឡើងក្លាយជាប្រទេសមានចំណូលខ្ពស់។ តើរុស្ស៊ីមានយុទ្ធសាស្ត្រអ្វីដែលធ្វើឱ្យខ្លួនអាចផ្សាំខ្លួននឹងវិបត្តិ និងការដាក់ទ័ណ្ឌកម្មពីលោកខាងលិច?

Address

Phnom Penh

Alerts

Be the first to know and let us send you an email when កម្ពុជានិងពិភពលោក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កម្ពុជានិងពិភពលោក:

Share