23/04/2026
អបអរសាទរទិវាអន្តរជាតិ ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន🌐✨
ក្នុងឱកាសដ៏ពិសេសនៃឆ្នាំ ២០២៦ នេះ ក្រោមប្រធានបទ «AI for Development: Girls shaping the digital future» យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះប្អូនៗយុវតីគ្រប់រូប សម្រាប់ភាពក្លាហានក្នុងការឈានជំហានដំបូងចូលក្នុងពិភពបច្ចេកវិទ្យា ឆន្ទៈដ៏មោះមុតក្នុងការដោះស្រាយបញ្ហាសង្គម និងការខិតខំយ៉ាងស្វាត់ស្វែងរបស់ប្អូនៗក្នុងកម្មវិធី Technovation Girls Cambodia រយ:ពេលកន្លងមកនេះ។
លើសពីអ្នកប្រើប្រាស់ទៅទៀត ប្អូនៗគឺជាអ្នកបង្កើត និងជាកម្លាំងចលករដ៏រស់រវើក។ តាមរយៈការច្នៃប្រឌិត AI ដើម្បីដោះស្រាយបញ្ហាសង្គមនេះ ប្អូនៗកំពុងកសាងសមត្ថភាពស្នូល និងចាក់គ្រឹះយ៉ាងរឹងមាំ សម្រាប់អនាគតផ្ទាល់ខ្លួន ក៏ដូចជាការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។
នេះគឺជាសក្ខីភាពនៃភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្ថាបនាអនាគតមួយដែលកាន់តែវៃឆ្លាត និងមានបរិយាបន្ន។ 🌍
——-
Happy International Girls in ICT Day 🌐✨
On this special occasion in 2026, under the theme “AI for Development: Girls Shaping the Digital Future,” we are incredibly proud of all the young girls for their courage to take the first step into the world of technology, their strong determination to solve social problems, and their dedication throughout the Technovation Girls Cambodia program.
Beyond being just users, these girls are creators and powerful drivers of change. Through innovating with AI to address real-world challenges, they are building essential skills and laying a strong foundation for their own futures, as well as contributing to the development of society as a whole.
This is a true testament to their creativity and strong sense of responsibility in using technology to shape a smarter and more inclusive future. 🌍