នាយកដ្ឋានបុរាណវត្ថុ Department of Antiquities

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានបុរាណវត្ថុ Department of Antiquities

នាយកដ្ឋានបុរាណវត្ថុ Department of Antiquities ទម្រង់ពាក្យស្នើសុំនាំចេញវត្ថុសិល្?

27/08/2026
25/08/2026

សូមចូលរួមទាំងអស់គ្នា ដើម្បីថែរក្សា និងការពារបេតិកភណ្ឌជាតិ ដែលជាមរតកដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងជាអត្តសញ្ញាណជាតិ សម្រាប់កូនចៅគ្រប់ជំនាន់។
ពិព័រណ៍រូបថតមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទាបញ្ជូនត្រឡប់មកកម្ពុជាវិញ”
ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់
សូមគោរពអញ្ជើញសាធារណជនចូលរួមទស្សនាដោយសេរី។
https://www.facebook.com/profile.php?id=100064482410568
https://www.departmentofantiquities.info/
https://www.youtube.com/

25/08/2026

សូមគោរពអញ្ជើញសាធារណជន ចូលរួមទស្សនាពិព័រណ៍រូបថតមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទាបញ្ជូនត្រឡប់មកកម្ពុជាវិញ”
ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់
រៀប​ចំដោយ៖​ នាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់។
ដើម្បីស្វែងយល់ និងចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សមរតកដូនតាទាំងអស់គ្នា។

ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងក...
24/08/2026

ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា” នៅលើបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធ៍សាត់ បានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ឈឹម ស៊ីណា សមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរជាតិទាំង៣ លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តពោធិ៍សាត់ យុវជន ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ កងកម្លាំងទាំង៣ជុំវិញខេត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាយឫទ្ធិកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។

ការរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីគុណតម្លៃ ក្នុងការចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឆ្ពោះទៅសម្រេចបានស្របតាមគោលដៅ « កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ » ជាពិសេសជាងនេះឱ្យមហាជនបានស្គាល់ បាន យល់ពីសម្បត្តិបេតិកភណ្ឌមរតកដូនតាដែលបាត់បង់ បន្ទាប់ពីរាជរដ្ឋាភិបាលទាមទារបានត្រឡប់មកវិញ និងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យគាំទ្រ ការរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ខ្មែររបស់យើងផងដែរ។

លើសពីនេះទៅទៀត ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ក៏ជាការជួយបំផុសនិងដាស់អារម្មណ៍យុវជនដែលជាទំពាំងស្នងឫស្សីឱ្យបានឃើញបានយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស និង ភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ ទាំងនេះ គឺជាសកម្មភាពដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយបញ្ញាបការយល់ដឹង បណ្តុះមនសិការ ស្មារតីរបស់កូនខ្មែរគ្រប់រូបឱ្យចូលរួមថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវមរតកវប្បធម៌ ដែលជាអត្ត សញ្ញាណនិងជាដួងព្រលឹងរបស់ជាតិយើង៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានបុរាណវត្ថុ
គេហទំព័រនាយកដ្ឋានបុរាណវត្ថុ៖ https://www.departmentofantiquities.info/
YouTube: https://www.youtube.com/

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ក្រុមការងារនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយមន្ទីរវប្បធម៌និងវ...
23/08/2026

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
ក្រុមការងារនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានបញ្ចប់ការរៀបចំពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា” រួចរាល់ ដើម្បីត្រៀមសម្រាប់ពិធីសម្ពោធបើកជាផ្លូវការនៅថ្ងៃស្អែកនេះ។

សូមប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស សាធារណជនទាំងអស់ និមន្ត និងអញ្ជើញចូលទស្សនា ដោយសេរី នៅក្នុងបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ការរៀបចំពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍នេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មាន អំពី ព័ត៌មានវត្ថុសិល្បៈខ្មែរដែលបានទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ ព្រមទាំងវត្ថុបុរាណខ្មែរដែលបានបាត់ពីសារមន្ទីរខេត្ដបាត់ដំបង និងអភិរក្សដ្ឋានអង្គរ ដើម្បីបង្ហាញជូនដល់សាធារណជនបានទស្សនា និងស្វែងយល់អំពីមរតវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារមរតកដូនតាត្រឡប់មកកាន់មាតុភូមិវិញ។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានបុរាណវត្ថុ

គេហទំព័រនាយកដ្ឋានបុរាណវត្ថុ៖ https://www.departmentofantiquities.info/
YouTube: https://www.youtube.com/

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ក្រុមការងារនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយមន្ទីរវប្បធម៌និងវ...
22/08/2026

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦
ក្រុមការងារនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ដើម្បីចុះរៀបចំតម្លើងស្លាករូបថតពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា” នៅក្នុងបរិវេណសារមន្ទីរខេត្តពោធិ៍សាត់។
ការរៀបចំពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍នេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មាន អំពី ព័ត៌មានវត្ថុសិល្បៈខ្មែរដែលបានទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ ព្រមទាំងវត្ថុបុរាណខ្មែរដែលបានបាត់ពីសារមន្ទីរខេត្ដបាត់ដំបង និងអភិរក្សដ្ឋានអង្គរ ដើម្បីបង្ហាញជូនដល់សាធារណជនបានទស្សនា និងស្វែងយល់អំពីមរតវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារមរតកដូនតាត្រឡប់មកកាន់មាតុភូមិវិញ។
ការតាំងពិព័រណ៍ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានបុរាណវត្ថុ

The team from the Department of Antiquities, in cooperation with the Pursat Provincial Department of Culture and Fine Arts, is currently installing photo exhibition panels for the temporary exhibition entitled “Returning Our Ancestors’ Souls: The Loss and Repatriate Them to Cambodia” on the premises of the Pursat Provincial Museum.

Everyone is warmly invited to come and visit this public exhibition. The exhibition will be open to the public from 24 August to 12 September 2026.

គេហទំព័រនាយកដ្ឋានបុរាណវត្ថុ៖ https://www.departmentofantiquities.info/
YouTube: https://www.youtube.com/

21/08/2026

សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
នៅបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ នឹងមានរៀបចំពិធីបើកសម្ពោធពិព័រណ៍រូបថតមិនអចិន្ត្រៃយ៍ ស្តីពី “ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទាបញ្ជូនត្រឡប់មកកម្ពុជាវិញ”
រៀប​ចំដោយ៖​ នាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់។
ដូច្នេះសូមគោរពអញ្ជើញសាធារណជន ចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់ និងចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សមរតកដូនតាទាំងអស់គ្នា។
https://www.facebook.com/profile.php?id=100064482410568
https://www.departmentofantiquities.info/

Address

​Norodom Boulevard 227
Phnom Penh
12100

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបុរាណវត្ថុ Department of Antiquities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានបុរាណវត្ថុ Department of Antiquities:

Shortcuts

Share