06/09/2026
ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៨៤នេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាពិសេស យុវជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយ សម្តេច ដោយទឹកមុខរីករាយ។
ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាព ស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។
ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅ ផ្សាររាត្រីកាន់តែមានភាពរស់រវើក និងកក់ក្តៅ 💗💗💗
នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦
https://www.tiktok.com/?_r=1
#អរគុណសន្តិភាព និង #ការអភិវឌ្ឍ
#បរិស្ថានស្អាតផ្តើមចេញពីយើង #ផ្លូវថ្មើរជើង