មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, Government Organization, 69 Street 112, Sangkat Teuk La Ork I , Toul Kork district, Phnom Penh.

page មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងផ្តល់ជូនពត៌មានផ្សេងៗពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម (National Center for Peacekeeping Forces, Mine and ERW Clearance) NPMEC ពីការងារ និងសកម្មភាពការងារកងកម្លាំងមួកខៀវកម្ពុជា។

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ EORE នាយកដ្ឋានកាកសំណល់សង្រ្គាម គ្រឿងផ្ទុះ និងព័ត៍មាន នៃមជ្ឈមណ...
02/09/2026

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ EORE នាយកដ្ឋានកាកសំណល់សង្រ្គាម គ្រឿងផ្ទុះ និងព័ត៍មាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានធ្វើការចុះផ្សព្វផ្សាយអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅជំរុំជនភៀសសឹក ក្នុងភូមិតាកឹងបៃតង ស្ថិតនៅក្នុងឃុំស្ថិតក្នុងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ៕

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ EORE នាយកដ្ឋានកាកសំណល់សង្រ្គាម គ្រឿងផ្ទុះ និងព័ត៍មាន នៃមជ្ឈមណ...
02/09/2026

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ EORE នាយកដ្ឋានកាកសំណល់សង្រ្គាម គ្រឿងផ្ទុះ និងព័ត៍មាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានធ្វើការចុះផ្សព្វផ្សាយអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្ទឹងសែនមនោរម្យ (តាកឹង) ស្ថិតនៅក្នុងឃុំស្ថិតក្នុងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ៕

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប...
01/09/2026

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព...
01/09/2026

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកជំទាវ កុសល ម៉ាលីនដា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធាន អនុគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការៀបចំពិធីអបអរសាទរខួប២០ឆ្នាំ ការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (២០០៦-២០២៦) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាលប្រជុំតេជោសន្តិភាព អគារសិក្សាតេជោសន្តិភាព អគារស្នាក់នៅ ក្លោងទ្វារ របងបេតុង ផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហម នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកជំទាវ ...
31/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល​ វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព  ឯកឧត្តម...
31/08/2026

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ៕

សាធារណរដ្ឋ​ស៊ូដង់ខាងត្បូង÷ កងកម្លាំងមួកខៀវកម្ពុជានៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧៤​ បានចុះប្រតិបត្តិការសម្រួលចរាចរណ៍ ក្នុង...
30/08/2026

សាធារណរដ្ឋ​ស៊ូដង់ខាងត្បូង÷ កងកម្លាំងមួកខៀវកម្ពុជានៃកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧៤​ បានចុះប្រតិបត្តិការសម្រួលចរាចរណ៍ ក្នុងពិធីគោរព វិញ្ញាណខន្ធ កងកម្លាំងការពារនៃប្រទេស Ethiopia ចំនួន​៣រូប ដែលបានពលីក្នុងបុព្វហេតុ រក្សាសន្តិភាព ក្នុងបេសកកម្ម UNMISS កាលពីថ្ងៃ
ទី២៤ ខែសីហា ឆ្នាំ២០២៦។
ទន្ទឹមនឹងនោះ ​វរសេនីយឯក ចន្នី វង្សវណ្ណៈ​ មេបញ្ជាការ នៃកងរាជអាវុធហត្ថកម្ពុជា ក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណខន្ធកងកម្លាំងមួកខៀវ ដែលបានពលីខាងលើនេះផងដែរ៕

ខេត្តព្រះវិហារ៖ កាលពីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ EORE នាយកដ្ឋានកាកសំណល់សង្រ្គាម គ្រឿងផ្ទុះ និងព័ត៍មាន នៃមជ្ឈ...
30/08/2026

ខេត្តព្រះវិហារ៖ កាលពីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ EORE នាយកដ្ឋានកាកសំណល់សង្រ្គាម គ្រឿងផ្ទុះ និងព័ត៍មាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានធ្វើការចុះផ្សព្វផ្សាយអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាដំណាក់កន្ទួត ស្ថិតនៅក្នុងឃុំស្ថិតក្នុងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ៕

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦  លោកជំទាវ កុសល ម៉ាលីនដា អគ្គនាយករង តំណាង ឯ...
28/08/2026

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ កុសល ម៉ាលីនដា អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូសមាគមអង្គការសហប្រជាជាតិ រៀបចំដោយប្រទេសអាល្លឺម៉ង់ (UNA Germany) ដែលមានគោលបំណងសិក្សាស្វែងយល់បន្ថែមពីតួនាទីរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នាមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។
ទន្ទឹមនេះ​ លោកជំទាវក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រដល់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ​ ពិសេសការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ​ ក្នុងការបង្កេីនការចូលរួមរបស់កម្លាំងរក្សាសន្តិភាពជានារី៕

សាធារណរដ្ឋលីបង់៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦លោក​ វរសេនីយ៍ឯក​ ច័ន្ទ​ សុពណ៌រតន៍​ មេបញ្ជាការ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ​...
27/08/2026

សាធារណរដ្ឋលីបង់៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
លោក​ វរសេនីយ៍ឯក​ ច័ន្ទ​ សុពណ៌រតន៍​ មេបញ្ជាការ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ​ ៦៨៣​ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ច លោក វរសេនីយ៍ឯក​ Prasoon Singh មេបញ្ជាការ កងវរសេនាតូចឥណ្ឌា ក្នុងជំនួបនេះ លោកមេបញ្ជាការទាំងពីរបានចែករំលែកនូវបទពិសោធន៍, ផ្លាស់ប្ដូរទស្សនគ្នា ទៅវិញទៅមក, ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងទាំងពីរអោយកាន់តែជិតស្និត​ និងដេីម្បីស្វែងយល់បន្ថែម​ អំពីតួនាទី​ ភារកិច្ចរបស់កងវិស្វកម្មកម្ពុជានៅក្នុងតំបន់បេសកកម្ម UNIFIL នេះផងដែរ៕

Address

69 Street 112, Sangkat Teuk La Ork I , Toul Kork District
Phnom Penh

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព:

Shortcuts

Share