Huot Hak ហួត ហាក់

Huot Hak ហួត ហាក់ H.E Huot Hak Minister of Tourism

From 2001 to 2008, H.E Huot Hak was the Director of the Department of Administration and Personnel at the Ministry of National Assembly Senate Relations and Inspection. From 2008 to 2018, he was appointed Undersecretary of State at the Ministry of National Assembly Senate Relations and Inspection. From 2018 to 2023, H.E Huot Hak will be the Secretary of State of the Ministry of National Assembly-Senate Relations and Inspection. After the election of the 7th legislature of the National Assembly in 2023, H.E Huot Hak was appointed Minister of National Assembly Senate Relations and Inspection.

07/09/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍» នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។





07/09/2026

[English Below]
តើភាពយន្តអាចប្រែក្លាយកម្ពុជាឱ្យទៅជាទិសដៅទេសចរណ៍លំដាប់ពិភពលោកបានដោយរបៀបណា?

ទស្សនាបទសម្ភាសន៍រវាង អ្នកនាង ឈុន លីដា នៃ AMS និង លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការទាក់ទាញផលិតករអន្តរជាតិមកកាន់កម្ពុជា!

How Can Film Transform Cambodia into a World-Class Tourism Destination?

Watch an interview between Ms. Chhun Lida of AMS and Mr. Chhay Bora, President of the Cambodia Film Association, to discover strategies for attracting international filmmakers to Cambodia!

🎥- AMS Central





[English Below]សេវារថយន្តក្រុងសាធារណៈ​(Airport Express Bus) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោមករាជធានីភ្នំពេញជាជម្រើសធ...
07/09/2026

[English Below]
សេវារថយន្តក្រុងសាធារណៈ​(Airport Express Bus) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោមករាជធានីភ្នំពេញជាជម្រើសធ្វើដំណើរ បន្ថែមផ្តល់ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិប្រកបដោយសុវត្ថិភាព ផាសុកភាព និងតម្លៃសមរម្យ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើងប្រចាំកម្ពុជា សាកល្បងការធ្វើដំណើរតាមសេវារថយន្តក្រុងសាធារណៈ (Airport Express Bus) ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ដែលផ្តល់សេវាដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា សេវារថយន្តក្រុងប្រកបដោយផាសុកភាពនេះ មានតម្លៃធ្វើដំណើរត្រឹមតែ១.៥០០រៀល ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញពោលគឹរង្វង់មូលគួចកាណុងតែម្តង ដោយរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស។ សេវារថយន្តក្រុងនេះ ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥:៣០ ព្រឹក ដល់ម៉ោង ១០:៣០ យប់។

ការធ្វើដំណើរតាមរថយន្តនេះ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មិនត្រឹមតែសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ថែមទាំងអាចទស្សនាទេសភាពតាមដងផ្លូវ និងស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើដំណើរផងដែរ។

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

Public Airport Express Bus Service Connecting Techo International Airport to Phnom Penh Provides an Additional Travel Option for National and International Tourists and Passengers, Offering Safety, Comfort, and Affordability ...

Phnom Penh: His Excellency HUOT Hak, Minister of Tourism, invited His Excellency Dominic Williams, Ambassador Extraordinary and Plenipotentiary of the United Kingdom of Great Britain and Northern Ireland, to test the public Airport Express Bus service connecting Techo International Airport (KTI) to central Phnom Penh, operated by the Phnom Penh Autonomous Bus Transportation Authority.

Please be informed that this comfortable bus service costs only 1,500 Riels for a trip from Techo International Airport (KTI) directly to central Phnom Penh (Kouch Kanong Roundabout). The route runs along Samdech Techo Hun Sen Boulevard (60-meter road), passes through the Morodok Techo Flyover, and continues along Preah Monivong Boulevard. The bus service operates daily from 5:30 AM to 10:30 PM.

By traveling on this bus, tourists and passengers not only save on travel expenses and fuel costs, but can also enjoy the roadside views and observe the development and progress of Phnom Penh during their journey.

Phnom Penh, August 21, 2026





[English Below]ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ១៤ថ្ងៃទៀតប៉ុណ្ណោះ «...
06/09/2026

[English Below]
ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔

តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ១៤ថ្ងៃទៀតប៉ុណ្ណោះ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» នៅខេត្តសៀមរាប នឹងមកដល់ហើយ! ត្រៀមខ្លួនមកចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ 👏🏻🇰🇭✨

No plans for the end of September yet? 🤔

Come on! Don’t miss this special occasion! Only 14 days to go until the “Angkor Equinox Event” in Siem Reap. Get ready to join us from 21–23 September 2026! 👏🏻🇰🇭✨







06/09/2026

[English Below]
សកម្មភាពក្រៅឆាកនៃការផលិតវីដេអូផ្សព្វផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពព្រីនថីនប្រចាំកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

Behind-the-scenes moments from the filming of a promotional video at Techo International Airport (KTI), featuring H.E. HUOT Hak, Minister of Tourism, and H.E. Dominic Williams, British Ambassador to Cambodia, aimed at attracting international tourists to visit the Kingdom of Cambodia.

Phnom Penh, 21 August 2026.





[English Below]បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»ឯកឧត្តម ហួត ហាក់ សមាជិកគណវកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរ...
06/09/2026

[English Below]
បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»

ឯកឧត្តម ហួត ហាក់ សមាជិកគណវកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមមហាជន អញ្ជើញចូលរួមបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ«វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ» ក្រោមអធិបតីភាពភាពឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា។

វិមាន ៧មករា, ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

Lecture Series “Living Legacy: The Values of 7 January”

H.E. HUOT Hak, Member of the Central Committee and Deputy Secretary-General of the Mass Movement Committee, attended the lecture series entitled “Living Legacy: The Values of 7 January,” under the theme “An Open Forum on the Life Journey and First-Hand Experiences of H.E. Khieu Kanharith.” The event was presided over by H.E. Khieu Kanharith, Supreme Personal Adviser to His Majesty the King and Member of the Central Committee of the Cambodian People’s Party.

7 January Palace, 6 September 2026.


[English Below]មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ...
06/09/2026

[English Below]
មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនៃជំនួប លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានភារកិច្ចសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉ុតពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍ និងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត ព្រមទាំងសិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតភាពយន្តនៅកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមាននិទានកថា (Storytelling) អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា។

ទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

Watch Films, Discover Culture, Explore Cambodia: Ministry of Tourism Supports Film Production as a Means to Promote Film Tourism, Showcase Cambodia’s Potential, and Attract International Tourists

Phnom Penh: H.E. HUOT Hak, Minister of Tourism, granted an audience to Mr. Lao Sunly, Executive Producer of Bright Film Production, and his delegation, together with Canadian actor Dave Leduc, for a courtesy call and discussions, during which they presented their film production project entitled “Bokator: Guardian of Angkor” in the Kingdom of Cambodia.

During the meeting, the Executive Producer of Bright Film Production briefed H.E. the Minister on the project and sought his recommendations, support, and coordination to facilitate its smooth production and help promote Cambodian culture and tourism destinations to wider audiences.

In response, H.E. the Minister warmly welcomed and highly commended Bright Film Production for its decision to invest in Cambodia’s film industry. He expressed strong interest in the “Bokator: Guardian of Angkor” project, which has the potential to promote Cambodia’s arts, culture, national identity, and tourism destinations through film.

H.E. the Minister reaffirmed the Ministry of Tourism’s welcome and support for film production projects in Cambodia, noting that the Ministry stands ready to facilitate relevant matters within its roles and responsibilities. Regarding production procedures and content, the company is required to seek approval from the Ministry of Culture and Fine Arts and comply with all applicable regulations.

H.E. the Minister further emphasised that the Ministry of Tourism is placing high priority on promoting film tourism as a powerful tool for showcasing Cambodia in international markets. With the high approval of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, an Inter-Ministerial Working Group for the Coordination and Promotion of Film Tourism and Night-Time Temple Visits in Cambodia has been established, chaired by the Minister of Tourism.

The Working Group’s key responsibilities include developing strategic and action plans to support film tourism; identifying and preparing potential locations for producing films, tourism songs, and commercials; promoting development and investment in the film tourism industry; and exploring incentive mechanisms to encourage film production in Cambodia.

In this regard, H.E. the Minister encouraged Bright Film Production to produce films and storytelling videos featuring Cambodia’s temples, heritage, culture, natural beauty, and potential tourism destinations, thereby presenting the country’s authentic beauty and rich diversity to international audiences.

H.E. the Minister also invited Bright Film Production to collaborate in promoting the Ministry of Tourism’s major tourism campaigns and events, particularly the “Visit Cambodia in the Green Season” campaign; the promotion of soft power through film, gastronomy, and sports tourism; night-time temple visits; international concerts; and other national and international tourism events.

Ministry of Tourism, afternoon of 5 September 20266

[English Below]កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី២៤រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមា...
06/09/2026

[English Below]
កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី២៤

រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល។

វិមាន ៧មករា, ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

The 24th Meeting of the Standing Committee of the Central Youth Permanent Committee

Phnom Penh: H.E. HUOT Hak, Member of the Central Committee and Head of the Secretariat of the Party’s Central Youth, attended the 24th Meeting of the Standing Committee of the Central Youth Permanent Committee, chaired by H.E. Dr. CHRUN Theravat, Member of the Central Committee, Vice President of the Party’s Central Youth, and Chairman of the Standing Committee of the Central Youth Permanent Committee.

7 January Palace, 5 September 2026


[English Below]ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ «...
05/09/2026

[English Below]
ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔

តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» នៅខេត្តសៀមរាប នឹងមកដល់ហើយ! ត្រៀមខ្លួនមកចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ 👏🏻🇰🇭✨

No plans for the end of September yet? 🤔

Come on! Don’t miss this special occasion! Only 15 days to go until the “Angkor Equinox Event” in Siem Reap. Get ready to join us from 21–23 September 2026! 👏🏻🇰🇭✨







Address

Phnom Penh
12102

Alerts

Be the first to know and let us send you an email when Huot Hak ហួត ហាក់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Huot Hak ហួត ហាក់:

Shortcuts

Share