ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)

  • Home
  • Cambodia
  • Phnom Penh
  • ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)

ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers) We bring you the latest news and knowledge
(1)

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្ន...
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់...
04/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
========================================
នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមសំណើរបស់វិស័យឯកជន ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដោយបានស្នើសុំដំឡើងទម្ងន់ផ្ទុកអតិបរមាដល់ ៤៥តោន។ ក្នុងន័យនេះ ការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវរៀបចំឡើងនៅក្នុងក្របខណ្ឌនៃ
ការសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ខាងលើ ហើយក្នុងស្ថានភាពបច្ចុប្បន្ន គួរជៀសវាងការរៀបចំបន្ថែមនូវបទប្បញ្ញត្តិថ្មី ដែលអាចបង្កើតបញ្ហាថ្មីបន្ថែមនៅក្នុងការអនុវត្ត។ ទន្ទឹមនេះ ក្រៅពីជួយសម្រួលដល់ថ្លៃដឹកជញ្ជូនតាមសំណូមពររបស់វិស័យឯកជន ការធ្វើវិសោធនកម្មច្បាប់នេះក៏ត្រូវធានាឱ្យផ្លូវមានអាយុកាលកាន់តែវែង និងអាចប្រើប្រាស់បានយូរ សម្រាប់បម្រើផលប្រយោជន៍សាធារណៈផង និងអាចដោះស្រាយបញ្ហាដឹកជញ្ជូនលើសទម្ងន់ ប្រកបដោយប្រសិទ្ធភាពផង ព្រមទាំងកុំឱ្យបង្កើនបន្ទុកលើសេដ្ឋកិច្ច ថវិកាជាតិ និងអ្នកប្រើប្រាស់ផ្លូវ ពិសេសអ្នកដឹកជញ្ជូនផងដែរ។
បន្ទាប់ពីបានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិយ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ស្របតាមស្មារតីនៃការពិភាក្សា និងការសម្រេចរបស់អង្គប្រជុំ ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា
01/05/2026

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា

30/04/2026
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «វិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តា...
30/04/2026

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «វិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥» ===========================================
ខេត្តកំពត៖ នៅថ្ងៃពុធ និងព្រហស្បតិ៍ ១៣-១៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ និងទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Castle Bayview ខេត្តកំពត, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំវិបស្សនា ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ សំដៅបូកសរុបសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអាទិភាព សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្ដមជាសមាជិក គ.យ.ប., ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, អគ្គលេខាធិការដ្ឋាន គ.យ.ប. និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសំខាន់ៗ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា វិបស្សនារបស់យើងនាថ្ងៃនេះ គឺដើម្បីធ្វើការជជែកពិភាក្សា ដោយស្មោះត្រង់ ក្នុងន័យស្ថាបនា លើការវាស់វែងនិងការវាយតម្លៃរួមលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាដើម្បីប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធលើសេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា របាយការណ៍នេះឆ្លុះបញ្ចាំងនូវទិដ្ឋភាពរួមនៃលទ្ធផលជាក់ស្តែង ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាំងមូល ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថានភាពវិវត្តនៃប្រទេសជាតិគ្រប់វិស័យ ហានិភ័យ បញ្ហាប្រឈមធំៗ និងសេសសល់ ដែលត្រូវដោះស្រាយ ព្រមទាំងអនុសាសន៍តម្រង់ទិសសម្រាប់ជាប្រយោជន៍ដល់ការអនុវត្ត ទាំងចំពោះមុខ និងទាំងរយៈពេលមធ្យម ពិសេសនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។
ក្នុងបរិការណ៍សកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ព្រមទាំងមានភាពមិនប្រាកដប្រជា ដែលអាចជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ថា ទោះបីអត្រាសម្រេចបាន នៃសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួនក្នុងឆ្នាំ២០២៥ មានកម្រិតខ្ពស់ យើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានម៉ត់ចត់ ដើម្បីធានាថា ការវាស់វែងសមិទ្ធផលមានភាពត្រឹមត្រូវ តុល្យភាព និងឆ្លុះបញ្ចាំងតថភាពពិតនៃការវិវត្តសង្គម-សេដ្ឋកិច្ចនាពេលថ្មីៗនេះ។ បន្ថែមលើនេះ ជាមួយនឹងបុរេលក្ខខណ្ឌនៃកង្វះទិន្នន័យ ដែលបណ្ដាលឱ្យសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួន មិនទាន់ឯកភាព ឬមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ព្រមទាំងមិនអាចវាយតម្លៃនូវស្ថានភាពនៃវិស័យជាក់លាក់មួយចំនួន, យើងត្រូវចូលរួមជាមួយគ្នា ទាំងដៃគូអភិវឌ្ឍន៍ អ្នកអនុវត្តន៍ អ្នកជំនាញ និង ភាគីពាក់ព័ន្ធ ដើម្បីកែលម្អសេចក្ដីព្រាងរបាយការណ៍នេះ ឱ្យឆ្លើយតបនឹងភាពជាក់ស្តែង និងមានអត្ថប្រយោជន៍ដល់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលសម្រេចបានជាច្រើនលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមមាន៖ កំណើនសេដ្ឋកិច្ច សន្តិសុខនិងយុត្តិធម៌សង្គម ភាពក្រីក្រ គ្រោះមហន្តរាយ មុខងារសាធារណៈ ការអប់រំ សុខាភិបាល គាំពារសង្គម ការងារ ការវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម និងកសិកម្ម ជាដើម។ ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលក្រសួង ស្ថាប័នបានជួបប្រទះ ដូចជា កង្វះកិច្ចសហការរវាងគ្នានឹងគ្នា, កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេក ទេស។ល។ លទ្ធផលនៃកិច្ចការតាមដាននិងត្រួតពិនិត្យនេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ក៏ដូចជាគណនីភាពនៃក្រសួងស្ថាប័នក្នុងការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល។
បន្ថែមពីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលរារាំងដល់កំណើនសេដ្ឋកិច្ច ពោលគឺការអូសបន្លាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងជាពិសេស សង្គ្រាមនៅអ៊ីរ៉ង់ ដែលប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈ ជាដើម។ ការណ៍នេះ ទាមទារឱ្យមានការបន្តកសាងសមត្ថភាពផ្ទៃក្នុង ដាក់ចេញគោលនយោបាយសមស្រប និងពង្រឹងការអនុវត្តវិធានការគន្លឹះ ក្នុងន័យអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលមានភាពធន់នឹងសម្ពាធខាងក្រៅ និងទប់ទល់នឹងភាពមិនប្រាកដប្រជាទាំងក្នុងតំបន់ និងពិភពលោក។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ឯកឧត្ដមរដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានចូលរួមផ្តល់ជាអនុសាសន៍ និងបានផ្តល់ជាធាតុចូលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។
ជាចុងក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំ និងប្រមូលទិន្នន័យបន្ថែមដែលខ្វះចន្លោះ ក្នុងន័យគាំទ្រដល់ការតាមដានវឌ្ឍនភាពជាក់ស្ដែងនៃសូចនាករសមិទ្ធកម្មគន្លឹះនីមួយៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិស ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្...
24/04/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ
=====================================
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី២នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា ក្នុងគោលដៅពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងាររបស់ ក.ជ.ស. សំដៅឆ្លើយតបនឹងទិសដៅនៃការ កសាងនិងអភិវឌ្ឍមូលធនមនុស្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មី អំពីតួនាទីរបស់ក្រុមប្រឹក្សាជាតិ ក្នុងការពង្រឹងគុណភាពនៃការផ្ដល់ឋានៈសាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស និងការពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់លើគុណភាពនៃការប្រឡងជ្រើសរើសសាស្ត្រាចារ្យទាំង៣ឋានៈ រួមមានសាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ/សាស្រ្តាចារ្យមហាបរិញ្ញា ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ ប្រកបដោយលក្ខណៈវិនិច្ឆ័យច្បាស់លាស់។
កិច្ចប្រជុំលើកទី២ របស់ ក.ជ.ស. នេះ បានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ ក៏ដូចជាគោលការណ៍សំខាន់ៗនិងនីតិវិធីនៃការប្រគល់ឋានៈសាស្ត្រាចារ្យទាំងបីប្រភេទខាងលើ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារចំពោះមុខរបស់ ក.ជ.ស. ដូចជាការរៀបចំរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាននៃ ក.ជ.ស., ធនធានថវិកាសម្រាប់ដំណើរការ, ការបង្កើតគណៈកម្មការជំនាញតាមវិស័យ ដោយរៀបចំកំណត់ច្បាស់លាស់នូវលក្ខខណ្ឌយោង(Terms of Reference) សម្រាប់ការអនុវត្តការងាររបស់គណៈកម្មការជំនាញតាមវិស័យ និងការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យតាមវិស័យជាដើម។

23/04/2026
23/04/2026

អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
ឯកសារជា PDF: https://t.me/OCMDocs/7524

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ​​​ ព្រះករុណាព្រះបាទសម្ត...
18/04/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ​​​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី  ក្រាបបង្គំទូលថ្វាយព្រះពរ ...
18/04/2026

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សារលិខិតជូនពរឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រ...
13/04/2026

សារលិខិតជូនពរ
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

សារលិខិតជូនពរផ្ញើជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងឱកាសពិធីបុណ្យចូលឆ្ន...
13/04/2026

សារលិខិតជូនពរផ្ញើជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

Address

Friendship Building, 41 Russian Federation Boulevard (110)
Phnom Penh
12252

Alerts

Be the first to know and let us send you an email when ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share