គណបក្សប្រជាជនកម្ពុជា Cambodian People's Party

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សប្រជាជនកម្ពុជា Cambodian People's Party

គណបក្សប្រជាជនកម្ពុជា Cambodian People's Party គណបក្សប្រជាជនបង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីៗ ដើម្បីប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ==========...
07/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ
===========
ភ្នំពេញ (០៦ កញ្ញា ២០២៦) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដើរកម្សាន្តជាលក្ខណៈគ្រួសារនៅ «ផ្លូវថ្មើរជើងចតុមុខ» ដោយបានបង្កើតនូវបរិយាកាសយ៉ាងរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន។

ក្នុងដំណើរទស្សនាកម្សាន្តនេះ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចោមរោមទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសុំថតរូបអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាល។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងទស្សនាស្តង់ម្ហូបអាហារដ៏សម្បូរបែបនៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ។

06/09/2026

« វគ្គបណ្តុះបណ្តាល មិនមែនគ្រាន់តែជាការផ្តល់ចំណេះដឹងបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់យុវជន។ »
វិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា៖ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម យស ផានីត្តា សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលគរុនិស្សិត និងនិស្សិត ជាយុវជនគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស...
06/09/2026

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ
==========
នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ ដែលមានសមាសភាពថ្នាក់ដឹកនាំក្រុមការងារស្រុក ឃុំ គណបក្សស្រុក ចំនួន ១៨រូប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ក្រុមកាងារចុះមូលដ្ឋានស្រុក ឃុំ និងគណៈកម្មាធិការគណបក្សស្រុក ក្នុងការបម្រើប្រជាពលរដ្ឋ និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងនាពេលកន្លងមក។ ការលះបង់កម្លាំងកាយចិត្តរបស់មន្ត្រីមូលដ្ឋាន គឺជាគ្រឹះយ៉ាងរឹងមាំដែលធ្វើឱ្យគណបក្សទទួលបានការទុកចិត្ត និងការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសក្នុងការបោះឆ្នោតខាងមុខនេះ។

គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពក្រុមការងារចុះមូលដ្ឋានស្រុក និងតាមបណ្តាឃុំ និងភូមិ ដើម្បីក្តាប់ជាប់នូវសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា និងនីតិវិធីនៃការជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ។

មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្ត...
06/09/2026

មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា
==========
រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនៃជំនួប លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានភារកិច្ចសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉ុតពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍ និងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត ព្រមទាំងសិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតភាពយន្តនៅកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមាននិទានកថា (Storytelling) អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា។

ទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

អបអរសាទរពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់។ ===========នារសៀលថ...
06/09/2026

អបអរសាទរពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់។
===========
នារសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ ផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់ មកពីគណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ពិធីប្រកាសទទួលស្គាល់ និងនិងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិតប្រធាន អនុប្រធានគណៈប្រចាំការ ឯកឧត្តមតំណាងផ្នែកចំណុះ ឯកឧត្តមអនុប្រធានផ្នែក សមាជិកផ្នែកគ្រឹះស្ថានសិក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក...
06/09/2026

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាវាគ្មិនពិសេស ក្នុងបាឋកថាជាស៊េរី "កេរដំណែលរស់៖ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" នៅសាលប្រជុំ នៃវិមាន ៧ មករា។
============
ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះបញ្ចាំងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការចូលរួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។ ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា“ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំ វេទិកា បាឋកថាជាសេរ៊ី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និងមរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុងការបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឯកឧត្តម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់ ឃុំត្រពាំងធំខាងជើង ស្រុកត្រា...
06/09/2026

ឯកឧត្តម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់
===========
នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត តាកែវ ។

ពិធីនេះដែរ ក៏មានការអមដំណើរដោយ ឯកឧត្តម ទូច អូន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានឃុំត្រពាំងធំខាងជើង លោក ទេព វណ្ណហេង អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ព្រមទាំងមានការចូលរួមពីសំណាក់សហការី និងសមាជិក សមាជិកាក្រុមការងារគណបក្សឃុំ និងភូមិជាច្រើនរូបផងដែរ ។

អង្គប្រជុំបានផ្តោតលើការពិនិត្យ វាយតម្លៃលើសមិទ្ធផល និងលទ្ធផលការងារដែលក្រុមការងារសម្រេចបាននាខែសីហាកន្លងមក ព្រមទាំងផ្លាស់ប្តូរបទពិ សោធន៍ និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ។

ក្នុងនោះដែរ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យបន្តខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បើយកចិត្តរាស្ត្រ និងបង្កើនជំនឿទុកចិត្តមកលើការដឹក នាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំខែសីហា របស់គណបក្ស ប្រជា ជនកម្ពុជាខេត្តតាកែវ========...
06/09/2026

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំខែសីហា របស់គណបក្ស ប្រជា ជនកម្ពុជាខេត្តតាកែវ
============
តាកែវ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ១០០ ក្នុងខេត្តតាកែវ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់ក្រុមការងារក្រុង-ស្រុកទាំង ១០ ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តឱ្យបានសកម្ម និងពេញលេញនូវ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។ ហើយសមាជិក សមាជិកាគណបក្សនៅថ្នាក់ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាព ។

ឯកឧត្តមបណ្ឌិត បន្តថា មួយវិញទៀតត្រូវគ្រប់គ្រងបញ្ជីសមាជិកគណបក្សឱ្យបានច្បាស់លាស់ និងគ្រប់ ជ្រុងជ្រោយ ព្រមទាំងបន្តជំរុញ និងសម្របសម្រួលឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ត្រូវខិតខំកៀរគរសំឡេងគាំទ្រគណបក្សឱ្យបានផុសផុល ដើម្បីសម្រេចបានគោលដៅជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ។ បន្ថែមលើនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចុះផ្ទាល់ដល់មូលដ្ឋានដើម្បីជួយសម្រាល និងដោះស្រាយទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕

ឯកឧត្តម គង់ គឹមនី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សកម្ពុជាស្រុកកោះញែក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ...
05/09/2026

ឯកឧត្តម គង់ គឹមនី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សកម្ពុជាស្រុកកោះញែក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី
=================
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី អញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាកោះញែក។

ពិធីនេះ មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុក ព្រមទាំងសមាជិក សមាជិកា និងយុវជនបក្សស្រុកសរុប ៣០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនចំពោះអង្គពិធីទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងជាកម្លាំងដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់មន្ត្រីគណបក្សមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ដោយមិនមានការរើសអើង។ បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ត្រូវរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង និងបន្តចុះមូលដ្ឋានជួយដោះស្រាយបញ្ហាប្រឈម និងក្តល់ការលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សមាជិកបក្សទាំងអស់ ក្នុងការបន្តរួមគ្នាកសាង និងអភិវឌ្ឍស្រុកកោះញែក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការពង្រឹងសាមគ្គីភាព និងប្រសិទ្ធភាពការងារគណបក្សនៅមូលដ្ឋានខណ្ឌជ្រោយចង្វារ===============រាជធ...
05/09/2026

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញការពង្រឹងសាមគ្គីភាព និងប្រសិទ្ធភាពការងារគណបក្សនៅមូលដ្ឋានខណ្ឌជ្រោយចង្វារ
===============
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ ប្រចាំខែសីហា និងពិភាក្សាអំពីទិសដៅការងារបន្ត។

កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា ព្រមទាំងលើកទិសដៅការងារសម្រាប់ខែកញ្ញា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ និងណែនាំចំណុចគន្លឹះសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគណបក្សឱ្យកាន់តែរឹងមាំ មានសាមគ្គីភាព និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍បច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានណែនាំឱ្យសមាជិកគណបក្សដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធានាសិទ្ធិ និងកាតព្វកិច្ចពេញលេញក្នុងការចូលរួមការបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញការកសាង និងពង្រីកសមាជិកគណបក្សឱ្យបានកាន់តែច្រើន ស្របតាមការណែនាំរបស់គណបក្ស ព្រមទាំងយកចិត្តទុកដាក់លើការចូលរួមរបស់ស្ត្រី និងយុវជនក្នុងការងារគណបក្ស និងការបោះឆ្នោតនាពេលខាងមុខ។
ទន្ទឹមនោះ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីរួមគ្នាអនុវត្ត និងសម្រេចបានរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន។

ឯកឧត្តមក៏បានណែនាំឱ្យសមាជិកគណបក្សចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងព័ត៌មានផ្លូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងមិត្តភក្តិបរទេស ពាក់ព័ន្ធនឹងសភាពការណ៍ ឬព័ត៌មានស្តីពីការឈ្លានពានរបស់ភាគីថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីជៀសវាងការភាន់ច្រឡំដោយសារព័ត៌មានមិនពិត និងរួមគ្នារក្សាស្មារតីស្នេហាជាតិ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានឧបត្ថម្ភថវិកាប្រចាំខែជូនដល់គណបក្សសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ កងកម្លាំងនគរបាល និងប្រជាការពារ ដើម្បីរួមចំណែកគាំទ្រដល់ការបំពេញភារកិច្ច និងការអនុវត្តការងារនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

Address

Preah Norodom Boulevard
Phnom Penh
855

Alerts

Be the first to know and let us send you an email when គណបក្សប្រជាជនកម្ពុជា Cambodian People's Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share