Ministry of Women's Affairs of Cambodia

Ministry of Women's Affairs of Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ministry of Women's Affairs of Cambodia, Government Organization, Phnom Penh.
(1)

The Ministry of Women’s Affairs (MoWA) and the Cambodian National Council for Women (CNCW) are
the national machinery for the promotion of gender equality and women’s empowerment in
Cambodia. MoWA acts as a catalyst and advocate to encourage public institutions, civil society and
the private sector to integrate gender equality into their policies and programs, and as a coordinator
and facilitator for gender mainstreaming across government. It is responsible for monitoring and
evaluating policies and programs to assess their contribution to achieving the Government’s goals
in promoting gender equality and the empowerment of women.

លោកជំទាវ ជា ណាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងទទួលបន្ទុកផ្នែកសិទ្ធស្រ្តី នៃគណៈកម្មការអាស៊ានស្តីពីការលើក...
04/09/2026

លោកជំទាវ ជា ណាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងទទួលបន្ទុកផ្នែកសិទ្ធស្រ្តី នៃគណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងកុមារ (ACWC) បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យឡើងវិញច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ កាលពីថ្ងៃទី 0៣-0៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់&មូន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនិងធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីដោះស្រាយទម្រង់នៃអំពើជួញដូរមនុស្សដែលកំពុងលេចឡើងថ្មីៗ។

Her Excellency Chea Nalin, Undersecretary of State of the Ministry of Women's Affairs and Representative for Women's Rights to the ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC), participated as a speaker at the Consultative Workshop on the Review of the Law on Suppression of Human Trafficking and Sexual Exploitation, held from 3 to 4 September 2026 at Sun & Moon Hotel. The workshop was organized to review and amend the Law on Suppression of Human Trafficking and Sexual Exploitation to ensure that it effectively addresses emerging forms of human trafficking.

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេ...
04/09/2026

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូ ក្រសួងកិច្ចការនារី អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ស្រ្តីចំនួន ១០៥១ នាក់ ទទួលបានការគាំទ្រ ក្នុងកម្មវិធីបណ្តុះអាជីវកម្មផ្នែកសម្អាងកាយ សម្រាប់កម្មវិធីភាពជាដៃគូរវាងមជ្ឈមណ្ឌលអ...
03/09/2026

ស្រ្តីចំនួន ១០៥១ នាក់ ទទួលបានការគាំទ្រ ក្នុងកម្មវិធីបណ្តុះអាជីវកម្មផ្នែកសម្អាងកាយ សម្រាប់កម្មវិធីភាពជាដៃគូរវាងមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសហគ្រិនភាពស្រ្តី នៃក្រសួងកិច្ចការនារី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន ក្នុងឆ្នាំសិក្សា២០២៥-២០២៦
-------
ថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសហគ្រិនភាពស្រ្តីនៃក្រសួងកិច្ចការនារី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនគ្រូបណ្តុះបណ្តាល និងសិស្ស សរុបចំនួន ១០៥១ នាក់ ដែលបានបញ្ចប់កម្មវិធីបណ្តុះអាជីវកម្មផ្នែកសម្អាងកាយ ឆ្នាំ២០២៥-២០២៦។ កម្មវិធីបណ្តុះអាជីវកម្មនេះ ចាប់តាំងពីឆ្នាំ២០២៥ ដែលផ្តោតលើកម្មវិធីបណ្តុះបណ្តាល ជំនាញ និងការគាំទ្រប្រឹក្សាផ្នែកធ្វើអាជីវកម្មរយៈពេល៦ខែ ដោយមានគ្រូបណ្តុះបណ្តាលបច្ចេកទេស ប្រចាំតំបន់សរុប ៤៥ នាក់ នៅតាមរាជធានី-ខេត្ត ហើយបានបន្ថែម គ្រូស្ម័គ្រចិត្តចំនួន ៤ នាក់ បន្ថែមទៀត ក្នុងឆ្នាំ២០២៦។ គិតត្រឹមចាប់ពីឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦នេះ សិក្ខាកាមដែលបានបញ្ចប់ការសិក្សា និងបណ្តុះអាជីវកម្មសរុប ១០៥១នាក់ មកពីខេត្តកំពង់ស្ពឺ, ភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។ តាមការវាយតម្លៃបឋម ជាលទ្ធផល ប្រមាណ ៨០ភាគរយ នៃ សិក្ខាកាមទាំងអស់ មានមុខរបរច្បាស់លាស់ និងរកប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ។

កិច្ចប្រជុំរវាងអនុគណៈកម្មការទី៥ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងលោកអគ្គនាយកប្រតិបត្តិនៃធនាគារ BRED Bank Cambodia ដើ...
03/09/2026

កិច្ចប្រជុំរវាងអនុគណៈកម្មការទី៥ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងលោកអគ្គនាយកប្រតិបត្តិនៃធនាគារ BRED Bank Cambodia ដើម្បីពិភាក្សាអំពីការគាំទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី
-------
នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥៖ព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Nicolas HOLLANDERS អគ្គនាយកប្រតិបត្តិនៃធនាគារ BRED Bank Cambodia ព្រមទាំងសហការី នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEEDC) ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីការគាំទ្ររបស់ធនាគារ BRED Bank Cambodia ក្នុងការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី - Village de la Francophonie» ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញអំពីផែនការសកម្មភាព និងគម្រោងនៃការរៀបចំព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូនីនេះ ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តឱ្យមានកិច្ចសហការជិតស្និទ្ធរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យមានភាពអធិកអធម និងទទួលបានជោគជ័យតាមការគ្រោងទុក។ លោក Nicolas HOLLANDERS បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងបានប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងក្របខ័ណ្ឌសហគមន៍និយាយភាសាបារាំង។

Meeting between Sub-Committee 5 of the 20th Francophonie Summit and the Chief Executive Officer of BRED Bank Cambodia to Discuss Support for the Organization of the Village de la Francophonie Side Event
-------
On the afternoon of 2 September 2026, Her Excellency Dr. Ing Kantha Phavi, Minister of Women’s Affairs and Chair of Sub-Committee 5: Side Events of the 20th Francophonie Summit 2026, held a meeting with Mr. Nicolas HOLLANDERS, Chief Executive Officer of BRED Bank Cambodia, and his colleagues at the Women’s Economic and Entrepreneurial Development Centre (WEE-DC).
The meeting was convened to discuss BRED Bank Cambodia’s support for the organization of the “Village de la Francophonie” Side Event, scheduled to take place from 13 to 17 November 2026 at the Wat Botum Park in Phnom Penh.
During the meeting, H.E. Dr. Ing Kantha Phavi presented the action plan and proposed arrangements for the organization of the Village de la Francophonie Side Event. Her Excellency also emphasized the importance of close cooperation between the public and private sectors and encouraged strengthened partnerships with the private sector to ensure that the event is organized with due prominence and achieves the expected level of success.
Mr. Nicolas HOLLANDERS expressed strong interest in the initiative and affirmed his commitment to supporting the organization of the Village de la Francophonie Side Event, to the extent possible and within the capacity of BRED Bank Cambodia.
As a result of the discussions, both parties expressed their shared commitment to continuing cooperation and mutual support in contributing to the successful organization of this historic event. Their cooperation will help ensure that the event is conducted with distinction and success, while reflecting the spirit of solidarity, friendship, and strong cooperation within the Francophone community.

[English below]ក្រសួងកិច្ចការនារី បន្តដឹកនាំនិងសម្របសម្រួលក្នុងការជំរុញ «របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)...
02/09/2026

[English below]
ក្រសួងកិច្ចការនារី បន្តដឹកនាំនិងសម្របសម្រួលក្នុងការជំរុញ «របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)» ដល់ថ្នាក់ក្រោមជាតិ!...
កម្ពុជាមិនត្រឹមតែបានផ្តួចផ្តើមដឹកនាំក្នុងកម្រិតតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងពង្រឹងការអនុវត្តនៅថ្នាក់ជាតិយ៉ាងសកម្ម ដើម្បីឈានទៅសម្រេចបានការរៀបចំ «ផែនការសកម្មភាពជាតិស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (NAP-WPS)» ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ បរិយាបន្ន ប្រកបដោយចីរភាព និងសនិទ្ធពលសង្គម។

នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី ដោយមានកិច្ចសហការជាមួយ អង្គការមូលនិធិអាស៊ី (TAF) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្ដីពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ នៅថ្នាក់ក្រោមជាតិ» នៅទីរួមខេត្តស្ទឹងត្រែង។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ រុន សុវណ្ណទេវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី តំណាងគណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីថ្នាក់ក្រោមជាតិពីបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងគណៈ កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សរុបប្រមាណ ៤៨នាក់ (ស្រី ៣៤នាក់)។
គួរកត់សម្គាល់ថា សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដូចខាងក្រោម ៖

១.បង្កើនការយល់ដឹងពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) នៅថ្នាក់ក្រោមជាតិ។
២. លើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍផែនការសកម្មភាពជាតិ (NAP-WPS) នៅកម្ពុជា។
៣. ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីរបកគំហើញសំខាន់ៗដែលទទួលបានពីការវិភាគស្ថានភាព ស្ត្រី សន្តិភាព និងសន្តិសុខ នៅកម្ពុជា។


Ministry of Women's Affairs Continues to Lead and Coordinate in Promoting the "Women, Peace, and Security (WPS) Agenda" to the Sub-National Level!

Cambodia has not only initiated and led at the ASEAN regional level, but is also actively strengthening implementation at the national level to achieve the development of a comprehensive, inclusive, sustainable, and socially cohesion "National Action Plan on Women, Peace, and Security (NAP-WPS)."

On Wednesday, September 2, 2026, the Ministry of Women's Affairs, in collaboration with The Asia Foundation (TAF), organized a "Workshop on Dissemination and Raising Awareness on the Women, Peace, and Security Agenda at the Sub-National Level" in Stung Treng province.

This important workshop was held under the high presidency of Her Excellency Run Sovanntevy, Undersecretary of State of the Ministry of Women's Affairs, with the participation of leaders and officials from the Ministry of Women's Affairs, representatives of the Stung Treng Provincial Board of Governors, sub-national officials from relevant departments and units, and representative from Commune Committee for Women and Children, totalling approximately 48 participants (34 women).

Notably, the workshop had the following key objectives:
1. To increase awareness of the Women, Peace, and Security (WPS) agenda at the sub-national level.
2. To promote participation from relevant stakeholders in order to strengthen accountability and commitment toward the development of the National Action Plan on Women, Peace, and Security (NAP-WPS) in Cambodia.
3. To disseminate and raise awareness of key findings derived from the situational analysis on Women, Peace, and Security in Cambodia.

ពិធីជួបសំណេះសំណាលជាមួយវិស្វករ និងកម្មករកម្មការនីសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតក្រីក្រ «ប៊ុន រ៉ានី-ជឹង សុភាព» ក្...
02/09/2026

ពិធីជួបសំណេះសំណាលជាមួយវិស្វករ និងកម្មករកម្មការនីសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតក្រីក្រ «ប៊ុន រ៉ានី-ជឹង សុភាព» ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
…………………………..
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជួបសំណេះសំណាលជាមួយវិស្វករ និងកម្មករកម្មការនីសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតក្រីក្រ «ប៊ុន រ៉ានី-ជឹង សុភាព» ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីតាមបណ្តាខេត្តស្នាក់នៅ ដើម្បីមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់អគារអន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ សម្រេចបានលទ្ធផលប្រមាណ៧០% នៃគម្រោង ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។ លោកជំទាវកិត្តិបណ្ឌិត បានលើកឡើងថា គណៈកម្មាធិការ គ្រោងនឹងជ្រើសរើសនិស្សិតស្រីចំនួន១៥០-២០០នាក់ មុនពេលបើកបវេសនកាលរបស់មហាវិទ្យាល័យ ដែលជានិស្សិតជាស្ត្រី មកពីគ្រួសារខ្វះខាត ជនមានពិការភាព កូនកំព្រា គ្រួសារវីរៈកងកម្លាំងទាំងបីប្រភេទ កូនគ្រួសារជនភៀសសឹក ជនជាតិភាគតិច និងជនជាតិដើមភាគតិច ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនក្រុមវិស្វករ និងកម្មករការដ្ឋានទាំងអស់គ្នា។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា៖ អន្តេវាសិកដ្ឋានស្ត្រីដ៏ទំនើប និងមានសារៈសំខាន់នេះ នឹងក្លាយទៅជាកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ផ្តល់ផាសុកភាព ជូនដល់និស្សិតក្រីក្រ ដែលមកពីតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ។ អន្តេវាសិកដ្ឋាននេះមិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារស្ត្រី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លើយតបយ៉ាងប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺបញ្ចកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» និងស្នូលនៃមុំទី២ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រ កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី និងបើកទ្វារឱកាសមាសសម្រាប់ស្ត្រីក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។
ក្នុងថ្ងៃនេះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយ មកចែកជូនដល់អ្នកដែលបានចូលរួមចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល (ប្រាំម៉ឺនរៀល) អង្ករ ១០ គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ និងក្រមា ១ ៕

01/09/2026

ភាពអង់អាចរបស់ស្រ្តីក្នុងរបត់ឌីជីថល ជួបជាមួយស្រ្តីសិប្បករផលិតត្រីងៀត នៅខេត្តកំពង់ចាម

TOPFANS — វេទិកាបង្ហាញសមត្ថភាព និងក្តីស្រឡាញ់ចំពោះសិល្បៈខ្មែរ លើវិស័យភាពយន្ត🇰🇭លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ  តំណាងដ៏ខ...
01/09/2026

TOPFANS — វេទិកាបង្ហាញសមត្ថភាព និងក្តីស្រឡាញ់ចំពោះសិល្បៈខ្មែរ លើវិស័យភាពយន្ត🇰🇭

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងវគ្គផ្តាច់ព្រ័តនៃប្រកួតសម្តែងល្ខោន ភាពយន្តបុរាណ សម័យ និងការលើកទឹកចិត្ត ចំពោះប្អូនៗដែលបានបង្កើតកម្មវិធី TOPFANS បង្កើតឡើងដោយក្រុមហ៊ុន រតនៈអចលនៈទ្រព្យ ជាវេទិកាមួយផ្តល់ឱកាសដល់យុវជន យុវតី និងអ្នកមានទេពកោសល្យ បានបង្ហាញសមត្ថភាពនៅក្នុងវិស័យសិល្បៈ និងការសម្តែងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់
លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ឯកឧត្តមបណ្ឌិត សុខ ទូច ឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជន ទស្សនិកជន យ៉ាងច្រើនកុះករមកចូលរួមគាំទ្រលើកកម្ពស់វិស័យសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ ក្រោមការរៀបចំរបស់ លោក អុឹម ជីវ៉ា តារាសម្តែងដ៏មានប្រជាប្រិយភាព និងក្រុមការងារ។

កម្មវិធី TOPFANS ពិតជាមានគំនិតច្នៃប្រឌិត និងមានស្មារតីខ្ពស់ ក្នុងការបង្កើតវេទិកាសម្រាប់បណ្តុះបណ្តាល និងបង្ហាញសមត្ថភាពអ្នកមានទេពកោសល្យ ឱ្យអាចអភិវឌ្ឍខ្លួនក្លាយជាតារាសម្តែង និងសិល្បករដែលមានវិជ្ជាជីវៈ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការបើកឱកាសឱ្យប្អូនៗអាចសិក្សា និងបង្ហាញការសម្តែងបានច្រើនទម្រង់ ដូចជា៖

🎭 សិល្បៈបែបបុរាណ — រក្សា និងលើកតម្កើងអត្តសញ្ញាណ វប្បធម៌ និងមរតកសិល្បៈខ្មែរ។
🎬 សិល្បៈបែបសម័យ — បង្ហាញភាពច្នៃប្រឌិត និងបច្ចេកទេសសម្តែងក្នុងន័យអប់រំមនុស្សឲ្យរស់នៅ ប្រកបមុខរបរមានសីលធម៌ សុជីវធម៌ ដែលសមស្របនឹងសង្គមបច្ចុប្បន្ន។
✨ សិល្បៈបែបសហសម័យ — ផ្សារភ្ជាប់រវាងប្រពៃណី និងភាពទំនើប ដើម្បីបង្កើតស្នាដៃថ្មីៗដែលអាចទាក់ទាញទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ។

ការចូលរួមរបស់លោកជំទាវ ញ៉ែម មរកត តំណាងក្រសួងកិច្ចការនារី មិនត្រឹមតែជាការចូលរួមក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែជាសារដ៏មានអត្ថន័យក្នុងការបង្ហាញថា យុវជន យុវតី សិល្បៈ និងវប្បធម៌ខ្មែរ គួរត្រូវបានគាំទ្រ និងលើកទឹកចិត្តឱ្យមានឱកាសសម្រេចក្តីស្រម៉ៃ និងឈានទៅចូលរួមសម្តែងក្នុងប្រទេស និងទៅកាន់ឆាកអន្តរជាតិ។

🇰🇭 ពីទេពកោសល្យខ្មែរ ទៅកាន់ឆាកពិភពលោក 🌎

🇰🇭✨ លោកជំទាវ ញ៉ែម មរកត ផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់យុវជនក្នុងកម្មវិធី The Model Siem Reap 2 ✨🇰🇭📅 ថ្ងៃទី២៨ ខែសីហា ឆ្ន...
31/08/2026

🇰🇭✨ លោកជំទាវ ញ៉ែម មរកត ផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់យុវជនក្នុងកម្មវិធី The Model Siem Reap 2 ✨🇰🇭

📅 ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងកក់ក្តៅចំពោះប្អូនៗយុវជន ដែលបានផ្តួចផ្តើម និងបង្កើតកម្មវិធី The Model Siem Reap 2 ដែលជាវេទិកាមួយមានសារៈសំខាន់សម្រាប់លើកកម្ពស់ស្នាដៃ សមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនកម្ពុជា។

កម្មវិធីនេះបានបង្ហាញឱ្យឃើញពីភាពឆ្លាតវៃ ស្មារតីខ្ពស់ ក្លាហាន និងទេពកោសល្យរបស់យុវជនក្នុងការឆ្លើយនូវសំណួរពាក់ព័ន្ធនឹងការអប់រំ បញ្រ្ជាបយេនឌ័រ អភិវឌ្ឍន៍វិស័យម៉ូដែល សម្លៀកបំពាក់សិល្បៈ វប្បធម៌ ម៉ូដរបស់កម្ពុជា និងផ្សព្វផ្សាយវិស័យទេសចរណ៍ បរិស្ថានធម្មជាតិ។

កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ បង្ហាញពីភាពច្នៃប្រឌិតតាមរយៈរចនាបថបែបបុរាណ បែបសម័យទំនើប និងបែបសហសម័យ ដែលអាចផ្សារភ្ជាប់អត្តសញ្ញាណ និងមរតកវប្បធម៌ខ្មែរ ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជាទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យម្ចាស់កម្មវិធី ក្រុមការងារ ប្អូនៗយុវជន យុវតី បន្តខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាព និងរក្សានូវអត្តសញ្ញាណខ្មែរ ព្រមទាំងប្រើប្រាស់ទេពកោសល្យ និងភាពច្នៃប្រឌិតរបស់ខ្លួនឱ្យកាន់តែមានប្រយោជន៍ ដើម្បីចូលរួមលើកស្ទួយកិត្យានុភាព និងវប្បធម៌កម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ 🌏🇰🇭

The Model Siem Reap 2 មិនត្រឹមតែជាវេទិកាបង្ហាញម៉ូដែល និងសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដែលអាចជួយឱ្យយុវជន បង្ហាញទេពកោសល្យ បង្កើតគំនិតថ្មី និងផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ ផលិតផលខ្មែរ ទៅកាន់ពិភពលោក រួមជាមួយការលើកកំពស់សីលធម៌ តម្លៃរបស់ស្រ្តីខ្មែរ៕

🌟 យុវជនមានសមត្ថភាព — វប្បធម៌មានតម្លៃ — កម្ពុជាមានអត្តសញ្ញាណ 🇰🇭

វេទិកា “ការយល់ដឹងមុនថ្នាក់ឧត្តមសិក្សា និងការផ្តល់អាហារូបករណ៍ឌីជីថលព្រឹទ្ធសភាដល់យុវជនខណ្ឌកំបូល”--------------------------...
30/08/2026

វេទិកា “ការយល់ដឹងមុនថ្នាក់ឧត្តមសិក្សា និងការផ្តល់អាហារូបករណ៍ឌីជីថលព្រឹទ្ធសភាដល់យុវជនខណ្ឌកំបូល”
--------------------------------------------------
ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
លោកជំទាវ គឹម សុីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌកំបូល ថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌកំបូល វាគ្មិនកិត្តិយស ព្រមទាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមានអ្នកចូលរួមសរុបប្រមាណ ៣៥០នាក់។
កម្មវិធីនេះ បានផ្តល់ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ឱកាសសិក្សា ការតម្រង់ទិស ពិសេសស្វែងយល់ពីការសិក្សាតាមបែបសម័យបច្ចេកវិទ្យាឌីជីថលដល់យុវជនដែលជាមូលធនមនុស្សដែលរាជរដ្ឋាភិបាលត្រូវការ ជាពិសេសជាប្រយោជន៍សម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ នេះ នៅក្នុងមូលដ្ឋានខណ្ឌកំបូល។ វេទិកាព្រឹកនេះ ប្រព្រឹត្តិទៅក្នុងគោលបំណង៖ ១. ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់យុវជនខណ្ឌកំបូល ក្នុងការត្រៀមរៀននៅថ្នាក់ឧត្តមសិក្សាពីសំណាក់វាគ្មិនកិត្តិយស ២. ទទួលបានព័ត៌មាន និងឱកាសសម្រាប់អាហារូបករណ៍ កម្រិតបរិញ្ញាបត្រ បរិញ្ញបត្ររង ពីវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ៣. កសាងមូលធនមនុស្ស ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ៤. ជំរុញ និងលើកទឹកចិត្តយុវជន មុនប្រកាសលទ្ធផលទុតិយភូមិឆ្នាំសិក្សា ២០២៦ ៥. ផ្តល់នូវព័ត៌មានផ្សេងៗទាក់ទងនឹងការត្រៀមរកការងារធ្វើ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Ministry of Women's Affairs of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Women's Affairs of Cambodia:

Shortcuts

Share