Ros Vanna

Ros Vanna For the social assistances of the in need people at the countryside.

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជំនួបសម្ដែងការគួរ...
30/05/2026

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជំនួបសម្ដែងការគួរសមជាមួយនិងអង្គការ Global Green Growth Institute (GGGI) នៅសាលប្រជុំទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចជំនួបនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនិងក្រុមការងារអង្គការ Global Green Growth Institute (GGGI)ផងដែរ។

គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីណែនាំខ្លួន លោកស្រី Nathalie Andre, Country representative in Cambodia ជាផ្លូវការ និងពិភាក្សាអំពីការចូលរួមក្នុងកម្មវិធីនានាដែលកំពុងដំណើរការរបស់ GGGI ក៏ដូចជាស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កំណើនបៃតងនៅក្នុងប្រទេសកម្ពុជានាពេលអនាគតផងដែរ។

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសា...
27/05/2026

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងក្របខ័ណ្ឌច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសលើ សេចក្តីព្រាងអនុក្រឹត្យ ស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឫអាជ្ញាបណ្ណប្រកបអាជីវកម្មប្រព័ន្ធទឹកកខ្វក់ ក្រោមអធិបតីភាព ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងជាប្រធានក្រុមទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅអគារភាតរភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងក្របខ័ណ្ឌច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាក្រសួងសាមីដែលជាម្ចាស់ឯកសារ និងជាម្ចាស់សំណើ, ឯកឧត្តម-លោកជំទាវ លោក លោកស្រី ក្រុមការងារក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី សរុបសមាសភាពចូលរួមកិច្ចប្រជុំចំនួន ៥០រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា ក្នុងកម្រឹតជំនាញបច្ចេកទេស ពាក់ព័ន្ធនឹងខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យ ស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឫអាជ្ញាបណ្ណប្រកបអាជីវកម្មប្រព័ន្ធទឹកកខ្វក់ ។

យោងតាមស្មារតីអង្គប្រជុំ ក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត​ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំសេចក្ដីព្រៀងអនុក្រឹតស្ដីពីការបែងចែកតួនាទីភារកិច្ចសម្ថកិច្ចអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ អោយសមស្របតាមមាត្រា៤ នៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ និងធ្វើការត្រួតពិនិត្យ លើខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យ ស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឫអាជ្ញាបណ្ណប្រកបអាជីវកម្មប្រព័ន្ធទឹកកខ្វក់ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីស្នើរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យ និងផ្ដល់យោបល់ នៅពេលខាងមុខបន្តទៀត។

ព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភា...
17/05/2026

ព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារនៅសាលប្រជុំ ទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ៖ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងតំណាងមន្ទីរខេត្តពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំកសាងផែនការសកម្មភាព សម្រាប់ការងារប្រតិបត្តិការ និងការថែទាំ (O & M) ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។

ព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៦ឯកឧត្តម រស់ វណ្ណា ទិប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្...
16/05/2026

ព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៦ឯកឧត្តម រស់ វណ្ណា ទិប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកអង្គស្នួល ខេត្តកណ្តាល បានអញ្ជើញចូលរួមអមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកអង្គស្នួល រួមនិងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមាននិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោកអភិបាល អភិបាលរង និងមន្ត្រីស្រុក ដើម្បីអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅសាលាបឋមសិក្សារំចេកនិងសាលាមង្គលបុរី សាលាមតេ្តយ្យសហគមន៍ អង្គថ្មរួមទាំងក្នុងភូមិត្រពាំងទួល ភូមិព្រៃផ្ចឹកទី២ ស្ថិតនៅឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

ព្រឹកថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្...
09/05/2026

ព្រឹកថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យការងារនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងដំណើរបំពេញបេសកកម្មនេះក៏មានការអញ្ជើញចូលរួមពី ៖
ប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីជំនាញ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS តំណាងEDCF និងមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ។

គោលបំណងនៃដំណើរបេសកកម្មនេះគឺ ដើម្បីចុះត្រួតពិនិត្យការងារតាមការដ្ឋាន និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែមេសា នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។

ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងការពន្លឿនការផ្...
08/05/2026

ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសSAMAN នៅសាលប្រជុំទីស្តីការក្រសួង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិក សមាជិកាគម្រោង តំណាងមន្ទីរសាធារណការខេត្តគោលដៅទាំង៣ (ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្តាល) និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីចូលរួមពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ Inception Report នៃគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក(WB) ដែលរបាយការណ៍នេះរៀបចំដោយតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស SAMAN។

ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត...
04/05/2026

ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមទស្សនកិច្ចក្នុងពិធីខួបទី៣០ឆ្នាំ នៃក្រុមហ៊ុន LINGZHI EQUIPMENT ក្នុងទីក្រុងYixin ខេត្ត Jiangsu ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (NC-ESCAP), ឯកឧត្តមអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងឯកឧត្តមប្រតិភូតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។

គោលបំណងនៃការទស្សនកិច្ចនេះ គឺដើម្បីចូលរួមអបអរសាទរពិធីខួបទី៣០ឆ្នាំ នៃក្រុមហ៊ុន LINGZHI EQUIPMENT និង
ស្វែងយល់អំពីឧបករណ៍សម្ភារៈ សម្រាប់ប្រើប្រាស់ក្នុងវិស័យទឹកស្អាតនិងទឹកកខ្វក់ និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនផងដែរ។

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងនូវ...
27/04/2026

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិកនៅប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានៅសណ្ឋាគារអ៊ែមប៊ឺ អង្គរវីឡា&ស៉្បា ក្រុងសៀមរាប ខេត្តសៀមរាប។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី ៖
លោកប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តគោលដៅទាំងបី គឺ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល រួមទាំងសមាជិក សមាជិកាគម្រោងផងដែរ។

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីការណែនាំអំពីក្របខ័ណ្ឌ​​ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសង្គម និងសមភាពយេនឌ័រ។

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើសេ...
23/04/2026

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទនិងនីតិវិធីនៃការរៀបចំបញ្ចូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមអនុរដ្ឋលេខាធិការ លោក - លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាននីតិកម្ម និងក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងក្របខ័ណ្ឌច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាលើខ្លឹមសារ សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទនិងនីតិវិធីនៃការរៀបចំបញ្ចូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត។
គួរបញ្ជាក់ផងដែរថាឯកឧត្តមតំណាងក្រសួងទាំងពីរ បានយល់ស្របទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងនេះចប់ជាស្ថាពរ និងស្នើក្រុមការងាររៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងនេះដើម្បីដាក់ជូនថ្នាក់ដឹកក្រសួងទាំងពីរពិនិត្យ និងចុះហត្ថលេខា។

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាម...
22/04/2026

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ K-OPT របស់វិទ្យាស្ថាន AgroParisTech ដែលដឹកនាំដោយលោក Jean Antoine FABY
(Director of the AgroParisTech)។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ៖
លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីទទួលស្វាគមន៍ក្រុមសិក្ខាកាមនៃកម្មវិធីអនុបណ្ឌិតប្រតិបត្តិលើកទី10 "ទឹកសម្រាប់ទាំងអស់គ្នា" ដែលសិក្ខាកាមទាំងអស់បានអញ្ជើញមកពី២៤ប្រទេស(Africa, Asia and Eurasia) ក្នុងនោះក៏មានសិក្ខាកាមដែលមកពីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ។

Address

St, 374
Phnom Penh

Alerts

Be the first to know and let us send you an email when Ros Vanna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ros Vanna:

Share