06/09/2026
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ជ្រាបថា ការប្រឡងប្រជែងនឹងចាប់ផ្តើមនាវេលាម៉ោង ១៣:០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/7K4XoWDsbzoHQtm26?g_st=atm
✅ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង (ម៉ោង ១២:០០នាទី)។ សូមបេក្ខជនទាំងអស់ អានសេចក្តីជូនដំណឹងដោយយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រឡងប្រជែង។
ដើម្បីទទួលបានព័ត៌មានអំពីបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ និងព័ត៌មានផ្សេងៗ សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.New