សមាគមសាលាត្រាជូ Sala Traju Association

សមាគមសាលាត្រាជូ Sala Traju Association Education is the basic of the country. Also, law, a type of education, is a super-structure of country.

Sala Traju is a neutral association, regardless of whether or not all forms of discrimination, which is established for the following objectives:
-Mobilize national or international jurists, which has the capacity and desire to develop or cooperate for the development of law sector in Cambodia;
-Promote legal research and related sector to be an accurate scientific features; and
-Train and disseminate extensively legal knowledge for the basics of building the rule of law in Cambodia. Please note that the views expressed on this site are those of individuals' and do not represent the views of the Association
Any inappropriate or irrelevant content will be removed.

ក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីព...
05/09/2026

ក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីពី «របៀបតាក់តែងអត្ថបទ» ជូនដល់កម្មសិក្សាការីជំនាន់ទី២៩ និងអ្នកហាត់ការរដ្ឋបាល ដែលធ្វើឡើងដោយលោក ដូលីន ផានីរាជ ប្រធានលេខាធិការដ្ឋានព្រឹត្តិបត្រច្បាប់ នៅទីស្នាក់ការការិយាល័យសមាគម (ជាន់ទី១១ អគារ PPIU)។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីនិងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។

👉🏻 សហការរៀបចំបណ្ដុះបណ្ដាលដោយ : ត្រាជូត្រេននីង https://t.me/trajutraining

👉 កម្មវិធីកម្មសិក្សារបស់សាលាត្រាជូ តំណ ៖ https://traju.org/km/content/កម្មសិក្សា/

👉 អំពីកម្មវិធីកម្មសិក្សា : https://traju.org/km/content/internship

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «ព្រះរាជប្រកាសស្តីអំពី ដំណើរស្ដេចរៀបព្រះរាជដំណើរទៅក្រុងប៉ារីស និងសេចក្ដីត្រាស់បង...
29/08/2026

សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «ព្រះរាជប្រកាសស្តីអំពី ដំណើរស្ដេចរៀបព្រះរាជដំណើរទៅក្រុងប៉ារីស និងសេចក្ដីត្រាស់បង្គាប់ឱ្យខ្ញុំរាជការតាមហែព្រះរាជដំណើរទៅក្រុងប៉ារីស» ជាភាសាបារាំង និងភាសាខ្មែរ ដែលបានប្រមូល រៀបចំ និងចងក្រង នៅក្នុងព្រះរាជប្រកាសអក្សរខ្មែរ និងអក្សរបារាំង ឆ្នាំ១៩០៥ ដល់ ១៩០៧ ដោយបណ្ណសារដ្ឋានជាតិនៃកម្ពុជា។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ព្រមទាំងចូលរួមជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរដែលទទួលឥទ្ធិពលពីបារាំង។

យោងតាមព្រះរាជប្រកាសលេខ១១ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩០៦ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ​ ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ពីដំណើរស្ដេចរៀបព្រះរាជដំណើរទៅក្រុងប៉ារីស ព្រមទាំងបានត្រាស់បង្គាប់ឱ្យខ្ញុំរាជការតាមហែព្រះរាជដំណើរនេះ ដូចសេចក្ដីបានកំណត់តាមព្រះរាជប្រកាសលេខ១២ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩០៦។ យោងតាមព្រះរាជប្រកាសខាងលើនេះ ព្រះរាជដំណើរស្ដេចយាងទៅក្រុងបារាំងសែស ព្រះប្រារព្ធធ្វើឡើងដើម្បីជាការថ្លែងព្រះអំណរគុណចំពោះបារាំង ដែលមានចិត្តសប្បុរសទំនុកបម្រុងនគរខ្មែរអស់រយៈពេលជិត ៤៥ឆ្នាំ។

👉 តំណក្នុងវេបសាយ :​ https://traju.org/km/la-francophonie/%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%87%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%b6%e1%9e%9f%e1%9e%9f%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%a2%e1%9f%86%e1%9e%96%e1%9e%b8-%e1%9e%8a/
:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

ក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីព...
28/08/2026

ក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីពី «គោលការណ៍ណែនាំរួមស្ដីពីរបៀបក្នុងការធ្វើ Online Lexicon និង Annotation» ជូនដល់កម្មសិក្សាការីជំនាន់ទី២៩ និងអ្នកហាត់ការរដ្ឋបាល ដែលធ្វើឡើងដោយលោក ខៀវ ដារ៉ា សមាជិកគណៈកម្មការប្រតិបត្តិ នៅទីស្នាក់ការការិយាល័យសមាគម (ជាន់ទី១១ អគារ PPIU)។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីនិងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។

👉🏻 សហការរៀបចំបណ្ដុះបណ្ដាលដោយ : ត្រាជូត្រេននីង https://t.me/trajutraining

👉 កម្មវិធីកម្មសិក្សារបស់សាលាត្រាជូ តំណ ៖ https://traju.org/km/content/កម្មសិក្សា/

👉 អំពីកម្មវិធីកម្មសិក្សា : https://traju.org/km/content/internship

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានដឹកនាំ សមាជិក សមាជិកាសមាគមសាលាត្រាជូអញ្...
27/08/2026

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានដឹកនាំ សមាជិក សមាជិកាសមាគមសាលាត្រាជូអញ្ជើញទៅចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធឧបាសិកា ឈុន នឺ ត្រូវជាម្ដាយបង្កើតរបស់ លោក យូ សុបិន្ត ប្រធានលេខាធិការដ្ឋានសមាគមសាលាត្រាជូ។

យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកានៃសមាគមសាលាត្រាជូ សូមចូលរួមសម្តែងនូវការសោកស្តាយជាទីបំផុត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ លោក យូ សុបិន្ត និងក្រុមគ្រួសារ ដែលបានបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:២០ នាទីព្រឹក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកានៃសមាគមសាលាត្រាជូ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឧបាសិកា ឈុន នឺ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

លិខិតថ្លែងអំណរគុណរបស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ និងជានាយកខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹ...
25/08/2026

លិខិតថ្លែងអំណរគុណរបស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ និងជានាយកខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា
——————————————
សមាគមសាលាត្រាជូ មានកិត្តិយសប្រកបដោយសេចក្តីសោមនស្សរីករាយដែលបានទទួលលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ និងជានាយកខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ជូនចំពោះ ឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ សម្រាប់អំណោយជាសៀវភៅព្រឹត្តិបត្រច្បាប់លេខ៨ (លេខពិសេស) «សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវីរៈយុទ្ធជនកម្ពុជាដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ» ដើម្បីជាសក្ខីកម្មនៃការចូលរួមចំណែកនៃការលើកកម្ពស់វិស័យស្រាវជ្រាវច្បាប់នៅកម្ពុជា។

====================
👉 ភាសាខ្មែរ : https://publication.traju.org

👉 អង់គ្លេស : https://en-publication.traju.org
====================

::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

នៅក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្ត...
25/08/2026

នៅក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីពី «វិធីសាស្រ្ដស្រាវជ្រាវ» ជូនដល់កម្មសិក្សាការីជំនាន់ទី២៩ និងអ្នកហាត់ការរដ្ឋបាល ដែលធ្វើឡើងដោយ ឯកឧត្តម ទេព វិភូ អនុប្រធាននាយកដ្ឋានកម្មវិធីសមាគមសាលាត្រាជូ, គ្រូបង្រៀនច្បាប់ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ នៅទីស្នាក់ការការិយាល័យសមាគម (ជាន់ទី១១ អគារ PPIU)។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីនិងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។

👉🏻 សហការរៀបចំបណ្ដុះបណ្ដាលដោយ : ត្រាជូត្រេននីង https://t.me/trajutraining

👉 កម្មវិធីកម្មសិក្សារបស់សាលាត្រាជូ តំណ ៖ https://traju.org/km/content/កម្មសិក្សា/

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

25/08/2026

មជ្ឈមណ្ឌលត្រាជូត្រេននីង គ្រោងនឹងរៀបចំសិក្ខាសាលាលើប្រធានបទស្ដីពី «នីតិវិធីនៃការជម្រះក្តីលើកទី១» នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ១ និង០០ រសៀល» នៅមជ្ឈមណ្ឌលត្រាជូត្រេននីង អាគារ PPIU ជាន់ទី១១ ។

វាគ្មិនកិត្តិយសគឺ លោកចៅក្រម រស់ ផុនចាន់និមល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រនៅឆ្នាំ២០១៣ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជន នៅឆ្នាំ២០១៦ នៅសាលកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។បច្ចុប្បន្នលោកជាមន្ត្រីរាជការ ដោយមានបទពិសោធន៍បម្រើការងារក្នុងវិស័យច្បាប់រយៈពេល ៨ឆ្នាំ។
———————————————

👉 ចុះឈ្មោះឥឡូវនេះ ចំនួនមានកំណត់ ៖ https://docs.google.com/forms/d/e/1FAIpQLSdLvEG1V6Q-U8dSi0Lc0xXMcOHmrVxZlCyrixmuZl6XGVQC7A/viewform?usp=publish-editor
———————————————

✍️ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមសូមទំនាក់ទំនង
- 0887187456 (Telegrame)
-010338570 (Smart)
- 086973456 (smart)
- 0978469589 (Metfone)

👉 ភ្ជាប់ទំនាក់ទំនងជាមួយយើង Telegram ::: Tik Tok ::: Website

នៅក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្ត...
24/08/2026

នៅក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីពី «រចនាសម្ព័ន្ធ និងរបៀបរបបការងាររដ្ឋបាលរបស់សមាគមសាលាត្រាជូ» ជូនដល់កម្មសិក្សាការីជំនាន់ទី២៩ និងអ្នកហាត់ការរដ្ឋបាល ដែលធ្វើឡើងដោយលោក យ៉ាន សុភ័ណ្ឌ អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានការិយាល័យរដ្ឋបាលនៃសមាគមសាលាត្រាជូ នៅទីស្នាក់ការការិយាល័យសមាគម (ជាន់ទី១១ អគារ PPIU) ។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីនិងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។

👉🏻 សហការរៀបចំបណ្ដុះបណ្ដាលដោយ : ត្រាជូត្រេននីង https://t.me/trajutraining

👉 កម្មវិធីកម្មសិក្សារបស់សាលាត្រាជូ តំណ ៖ https://traju.org/km/content/កម្មសិក្សា/

👉 អំពីកម្មវិធីកម្មសិក្សា : https://traju.org/km/content/internship/

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «ព្រះរាជក្រមលេខ ៦៧០ ន.ស. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១ ប្រកាសឱ្យប្រើច្បាប់ស្តីព...
23/08/2026

សមាគមសាលាត្រាជូ​ មានកិត្តិយសសូមនាំមកនូវ «ព្រះរាជក្រមលេខ ៦៧០ ន.ស. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១ ប្រកាសឱ្យប្រើច្បាប់ស្តីពីរបបគ្រប់គ្រងសារព័ត៌មាននៅប្រទេសខ្មែរ» ជាភាសាខ្មែរ ដែលត្រូវបានរៀបចំ ចងក្រង និងបោះផ្សាយនៅក្នុងសៀវភៅប្រជុំអត្ថបទតុលាការ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ព្រមទាំងចូលរួមជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីមរតកបណ្ណសារជាតិគតិយុត្តខ្មែរដែលទទួលឥទ្ធិពលពីបារាំង។

ច្បាប់ស្តីពីរបបគ្រប់គ្រងសារព័ត៌មាននៅប្រទេសខ្មែរ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៦៧០ ន.ស. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១។ ច្បាប់នេះបញ្ញត្តអំពីរបៀបគ្រប់គ្រងសារព័ត៌មាននៅប្រទេសខ្មែរ ដោយបែងចែកជា ៥ជំពូក រួមមាន ជំពូក១ អំពីរោងពុម្ព និងបណ្ណាគារ, ជំពូក២ អំពីសារព័ត៌មានចេញតាមពេល, ជំពូក៣ អំពីបិទប្រកាស ដឹកនាំ និងដាក់លក់ដោយផ្លូវសារធារណៈ, ជំពូក៤ អំពីបទឧក្រិដ្ឋ និងបទល្មើសដែលបានប្រព្រឹត្តតាមផ្លូវសារព័ត៌មាន ឬតាមមធ្យោបាយផ្សាយដំណឹងឯទៀត និងជំពូក៥ អំពីជនដែលត្រូវទទួលខុសត្រូវអំពីបទឧក្រិដ្ឋ ឬមជ្ឈិម ដែលប្រព្រឹត្តតាមផ្លូវសារព័ត៌មាន។

សូមគូសបញ្ជាក់ថា ព្រះរាជប្រកាសនេះត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី៦។

👉 តំណក្នុងវេបសាយ :​ https://traju.org/km/la-francophonie/%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%87%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%9b%e1%9f%81%e1%9e%81-%e1%9f%a6%e1%9f%a7%e1%9f%a0-%e1%9e%93-%e1%9e%9f-%e1%9e%85%e1%9e%bb/

:::::::::::::::::::::::::::::::::::::
រក្សាទំនាក់ទំនងជាមួយត្រាជូ

Website I Twitter I LinkedIn I TikTok I IG

👉Channel Telegram Traju ៖ https://t.me/salatraju

22/08/2026

Address

11th Floor, Building 36 (PPIU), St169
Phnom Penh
12304

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85578541885

Alerts

Be the first to know and let us send you an email when សមាគមសាលាត្រាជូ Sala Traju Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមសាលាត្រាជូ Sala Traju Association:

Shortcuts

Share